ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លែ​ព្រីង​មាន​ហាង​ឆេង​នៅ​រដូវ​វស្សា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ធានី​ភ្នំពេញ ៖ នៅ​រដូវ​វស្សា​នេះ កសិករ​មក​ពី​ស្រុក​២ គីស្រុក​តានី​ទូក​មាស និង​ស្រុក​អង្គ​រ​ជ័យ​បាន​ដាំ​ដើម​ព្រីង​ ហើយ​ឱ្យ​តែ​ចូល​ដល់​ខែ​ឧសភានេះ​​ពួក​គាត់​នាំគ្នា​បេះយក​មក​លក់​នៅ​ផ្សារ​ដើម​គរ​ ដោយ​ដឹក​តាម​រថយន្ត​ទួរីស​។ បើ​តាម​កសិករ​ដែល​ដឹក​ព្រីង​មក​លក់​នៅ​ផ្សារ​ដើម​គរ​បាន​ឱ្យ​ដឹង​ថា ក្នុង​មួយ​ថ្ងៃ​ពួក​គាត់​ដឹក​ព្រីង​មក​លក់​​​ពី​៣​ទៅ​៤​រថ​យន្ត​…

រាជ​ធានី​ភ្នំពេញ ៖ នៅ​រដូវ​វស្សា​នេះ កសិករ​មក​ពី​ស្រុក​២ គីស្រុក​តានី​ទូក​មាស និង​ស្រុក​អង្គ​រ​ជ័យ​បាន​ដាំ​ដើម​ព្រីង​ ហើយ​ឱ្យ​តែ​ចូល​ដល់​ខែ​ឧសភានេះ​​ពួក​គាត់​នាំគ្នា​បេះយក​មក​លក់​នៅ​ផ្សារ​ដើម​គរ​ ដោយ​ដឹក​តាម​រថយន្ត​ទួរីស​។

បើ​តាម​កសិករ​ដែល​ដឹក​ព្រីង​មក​លក់​នៅ​ផ្សារ​ដើម​គរ​បាន​ឱ្យ​ដឹង​ថា ក្នុង​មួយ​ថ្ងៃ​ពួក​គាត់​ដឹក​ព្រីង​មក​លក់​​​ពី​៣​ទៅ​៤​រថ​យន្ត​ ដែល​មាន​ម្ចាស់​​ពី​២០​ទៅ​៣០​នាក់​។ ចំណែក​អ្នក​ស៊ី​ឈ្នួល​ថ្លឹង​ជញ្ជីង​​បាន​ឱ្យ​ដឹង​ដែរ​ថា នៅ​វេលា​ម៉ោង​៣​រសៀល​ផ្លែ​​ព្រីង​នឹង​ត្រូវ​គេ​ដឹក​មក​ដល់​ផ្សារ​ដើម​គរ​ ដែល​ក្នុង​១​ថ្ងៃ​ជាង​១តោនឯណោះ​។

អ្នក​លក់​ព្រីង​បាន​ឱ្យ​ដឹង​ថា ពេល​ដឹក​មក​ដល់​ផ្សារ​ផ្លែ​ព្រីង​១​កំប៉ុង​តម្លៃ​២ពាន់​រៀល ចំណែក​អ្នក​ទិញ​យក​ទៅ​លក់​បន្ត​ ក្នុង​១​កំប៉ុង​លក់​បាន​តម្លៃ​ពី​២៥០០​ទៅ​៤០០០​រៀល​។

គួរ​បញ្ជាក់​ថា ផ្លែ​ព្រីង​នេះ​មាន​ឈ្មោះ​ថា ព្រីង​ដោះ​ក្របី​ជា​ព្រីង​ដាំ​ដោយ​ធម្ម​ជាតិ​ គ្មាន​ជាតិ​គីមី​ ហើយ​វា​ផ្លែ​ក្នុង​រយៈពេល​យូរ​បំផុត​១៥​ថ្ងៃ​គឺ​អស់​ហើយ​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព