ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេ​ស៊ី​ល​ចាប់ផ្តើម​មិន​យកពន្ធ​លើ​អេតាណុល​នាំ​ចូល​ពី​អា​មេ​រិ​ក​

3 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ ​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា សហរដ្ឋអាមេរិក​និង​ប្រេ​ស៊ី​ល​បាន​​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ពួក​គេ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​សម្រាប់​ប្រទេស​អា​មេ​រិក​​ខាងត្បូង​ ដើម្បី​បន្ត​ការ​នាំ​ចូល​អេតាណុល​ ដោយ​មិន​ចាំបាច់​បង់ពន្ធ​គយ​ជា​បណ្តោះអាសន្ន…

ប្រេ​ស៊ី​ល ៖ ​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា សហរដ្ឋអាមេរិក​និង​ប្រេ​ស៊ី​ល​បាន​​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ពួក​គេ​បាន​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​សម្រាប់​ប្រទេស​អា​មេ​រិក​​ខាងត្បូង​ ដើម្បី​បន្ត​ការ​នាំ​ចូល​អេតាណុល​ ដោយ​មិន​ចាំបាច់​បង់ពន្ធ​គយ​ជា​បណ្តោះអាសន្ន ដែល​ជា​ការ​ឈ្នះ​លើ​ផ្នែក​នយោបាយ​សម្រាប់​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​ក្ន​ង​ការ​បោះ​ឆ្នោត​។

អេតាណុល ​គឺជា​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​ដ៏​សំខាន់​មួយ​សម្រាប់​រដ្ឋ Iowa ដែល​ជា​រដ្ឋ​សមរ​ភូមិ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​អា​មេ​រិ​ក​នា​ពេល​ខាង​មុខ ហើយ​រដ្ឋបាល​របស់​លោក​ត្រាំ បាន​បញ្ចុះបញ្ចូល​ឱ្យ​រក្សា​ការ​មិន​គិត​ពន្ធគយ​ពេល​នាំ​ចូល​ទៅ​ក្នុង​ប្រទេស​ប្រេ​ស៊ី​ល ដែល​ជាទី​ផ្សារ​ឈានមុខ​គេ​។

កន្លង​មក​ ប្រទេស​ប្រេ​ស៊ី​ល​បាន​លើកលែង​ពន្ធ​រហូត​ដល់​ទៅ ៧៥០​លាន​លី​ត្រ ក្នុង​មួយ​ឆ្នាំ​នៃ​អេតាណុល​ដែល​នាំ​ចូល​ដោយ​មិន​គិត​ពន្ធ​។ តែ​នៅ​ថ្ងៃ​ទី​១ ខែកញ្ញា ប្រេ​ស៊ី​ល​បាន​សម្រេច​ដាក់​ពន្ធ​នាំ​ចូល​២០%​វិញ​។

US and Brazil duel over ethanol subsidies | 2020-08-04 | Agri-Pulse  Communications, Inc.

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម ប្រទេស​ទាំង​ពីរ​បាន​និយាយ​ថា ពួក​គេ​បាន​យល់ព្រម​ធ្វើ​កិច្ចចរចា​ពាណិជ្ជកម្ម​អស់​រយៈពេល ៩០​ថ្ងៃ ដោយ​ចាប់ផ្តើម​ពី​ថ្ងៃ​ទី ១៤ ខែកញ្ញា ហើយនឹង​ចាប់ផ្តើម​ការ​មិន​គិត​ពន្ធ​នាំ​ចូល​ជា​ថ្មី​ម្តងទៀត​នៅ​ពេល​នោះ​។

Brazil to extend tariff-free ethanol import program with US – Agrigate  Global

គួរ​បញ្ជាក់​ផង​ដែរ​ថា អេតាណុល​របស់​ប្រេ​ស៊ី​ល​ភាគច្រើន​ធ្វើ​ពី​ស្ករស​។ រីឯ​អេតាណុល​អា​មេ​រិ​ក​ភាគច្រើន​ធ្វើ​មក​ពី​ពោត​។ អ្នក​ផលិត​ប្រទេស​ទាំង​ពីរ​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​តម្រូវការ​អេតាណុល​នៅ​តាម​ផ្ទះ​ដោយសារ​តែ ការ​រីក​រាលដាល​នៃ​មេរោគ​ឆ្លង​និង​មានការ​ចង់​ជម្រុញ​ការ​នាំ​ចេញ​។ សហ​រដ្ឋអាមេរិក​បាន​នាំ​ចេញ​អេតាណុល​ច្រើន​ជាង ១.២៥​ពាន់​លាន​លី​ត្រ ទៅ​ប្រេ​ស៊ី​ល​កាលពី​ឆ្នាំ​មុន និង​បាន​នាំ​ចូល​អេតាណុល​ប្រេ​ស៊ី​ល ៧៣៨​លាន​លី​ត្រ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ