ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល​៖ ឆ្នាំ​២០១៨ ជា​ឆ្នាំ​ពង្រឹង​ការ​គាំពារ​សង្គម និង​ថែទាំ​សេវា​សុខភាព​សាធារណៈ

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់​យ៉ាង​ច្បាស់​​ថា នៅ​ឆ្នាំ​២០១៨​នេះ កម្ពុជា​កំពុង​ដាក់​ចេញ​នូវ​គោលនយោបាយ​គាំពារ​សង្គម ក្នុង​​ការ​ផ្តល់​សេវា​ថែទាំ​សេវា​សុខភាព​សាធារណៈ​ជូន​ដល់​មន្ត្រីរាជការ…

​រាជធានី​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់​យ៉ាង​ច្បាស់​​ថា នៅ​ឆ្នាំ​២០១៨​នេះ កម្ពុជា​កំពុង​ដាក់​ចេញ​នូវ​គោលនយោបាយ​គាំពារ​សង្គម ក្នុង​​ការ​ផ្តល់​សេវា​ថែទាំ​សេវា​សុខភាព​សាធារណៈ​ជូន​ដល់​មន្ត្រីរាជការ កម្មករ កម្ម​ការ​នី និង​​ផែនការ​អភិវឌ្ឍ​ជា​ច្រើន​ទៀត​។ នេះ​បើ​យោង​តាម​ព័ត៌មាន​ពី​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ នៅ​ថ្ងៃ​ទី ០៧ ខែមករា ឆ្នាំ​២០១៨ ។​

​អម​ជាមួយ​រូបថត​ជា​ច្រើន​សន្លឹក​របស់​សម្តេច ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បាន​ចូលរួម​អបអរសាទរ​ខួប​លើក​ទី ៣៩ នៃ​​ទិវា​ជ័យជម្នះ ៧​មក​រា នៅ​កោះ​ពេជ្រ​នោះ សម្តេច​តេ​ជោ​ប្រធាន​គណ​បក្ស​កាន់​អំណាច​​​បាន​បញ្ជាក់​ថា ក្រោយ​ពេល​បញ្ចប់សង្គ្រាម​ទាំងស្រុង​នា​ពេល​នោះ គឺ​បាន​ផ្តល់​ឱកាស​ពេញលេញ​ដល់​កម្ពុជា​កសាង និង​អភិវឌ្ឍន៍​ប្រទេស​មានការ​ចម្រើន​លូតលាស់​ជា​បន្តបន្ទាប់​។ នៅ​ក្រោម​ម្លប់​សន្តិភាព កម្ពុជា​សេដ្ឋកិច្ច​កម្ពុជា កាន់តែ​រីក​លូតលាស់ ក្នុង​នោះ​​គឺ​ទំហំ​ពាណិជ្ជកម្ម និង​ទំហំ​វិនិយោគ​ពី​បរទេស​កាន់តែ​ច្រើន​ឡើង ដែល​ធ្វើ​ឱ្យ​កម្ពុជា​អាច​រក្សា​កំណើនសេដ្ឋកិច្ច​ក្នុង​រង្វង់ ៧%​។ សមិទ្ធផល​ជាតិ​ជា​ច្រើន​ត្រូវ​កើតឡើង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។​

​សម្តេច​តេ​ជោ មាន​ប្រសាសន៍​ថា​៖ «​បច្ចុប្បន្ន​កម្ពុជា​បាន​រើខ្លួន​ចេញ​រួច​ផុត​ពី​ប្រទេស​ក្រីក្រ ប្រទេស​គ្មាន​អ្វី​សោះ មក​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ព្រមទាំង​កំពុង​ប្រឹង​ប្រែង​​អភិវឌ្ឍន៍​ឲ្យ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។ កម្ពុជា​ក៏​កំពុង​កសាង​កិត្យានុភាព​លើ​ឆាក​​អន្តរជាតិ តាម​គោល​នយោបាយ​ការ​បរទេស​របស់​ខ្លួន​ឲ្យ​ល្បី​រន្ទឺ​ផង​ដែរ​»​។ សម្តេច​បាន​​បន្ថែម​ទៀត​ថា ទន្ទឹម​នឹង​នេះ កម្ពុជា​កំពុង​ប្រែក្លាយ​ពី​ប្រទេស​ដែល​ពឹងផ្អែក​លើ​វិស័យ​​កសិកម្ម​ទាំងស្រុង ទៅ​ជា​ប្រទេស​ដែល​ពឹងផ្អែក​ទៅ​លើ​វិស័យ​ឧស្សាហកម្ម និង​សេវា​កម្ម​។ នៅ​ឆ្នាំ​២០១៨​នេះ កម្ពុជា​កំពុង​ដាក់​ចេញ​នូវ​គោលនយោបាយ​គាំពារ​សង្គម ក្នុង​​ការ​ផ្តល់​សេវា​ថែទាំ​សេវា​សុខភាព​សាធារណៈ​ជូន​ដល់​មន្ត្រីរាជការ កម្មករ កម្ម​ការិ​នី និង​ផែនការ​អភិវឌ្ឍ​ជា​ច្រើន​ទៀត​។​

​សម្តេច​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​៖ « កម្ពុជា​ត្រូវ​តែ​រួម​គ្នា​​ការពារ និង​ថែរក្សា​សន្តិភាព​ឱ្យ​បាន​គង់វង្ស​ជា​ដាច់ខាត ពីព្រោះ​សន្តិភាព​នាំ​មក​នូវ​ការ​អភិវឌ្ឍ និង​រីក​ចម្រើន​»​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​រួបរួម​គ្នា​ថែរក្សា​សន្តិភាព ពង្រឹង​ឯកភាព​ជាតិខ្មែរ និង​រួម​គ្នា​ថែរក្សា​សមិទ្ធផល​ជាតិ​ឱ្យ​បាន​​គង់វង្ស ដើម្បី​ជា​ប្រយោជន៍​ជាតិ​គ្រប់​ជំនាន់​។​

​នៅ​ឱកាស​នោះ​ផង​ដែរ សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត រួម​ទាំង​ថ្នាក់​ដឹកនាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​អញ្ជើញ​ទទួល​បាច់ផ្កា​ពី​ភ្ញៀវ​ជាតិ អន្តរជាតិ និង​បណ្តា​ក្រសួង​នានា ព្រមទាំង​បាន​អញ្ជើញ​ព្រ​លែង​ព្រាប​សន្តិភាព និង​បង្ហោះ​ប៉ោង​ប៉ោង​អបអរសាទរ​ទិវា​ជ័យជម្នះ ៧​មក​រា លើក​ទី​៣៩​នេះ ក្នុង​បរិយាកាស​សប្បាយ​រីករាយ​ក្រៃ​លែង​៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ