ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រភេទ​កូន​ត្រី​នៅ​ទន្លេសាប​នៃ​រដូវប្រាំង

6 ឆ្នាំ មុន

សង្ខេប កូន​ត្រី​ត្រូវ​បាន​ដួស​នៅ​ទន្លេសាប ចាប់ផ្តើម​ពី​ខែមករា​រហូត​ដល់​ខែមេសា ឆ្នាំ​២០០៤​។ ដួស​មួ​យស​ប្តា​ហ៍​៣​ដង និង​ក្នុង​មួយ​ថ្ងៃ​ដួស​បួន​ដង (​គឺ​នៅ​ម៉ោង​៦ ម៉ោង​១២ ម៉ោង​១៨ ម៉ោង​២៤)…

សង្ខេប

កូន​ត្រី​ត្រូវ​បាន​ដួស​នៅ​ទន្លេសាប ចាប់ផ្តើម​ពី​ខែមករា​រហូត​ដល់​ខែមេសា ឆ្នាំ​២០០៤​។ ដួស​មួ​យស​ប្តា​ហ៍​៣​ដង និង​ក្នុង​មួយ​ថ្ងៃ​ដួស​បួន​ដង (​គឺ​នៅ​ម៉ោង​៦ ម៉ោង​១២ ម៉ោង​១៨ ម៉ោង​២៤) ដោយ​ប្រើ​បង់​ហ្គោ​ណែ​ត ។ នៅ​រដូវប្រាំង ទឹក​ហូរ​ពី​បឹង​ទន្លេសាប​មក​វិញ ។ នេះ​ជា​ការ​សិក្សា​លើក​ដំបូង​នៅ​ទន្លេសាប​នា​រដូវប្រាំង លទ្ធផល​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ត្រី​មួយ​ចំនួន​ពង​នៅ​ដង​ទន្លេសាប ។ កូន​ត្រី​បី​ប្រភេទ (​ត្រី​បណ្តូល​អំពៅ ត្រី​ក្សាន្ត ត្រី​សាន់​ដា មាន​ចំនួន​ស្មើ​៦៥% នៃ​បរិមាណ​ទាំងអស់ ។ បរិមាណ​កូន​ត្រី​៨០% ស្ថិត​នៅ​ដំណាក់កាល​កូន​ត្រី​ម្សៅ ។ ក្នុង​រយៈពេល​សិក្សា​ស្រាវជ្រាវ យើង​កំណត់​បាន​៣៥​ប្រភេទ ស្ថិត​ក្នុង​១៨​អំបូរ ដែល​មាននៅ​ក្នុង​ដង​ទន្លេសាប​នា​រដូវប្រាំង ។ ចំនួន​តិចតួច​នៃ​ប្រភេទ​ត្រី​ប្រា​អី​ុ​វ មាន​វត្ត​មាននៅ​ពាក់កណ្តាល​ខែមេសា ។

សេចក្តី​ផ្តើម
បឹង​ទន្លេសាប​ជា​ប្រភព​ធនធាន​ជលផល​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា ក៏​ប៉ុន្តែ​កន្លង​មក​មិន​ទាន់​មាន​ព័ត៌មាន​ស្តី​អំពី​ប្រភេទ​កូន​ត្រី​ដែល​ពង​នៅ​រដូវប្រាំង​នៅឡើយ​ទេ ។ ការ​សិក្សា​នេះ​បាន​បង្ហាញ​អំពី​បរិមាណ និង​ប្រភេទ​កូន​ត្រី​នៅ​ក្នុង​ទន្លេសាប​នា​រដូវប្រាំង ។ ការ​សិក្សា​ពី​មុន​ៗ​បាន​បង្ហាញ​ថា ត្រី​ច្រើន​ប្រភេទ​ធ្វើ​ចរាចរណ៍ និង​ពង​កូន​នៅ​រដូវ​ទឹក​ឡើង ។ រដូវ​ទឹក​ឡើង​មាន​សារសំខាន់​ដល់​វដ្ត​ជីវិត និង​អេកូឡូស៊ី​នៃ​ប្រភេទ​ត្រី​។ ការ​យល់​ដឹង​អំពី​អេកូឡូស៊ី​នៃ​ប្រភេទ​ពងត្រី និង​កូន​ត្រី​មាន​សារសំខាន់​ក្នុង​ការ​អភិរក្ស និង​ការពារ​ប្រភព​ធនធាន​មច្ឆជាតិ​ក្នុង​ធម្មជាតិ ។

គោលបំណង
គោលបំណង​នៃ​ការ​សិក្សា​ស្រាវជ្រាវ​លើ​ប្រភេទ​កូន​ត្រី​នៅ​ទន្លេសាប​ក្នុង​រដូវប្រាំង​នេះ គឺ​ដើម្បី ៖
១-​កំណត់​អត្តសញ្ញាណ​កម្ម​នៃ​ប្រភេទ​កូន​ត្រី​ដែល​មាននៅ​ទន្លេសាប​នា​រដូវប្រាំង
២-​កំណត់​បរិមាណ​នៃ​ប្រភេទ​កូន​ត្រី​នីមួយ​ៗ

វិធីសាស្ត្រ​ស្រាវជ្រាវ
ការ​យក​គំរូ​កូន​ត្រី​ធ្វើ​នៅ​តាម​ដង​ទន្លេសាប ក្នុង​សង្កាត់​ជ្រោយចង្វា រាជធានី​ភ្នំពេញ ចាប់ផ្តើម​ពី​ខែមករា​រហូត​ដល់​ខែមេសា ឆ្នាំ​២០០៤ ។ កូន​ត្រី​ត្រូវ​បាន​ដួស​៣​ដង​ក្នុង​១​ស​ប្តា​ហ៍ និង​ដួស​៤​ដង​ក្នុង​១​ថ្ងៃ (​គឺ​នៅ​ម៉ោង​៦, ១២, ១៨, ២៤) ដោយ​ប្រើ​បង់​ហ្គោ​ណែ​ត ដែល​មាន​អង្កត់ផ្ចិត​មាត់​១​ម៉ែត្រ និង​បណ្តោយ​ប្រវែង​៥​ម៉ែត្រ នៅ​មាត់​បង់​ហ្គោ​ណែ​ត មាន​ភ្ជាប់​ឧបករណ៍​វាស់​ល្បឿន​ទឹក​ហូរ ។ ឧ​បរ​កណ៍​បង់​ហ្គោ​ណែ​ត​ត្រូវ​បាន​ដាក់​ចម្ងាយ​២០​ម៉ែត្រ​ពី​មាត់ច្រាំង ក្នុង​ជម្រៅ​ទឹក​២​ម៉ែត្រ ។ កូន​ត្រី​ដែល​ដួស​បាន ត្រូវ​រក្សា​ទុក​ក្នុង​ក្រឡ​ដែល​មាន​ហ្វូ​ក​ម៉ាលី​ន​៨% ដើម្បី​យក​មក​សិក្សា​វិភាគ​រក​មើល​ប្រភេទ និង​បរិមាណ​កូន​ត្រី​ទាំងនេះ ។

លទ្ធផល
ក្នុង​ការ​សិក្សា​នេះ យើង​កំណត់​បានកូន​ត្រី​ចំនួន​៦៤៨៥ ស្ថិត​នៅ​ក្នុង​៣៥​ប្រភេទ ដែល​ចាប់​បាន​នៅ​ទន្លេសាប ក្នុង​នោះ​មាន​៣​អំបូរ​ដែល​មាន​បរិមាណ​ច្រើន ដូច​ជា​អំបូរ Clupeidae (២៦,១៨%) Gobiidae (៣០,៣៨%) Sumdasalangidae (១៧,៨៣%) ដែល​ស្មើនឹង ៧៤,៣៤% នៃ​ចំនួន​កូន​ត្រី​ដែល​ចាប់​បាន​ទាំងអស់ និង​ប្រភេទ​ត្រី​បណ្តូល​អំពៅ Clupeoides borneensis គឺជា​ប្រភេទ​ត្រី​ដែល​ជួប​ប្រទះ​ច្រើន​ជាងគេ ។ វត្តមាន​នៃ​ប្រភេទ​កូន​ត្រី​ក្រពត ត្រូវ​បាន​រក​ឃើញ​មាននៅ​ក្នុង​ខែមករា ។ ប្រភេទ​ត្រី​បណ្តូល​អំពៅ C. borneensis ឃើញ​មាននៅ​ខែមករា​និង​ខែកុម្ភៈ ។ ប្រភេទ Sundasaland praecox មាន​ពីរ​ខែ (​ខែកុម្ភៈ​ដល់​ខែមីនា​) កូន​ត្រី​ទាំងអស់​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​កូន​ត្រី​ម្សៅ​។ ប្រភេទ​កូន​ត្រី​ប្រា​មាន​ចំនួន​តិចតួច មាន​វត្ត​មាននៅ​ពាក់កណ្តាល​ខែមេសា ៕