ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ទាំង​២៣ បណ្តេញ​អ្នកការទូត​រុ​ស្ស៊ី​​យ៉ាង​តិច​110​នាក់

6 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ប្រទេស​អូស្ត្រាលី​នា​ថ្ងៃ​ទី​២៧ មីនា បាន​ចូលរួម​ក្នុង​ចលនា​ដោយ​ប្រកាស​ពី​ការ​បណ្តេញ​អ្នកការទូត​រុ​ស្ស៊ី​២​នាក់​ចេញពី​ប្រទេស​ខ្លួន​ធ្វើ​ឱ្យ​ចំនួន​អ្នកការទូត​រុ​ស្ស៊ី​ត្រូវ​បណ្តេញ​ពី​ប្រទេស​២៣ ក្នុង​នោះ​មាន​ប្រទេស​១៦​ជា​សមាជិក​សហភាព​អឺរ៉ុប​ឡើង​ដល់​យ៉ាងតិច១១៦​នាក់​ហើយ ។ ក្រុង​មូ​ស្គូ​ដែល​បដិសេធ​ថា ខ្លួន​ពុំ​មែន​ជា​ប្រភព​នៃ​ការ​បំពុល​អតីត​ចារបុរស​រុ​ស្ស៊ី​លោក SERGEI…

ប្រទេស​រុ​ស្ស៊ី ៖ ប្រទេស​អូស្ត្រាលី​នា​ថ្ងៃ​ទី​២៧ មីនា បាន​ចូលរួម​ក្នុង​ចលនា​ដោយ​ប្រកាស​ពី​ការ​បណ្តេញ​អ្នកការទូត​រុ​ស្ស៊ី​២​នាក់​ចេញពី​ប្រទេស​ខ្លួន​ធ្វើ​ឱ្យ​ចំនួន​អ្នកការទូត​រុ​ស្ស៊ី​ត្រូវ​បណ្តេញ​ពី​ប្រទេស​២៣ ក្នុង​នោះ​មាន​ប្រទេស​១៦​ជា​សមាជិក​សហភាព​អឺរ៉ុប​ឡើង​ដល់​យ៉ាងតិច១១៦​នាក់​ហើយ ។

ក្រុង​មូ​ស្គូ​ដែល​បដិសេធ​ថា ខ្លួន​ពុំ​មែន​ជា​ប្រភព​នៃ​ការ​បំពុល​អតីត​ចារបុរស​រុ​ស្ស៊ី​លោក SERGEI SKRIPAL និង​កូនស្រី​គេ នាង IOULIA កាលពី​ថ្ងៃ​ទី​៤ មីនា នៅ​ទីក្រុង SALISBURY ភាគ​ខាងត្បូង​អង់គ្លេស​បាន​បរិហារ​ភ្លាម​ៗ​ថា នេះ​ជា​កាយវិការ​បង្កហេតុ​មួយ ហើយ​សន្យា​តបត​វិញ​ដែល​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​នៃ​ការ​ជំរុញ​សង្គ្រាម​ទណ្ឌកម្ម ។ វិមាន​ក្រឹម​ឡាំង​អះអាង​ជា​ថ្មី​ថា រុ​ស្ស៊ី​ដាច់ខាត​ពុំ​មានការ​ទាក់ទិន​ជាមួយ​រឿង​នេះ​ទេ ។

ក្រុង​វ៉ា​ស៊ី​ន​តោន​ក្នុង​រឿង​ចោទប្រកាន់​នេះ​បាន​នាំមុខ​គេ​ដោយ​ប្រកាស​ពី​ការ​បណ្តេញ​អ្នកការទូត​រុ​ស្ស៊ី​៦០​នាក់ ចាត់ទុកជា​ភ្នាក់ងារ​ស៊ើបការណ៍ ដោយ​ក្នុង​ចំណោម​អ្នកការទូត​រុ​ស្ស៊ី​ត្រូវ​បណ្តេញចេញ​ទាំងនេះ​៤៨​នាក់ ធ្វើការ​ក្នុង​ស្ថាន​បេសកកម្ម​ផ្សេង​ៗ​នៅ​សហរដ្ឋ​អា​ម​េរិ​ក ហើយ​១២​នាក់​ធ្វើការ​នៅ​ស្ថាន​បេសកកម្ម​ការទូត​រុ​ស្ស៊ី​ប្រចាំ អ​.​ស​.​ប ។ អា​មេ​រិ​ក​ក៏​ប្រកាស​ដែរ​ពី​ការ​បិទ​ស្ថាន​កុងស៊ុល​រុ​ស្ស៊ី​ប្រចាំ​ក្រុង SEATTLE ដោយ​លើក​ហេតុ​ផល​​ថា ស្ថិត​នៅ​ក្បែរ​មូលដ្ឋាន​នាវាមុជទឹក​នុយក្លេអ៊ែរ​អា​េ​ម​រិ​ក​ធំ​ជាងគេ ។

សកម្មភាព​បែប​នេះ​ជា​ការ​សម្តែង​សាមគ្គីភាព​របស់​អា​មេ​រិ​ក និង​របស់​បណ្តា​ប្រទេស​លោក​ខាងលិច​ជាមួយ​អង់គ្លេស​ក្រោយ​ពី​មានរឿង​បំពុល​អតីត​ចារបុរស​រុ​ស្ស៊ី និង​កូនស្រី​ដែល​ក្រុង​ឡុ​ង​ដ៍​ចោទ​ដាក់​រុ​ស្ស៊ី ។

ឯកអគ្គរដ្ឋទូត​រុ​ស្ស៊ី​ប្រចាំ​សហរដ្ឋអាមេរិក លោក​អាណា​តូ​លី អាន​តូ​ណូ​វ វាយតម្លៃ​ថា ក្រុង​វ៉ា​ស៊ី​ន​តោន​កាត់​បន្ថយ​ឱ្យ​អស់​នូវ​អ្វី​ដែល​នៅ​សល់​ក្នុង​ទំនាក់ទំនង​រុ​ស្ស៊ី​-​អាមេម​រិ​ក ។
សេត​វិមាន​ធ្វើ​អត្ថាធិប្បាយ​ថា សហរដ្ឋ​អា​មេរិ​ក​ត្រៀម​រួម​សហការ​ដើម្បី​កសាង​ទំនាក់​ទំនង​ល្អ​ប្រសើរ​មួយ​ជាមួយ​រុ​ស្ស៊ី ក៏​ប៉ុន្តែ​រឿង​នេះ​អាច​កើត​មាន លុះត្រាតែ​រដ្ឋាភិបាល​រុស្ស៊ី​ផ្លាស់​ប្តូរ​ឥរិយាបថ​របស់​ខ្លួន ។

ចំណែក​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក DONALD TUSK បាន​ព្រមាន​ថា ការ​បណ្តេញ​ថ្មី​ៗ​ទៀត​ពុំ​បដិសេធ​ឡើយ ក្រោយ​កិច្ច​សហប្រតិបត្តិការ​ដែល​មានការ​សម្របសម្រួល​គ្នា ។ រីឯ​ប្រមុខ​ការទូត​អា​ល្លឺ​ម៉​ង់​លោក HEIKO MAAS គូសបញ្ជាក់​ថា ជា​លើក​ដំបូង​ចាប់​តាំងពី​សង្គ្រាមលោក​លើក​ទី​២​មក ដែល​អាវុធ​គីមី​ត្រូវ​បាន​ប្រើ​នៅ​អឺរ៉ុប ។

បារាំង អា​ល្លឺ​ម៉​ង់ និង​ប៉ូ​ឡូញ​ស្នើ​បណ្តេញ​អ្នកការទូត​រុ​ស្ស៊ី​៤​នាក់​ក្នុង​ប្រទេស​នីមួយ​ៗ​ឱ្យ​ចាកចេញ ។ បន្ទាប់​មក​ដល់​វេន​បណ្តា​ប្រទេស​នៅ​តំបន់​បាល់​ទិ​ក ប្រទេស​ហុង​គ្រី ឬ​អេ​ស្ប៉ា​ញ ។ អ៊ុយ​ក្រែ​ន​ដែល​កំពុង​មាន​សង្គ្រាម​ជាមួយ​ពួក​បំបែក​ខ្លួន​និយម​ស្និទ្ធ​រុ​ស្ស៊ី​ចាប់ពី​ឆ្នាំ​២០១៤​មក បណ្តេញ​អ្នកការទូត​រុ​ស្ស៊ី​១៣​នាក់ ។ ប្រទេស​ច្រើន​ទៀត​ភាគច្រើន​ជា​សមា​ជិក​អូតង់​ក៏​ប្រកាស​ពី​ការ​បណ្តេញ​អ្នកការទូត​រុ​ស្ស៊ី​ដែរ ។

អង់គ្លេស​ដែល​បណ្តេញ​អ្នកការទូត​រុ​ស្ស៊ី​២៣​នាក់​ចេញ​រួច​ហើយ បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​ចម្លើយ​តប​វិសាមញ្ញ​នេះ​របស់​បណ្តា​សម្ព័ន្ធមិត្ត ។ ប្រមុខ​ការទូត​អង់គ្លេស​លោក BORIS JOHNSON និយាយ​ថា នេះ​ជា​ចលនាធំ​មួយ​នៃ​ការ​ចាប់​បណ្តេញ​ពួក​ភ្នាក់ងារ​រុ​ស្ស៊ី​យ៉ាងច្រើន​ជា​ប្រវត្តិសាស្ត្រ ។

យោង​តាម​បណ្តា​សមាជិក​សភា​រុ​ស្ស៊ី​ថា ចម្លើយ​តប​របស់​រុ​ស្ស៊ី​ចំពោះ​ការ​ចាប់​បណ្តេញ​អ្នកការទូត​របស់​ខ្លួន​ពី​ប្រទេស​លោក​ខាងលិច​ជា​ច្រើន​នឹង​ធ្វើ​ដោយ​សមាមាត្រ ក៏​ប៉ុន្តែ​រឿង​បំពុល​លោក SKRIPAL ជា​ការ​បង្កហេតុ​មួយ ព្រមទាំង​ជា​ផ្លែផ្កា​នៃ​ការ​សម្រេចចិត្ត​រួម​របស់​អង់គ្លេស និង​អា​មេ​រិ​ក ។

ក្រសួងការបរទេស​រុ​ស្ស៊ី​ថ្លែង​នា​ថ្ងៃ​ទី​២៦ មីនា ថា ការ​បណ្តេញ​បណ្តា​អ្នកការទូត​រុ​ស្ស៊ី​ជា​ជំហរ​អមិត្ត​មួយ ហើយ​ក្រុង​មូ​ស្គូ​នឹង​ឆ្លើយ​តបវិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ