ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រញាប់​យក​អំពៅ​បោះ​ឲ្យ​ម៉ូយ​ខូច​ទាំង​រថយន្ត ស្លា.ប់​ទាំង​ថៅកែ

6 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ចំនួន​៥​ទៅ​៦​នាក់​រងគ្រោះ និង​រង​របួសធ្ងន់​ស្រាល​ដោយ​ជួបនឹង​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ កាលពី​វេលា​ម៉ោង​៤​និង​៤៥​នាទី​ទាប​ភ្លឺ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ត្រង់​ចំណុច​ខាងកើត​ផ្លូវ​បេតុង​ចូល​ទៅ​ឃុំ​កូន​សត្វ​ចម្ងាយ​ប្រមាណ​ជា​១០​ម៉ែត្រ ។ ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា…

ខេត្តកំពត ៖ យ៉ាង​ហោច​ណាស់​ក៏​មាន​មនុស្ស​ចំនួន​៥​ទៅ​៦​នាក់​រងគ្រោះ និង​រង​របួសធ្ងន់​ស្រាល​ដោយ​ជួបនឹង​ហេតុ​ការ​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​កើតឡើង​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ កាលពី​វេលា​ម៉ោង​៤​និង​៤៥​នាទី​ទាប​ភ្លឺ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ត្រង់​ចំណុច​ខាងកើត​ផ្លូវ​បេតុង​ចូល​ទៅ​ឃុំ​កូន​សត្វ​ចម្ងាយ​ប្រមាណ​ជា​១០​ម៉ែត្រ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរ​ខាងលើ​បាន​បង្ក​ឡើង​ដោយ រថ​យន្ត​ពីរ​គ្រឿង​គឺ រថយន្ត​ទួ​រី​ស​ដឹក​អំពៅ និងរ​ថយ ន្ត​ម៉ាក​កូរ៉េ​ចំណុះ​មួយ​តោន​កន្លះ​ដឹក​អំបិល​ក្នុង​ករណី​នេះ​​គេ​ឃើញ​រថយន្ត​ទួ​រី​ស​ដែល​ដឹក​អំពៅ​បាន​បើក​ក្នុង​ល្បឿន​លឿន​រួច​ទៅ​បុក​គូថ​រថយន្ត​កូរ៉េ​ដឹក​អំបិល​ពី​ក្រោយ​ពេញទំហឹង​ក្នុង​ទិស​ដៅ​ស្របគ្នា​បណ្តាល​ឲ្យ រថយន្ត​កូរ៉េ​ក្រឡាប់ចាក់​អំបិល​ចោល​នៅ​លើ​ចិញ្ចើម​ផ្លូវ រីឯ​មនុស្ស​៣​ទៅ​៤​នាក់​ដែល​ជិះ​ក្នុង​រថយន្ត​ដឹក​អំបិល​បាន​ធ្លាក់​ពី​រថយន្ត​រង​របួសស្រាល​ហើយ​រត់​គេច​ខ្លួន​បាត់​អស់​នៅ​តែ​រថយន្ត​ក្រឡាប់​លើ​ចិញ្ចើម​ផ្លូវ និង​អំបិល​ពេញ​ចិញ្ចើម​ផ្លូវ ។

ចំណែក​រថយន្ត​ទួ​រី​ស​ដែល​បង្ក​ក្រោយ​ពី​បុក​រថយន្ត​កូរ៉េ​ក្រឡាប់​ហើយ​ក៏​បាន​ជ្រុល​ចង្កូត​ទៅ​ធ្លាក់​ប្រឡាយ​ស្នាមភ្លោះ​ផ្លូវ​ដោយ កាប៊ី​ន​រថយន្ត​គៀប​ជាប់​អ្នកបើកបរ និង​ថៅកែ​រថយន្ត​នៅ​ក្នុង​រថយន្ត​បណ្តាល​ឲ្យ​អ្នកបើកបរ​រង​របួសធ្ងន់ និង​ថៅកែ​ដែល​អង្គុយ​អែប​អ្នកបើកបរ​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​ក្នុង​រថយន្ត ។

សមត្ថកិច្ច​ចរាចរ​ស្រុក​ទឹកឈូ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ក្នុង​ហេតុ​ការ​ខាងលើ​សមត្ថកិច្ច​ដកស្រង់​ឈ្មោះ​បាន​តែ​ភាគី​ខាង​រថយន្ត​ទួ​រី​ស​ទេ​ដោយសារ​តែ​រង​របួស និង​ស្លាប់​ជាប់​ក្នុង​រថយន្ត ។ ។ រថយន្ត​ទួ​រី​ស​ខាងលើ​ពណ៌​សំបក​ឪឡឹក ពាក់​ផ្លា​ក​លេខ ភ្នំពេញ​2A-5978 ខូចខាត​មួយ​សំណុំ​មុខ​អ្នកបើកបរ​មានឈ្មោះ ណែម ខ្នា ភេទ ប្រុស អាយុ​៣៨​ឆ្នាំ និង​ឈ្មោះ ជាល ស្រ៊ា​ង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​ដែល​ជា​ថៅកែ​រថយន្ត​បាន​ស្លាប់ ។ អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ត្រពាំង​ក្តារ ឃុំ​ទទុង ស្រុក​ដងទង់ ខេត្ត កំពត ។ ចំណែក​រថយន្ត​ម្ខាង​ទៀត​ម៉ាក​កូរ៉េ​ពណ៌​ស ពាក់​ស្លាក​លេខ​ព្រះ​ស៊ី​ហ​នុ 2A-2948 អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ក្រោយ​ពី​កើតហេតុ​បាន​រត់គេច​ខ្លួន​បាត់​អស់ទាំង​ព្រូ​ទាំង​តៃកុង ។


ជន​រង​គ្រោះ​ឈ្មោះ ណែម ខ្នា តៃកុង​រថយន្ត​ទួ​រី​សបាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​បណ្តាល​ឲ្យ​រថយន្ត​ខ្លួន​ទៅ​បុក​គូថ​រថយន្ត​កូរ៉េ​នេះ​មក​ពី​មាន​ភ្លើង​ហ្វា​រថយន្ត​ទំនើប​មួយ​គ្រឿង​បើក​ហ្វា​ចំ​ពីមុខ​រថយន្ត​ខ្លួន ហើយ​រថយន្ត​កូរ៉េ​ដែល​បើក​ពីមុខ​រថយន្ត​ខ្លួន​មិន​បាន​បើក​ភ្លើងស្តុប​ពីក្រោយ ពេល​នោះ​ខ្លួន​មើល​មិនឃើញ​អត់​ដឹង​ថា មាន​រថយន្ត​រត់​ពីមុខ​រថយន្ត​ខ្លួន​ទេ​ទើប​បណ្តាល​ឲ្យ​បុក​តែ​ម្តង ។ អ្នក​របួស និង​អ្នក​ស្លាប់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត​ដើម្បី​សង្គ្រោះ ៕