ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៊ិះ​អស់​ជីវិត ដោយសារ​តែ​គាត់​អត់​ព្រម​ផឹកស្រា

6 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា បុរស​ជា​កម្មករ​សំណង់​ម្នាក់ ត្រូវ​បាន​ប្រពន្ធ និង​ក្រុម​សាច់ញាតិ ដឹក​បញ្ជូន​មក​កាន់មន្ទីរពេទ្យ​បង្អែក​ចំការ​ចេក កាលពី​វេលា​ម៉ោង​១០ និង​៣៥​នាទី​យប់​ថ្ងៃ​ទី​០៤ មិថុនា…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា បុរស​ជា​កម្មករ​សំណង់​ម្នាក់ ត្រូវ​បាន​ប្រពន្ធ និង​ក្រុម​សាច់ញាតិ ដឹក​បញ្ជូន​មក​កាន់មន្ទីរពេទ្យ​បង្អែក​ចំការ​ចេក កាលពី​វេលា​ម៉ោង​១០ និង​៣៥​នាទី​យប់​ថ្ងៃ​ទី​០៤ មិថុនា ដើម្បី​សង្គ្រោះ​បន្ទាន់ ក្រោយ​ពី​ជនសង្ស័យ​២​នាក់​បងប្អូន​នៅផ្ទះ​ជាប់​គ្នា​កាប់​នឹង​ពូថៅ​ជា​ច្រើន បណ្តាល​ឱ្យ​រង​របួសធ្ងន់ ដោយសារ​តែ​ហៅ​ផឹក​ជាមួយ គាត់​មិន​ព្រម ។

ជន​រង​គ្រោះ​ឈ្មោះ​ឌុ​ល ថន អាយុ​៤៧​ឆ្នាំ ជា​កម្មករ​សំណង់​មាន​ទីលំនៅ​ក្នុងភូមិ​០១ សង្កាត់​លេខ​០១ ក្រុងព្រះសីហនុ ត្រូវ​បាន​អ្នកនៅផ្ទះ​ក្បែរ​កាប់​ជា​ច្រើន​ពូថៅ ខណៈ​ដើរ​ត្រឡប់​ពី​ងូតទឹក​វិញ ។ រីឯ​ជន​បង្ក​ទាំង​២​នាក់ ម្នាក់​ឈ្មោះ​តយ និង​ឈ្មោះ​ឈ្មោះ​បូ​ណា ហៅ​អា​តិ​ន កំពុង​គេចខ្លួន ។

ប្រភព​ពី​ប្រពន្ធ​ថា នៅ​មុន​កើតហេតុ​ហេតុ បន្ទាប់​ពី​ប្តី​គាត់​មក​ពី​ធ្វើការ​សំណង់ និង​ហូប​បាយ​រួច បាន​ដើរ​សំដៅ​កន្លែង​ងូតទឹក​ដែលនៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​នោះ​ទេ រហូត​បាន​ប្រហែល​​ជិ​ត​មួយ​ម៉ោង ក៏​បាន​ដើរ​ត្រឡប់​មក​វិញ ជិត​ដល់​ផ្ទះ​ទៅ​ហើយ ស្រាប់តែ​ជន​បង្ក​ឈ្មោះ​​តយ​ដែល​អង្គុយ​ផឹក​ជាមួយ​ឈ្មោះ​បូ​ណា ហៅ​អា​តិ​ន បាន​ស្រែកហៅ​ប្តី​គាត់ ឱ្យ​ចូល​ផឹក​ជាមួយ តែ​ប្តី​គាត់​មិន​បាន​ចូល​ផឹក​នោះ​ទេ ។

ដោយសារ គាត់​អស់កំលាំង​មក​ធ្វើការ​សំណង់ ប៉ុន្តែ​នៅ​ពេល​ប្តី​របស់​គាត់​ដើរ​មិន​បាន​ប៉ុន្មាន​ផង ក៏​ស្រាប់តែ​ឈ្មោះ​តិ​ន និង​ឈ្មោះ​តយ បាន​ទាញ​ពូថៅរ​ត់ម​កកាប់​ប្តី​គាត់​ពីក្រោយ​ដេក​ដួល​នៅ​លើ​ដី​តែ​ម្តង ឃើញ​ដូច្នោះ​គាត់​បាន​ស្ទុះ​ទៅ ជនសង្ស័យ​បាន​រត់គេច​ខ្លួន​បាត់​តែ​ម្តង ។ បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​សមត្ថកិច្ច កំពុង​តាម​ចាប់ខ្លួន ។