ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​​ក៏និយាយ​ដែរ បើ​គាត់​ពាក់របស់​នោះ​ជីវិត​គាត់​អាចគង់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង បន្ទាប់​ពី​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ហើយ​អត់​ពាក់មួក​សុវត្ថិភាព ​បណ្តាល​ឱ្យ​ដួល​ដោយ​ខ្លួនឯង ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​២៧ ខែ មិថុនា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង បន្ទាប់​ពី​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ហើយ​អត់​ពាក់មួក​សុវត្ថិភាព ​បណ្តាល​ឱ្យ​ដួល​ដោយ​ខ្លួនឯង ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​២៧ ខែ មិថុនា នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​នៅ​ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ជន​រង​គ្រោះ​ដែល​ស្លាប់ ឈ្មោះ ទាន់ ទុំ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ព្រូ​រថយន្ត​របស់​ក្រុមហ៊ុន ស្នាក់​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោន​សែន​ជ័យ មានស្រុក​កំណើត​នៅ​ស្រុក​ម៉ោង​ឬ​ស្សី ខេត្តបាត់ដំបង ។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​បានឃើញ​ជន​រង​គ្រោះ​បើកបរ​​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុង​ទិ​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​ជន​រង​គ្រោះ​បាន​ដួល​ខ្លួនឯង ហើយ​អូស​ជា​ច្រើន​ម៉ែត្រ បណ្តាល​អោយ​ជន​រង​គ្រោះ​ស្លាប់​ភ្លាម​ៗ​ផង​ដែរ​។

សមត្ថកិច្ច​ផ្នែក​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​បើកបរ​ម៉ូតូ​មិន​បាន​ពាក់មួក​សុវត្ថិភាព​នោះ​ឡើយ ហើយ​ប្រសិនបើ​ជន​រង​គ្រោះ​ពាក់មួក​សុវត្ថិភាព​ក៏​មិន​ស្លាប់​ដែរ ។

ក្រោយ​ពេល​កើតហេតុ សព​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​ខាង​ប្រពន្ធ នៅ​ភូមិ​សំរោង ឃុំ​សំរោង ស្រុក​សំរោង ខេត្តតាកែវ​។ ចំណែក​ម៉ូតូ​ជន​រង​គ្រោះ​ខាងលើ​ត្រូវ​បាន​ជំនាញ​ផ្នែក​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​យក​ទៅ​រក្សា​ទុក​នៅ​ខណ្ឌ​រង់ចាំ ប្រគល់​ឲ្យ​សាច់ញាតិ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ