ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើករថយន្ត​បុក​យុវតី​ម្នាក់​ប៉ើង​ទាំង​មនុស្ស​និង​ម៉ូតូ​ខ្ទេច ពិតជាសាហា.វណាស់

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ និស្សិត​ម្នាក់​ចេញពី​រៀន​ជួប​គ្រោះ​ដ៏​អាក្រក់​ត្រូវ​រថយន្ត​បុក​ចំពាក់​កណ្ដាល​ម៉ូតូ​ពេញទំហឹង​លាន់​ដូច​រន្ទះ​ប៉ើង​ម៉ូតូ និង​មនុស្ស​ហោះ​ទៅ​បុក​ជាប់​នៅ​លើដំបូល​រថយន្ត ឬ​ឯ​មនុស្ស​ខ្ទាត​ចេញពី​ម៉ូតូ​ហោះ​បោក​ក្បាល​ទៅ​នឹង​កញ្ចក់​រថយន្ត រួច​ធ្លាក់​មក​លើ​ថ្នល់​រមៀល​បួន​ប្រាំ​ត្រលប់ បណ្ដាល​ឲ្យ​បែកក្បាល បាក់​ភ្លៅ បែក​ជង្គង់ រលាត់​ដៃជើង​ដងខ្លួន​ធ្ងន់ធ្ងរ​សន្លប់​ស្ដូកស្ដឹង​នៅ​និង​កន្លែង…

ខេត្តស្វាយរៀង ៖ និស្សិត​ម្នាក់​ចេញពី​រៀន​ជួប​គ្រោះ​ដ៏​អាក្រក់​ត្រូវ​រថយន្ត​បុក​ចំពាក់​កណ្ដាល​ម៉ូតូ​ពេញទំហឹង​លាន់​ដូច​រន្ទះ​ប៉ើង​ម៉ូតូ និង​មនុស្ស​ហោះ​ទៅ​បុក​ជាប់​នៅ​លើដំបូល​រថយន្ត ឬ​ឯ​មនុស្ស​ខ្ទាត​ចេញពី​ម៉ូតូ​ហោះ​បោក​ក្បាល​ទៅ​នឹង​កញ្ចក់​រថយន្ត រួច​ធ្លាក់​មក​លើ​ថ្នល់​រមៀល​បួន​ប្រាំ​ត្រលប់ បណ្ដាល​ឲ្យ​បែកក្បាល បាក់​ភ្លៅ បែក​ជង្គង់ រលាត់​ដៃជើង​ដងខ្លួន​ធ្ងន់ធ្ងរ​សន្លប់​ស្ដូកស្ដឹង​នៅ​និង​កន្លែង ។

ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​០៣​និង​៥០​នាទី​រសៀល ថ្ងៃ​ទី​០៨ ចែ​ធ្នូ ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​០១ ស្ថិត​ក្នុងភូមិ​ស្វាយ សង្កាត់​ចេក ក្រុង​ស្វាយ​រៀង ។ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក Nex ពណ៌​ស គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ ផូ កញ្ញា​ពេជ្រ ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ​និ​សិ​ត្ស មាន​ទីលំនៅ​ភូមិ​ចំបក់ សង្កាត់​ចេក ក្រុង​ស្វាយ​រៀង បើកបរ​ម៉ូតូ​ពី​ទិស​ខាង​លិចទៅ​កើត មិន​ពាក់មួក​សុវត្ថិភាព ។ លុះ​មក​ដល់​កន្លែង​កើតហេតុ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​តូ​យ៉ូ​តា​កាម​រី ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ ២W-២៩៧៩ បើកបរ​ដោយ​ឈ្មោះ ហែម ថា​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​ជាងសំណង់ រស់នៅ​ភូមិ​ឫស្សី​ជង្រុក ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង បើកបរ​ពី​កើត​ទៅ​លិច បញ្ច្រាសទិស​គ្នា យ៉ាង​លឿន​ស្រាប់តែ​រេ​ចង្កូត​ទៅ​ឆ្វេង​បុក​ម៉ូតូ​ជន​រង​គ្រោះ​ពេញទំហឹង​លាន់​ដូច​រន្ទះ​ខ្ទាត​ប៉ើង​ម៉ូតូ​ហោះ​ប្លោង​ឡើង​លើដំបូល​រថយន្ត ឬ​ឯ​និស្សិត​រង​គ្រោះ​ហោះ​ខ្ទាត​ទៅ​បុក​នឹង​កញ្ចក់​រថយន្ត​បែកក្បាល​រួច​ធ្លាក់​ទៅ​លើ​ថ្នល់​បោក​ក្បាល បាក់​ភ្លៅ បាក់​ស្មងជើង បែក​ជង្គង់​រលាត់​ដៃជើង​ដងខ្លួន​សន្លប់​ឈឹង ។ ឬ​ឯ​រថយន្ត​ជ្រុល​ទៅ​បុក​ចូល​ដើមឈើ​នៅ​ចិញ្ចើមថ្នល់​ទៅ​មុខ​លែង​រួច ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​ជន​បង្ក​បាន​វាយ​ខ្នោះ​ភ្លាម​ៗ រួច​បញ្ជូន​ទៅ​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ស្នងការដ្ឋាន​នគ​បាល​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

ចំណែក​ជន​រង​គ្រោះ សមត្ថកិច្ច​ហៅ​រថយន្ត​សា​មុ​យ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត ដើម្បី​សង្គ្រោះ ក៏​ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​បាន​បង្ហើប​ឲ្យ​ដឹង​ថា មាន​សង្ឃឹម​តិច​ណាស់ ។ ក្រោយ​ពី​សមត្ថកិច្ច​ធ្វើការ​វាស់វែង​រួច ក៏​យក​ម៉ូតូ និង​រថយន្ត​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​នគ​បាល​ខេត្តស្វាយរៀង រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ