ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់ដីនិងទឹកជំនន់! ស្លា.ប់១២នាក់ និងបាត់ខ្លួនយ៉ាងហោចណាស់ ២១នាក់

3 ឆ្នាំ មុន

នេប៉ាល់៖ តាមប្រភពព័ត៌មាន Channel News Asia បានឱ្យដឹងថា មន្ត្រីរដ្ឋាភិបាលរបស់ប្រទេសនេប៉ាល់ម្នាក់បាននិយាយថា ការរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារភូមិចំនួនពីរនៅប្រទេសនេប៉ាល់ កាលពីថ្ងៃអាទិត្យ…

នេប៉ាល់៖ តាមប្រភពព័ត៌មាន Channel News Asia បានឱ្យដឹងថា មន្ត្រីរដ្ឋាភិបាលរបស់ប្រទេសនេប៉ាល់ម្នាក់បាននិយាយថា ការរអិលបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារភូមិចំនួនពីរនៅប្រទេសនេប៉ាល់ កាលពីថ្ងៃអាទិត្យ ទី១៣ កញ្ញា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២នាក់។

មន្ត្រីរដ្ឋាភិបាលនេប៉ាល់ លោក Murari Wasti បាននិយាយថា មនុស្ស ១០នាក់ត្រូវបានសម្លាប់ និង ២១នាក់កំពុងបាត់ខ្លួន បន្ទាប់ពីការបាក់ដីដ៏ធំមួយបានបណ្តាលឱ្យផ្ទះនិងប្រជាជននៅ Barahbise ចម្ងាយ ១០០គីឡូម៉ែត្រភាគខាងកើតនៃ Kathmandu ជិតព្រំដែនជាមួយតំបន់ទីបេប្រទេសចិន។ ពីរនាក់ទៀតបានស្លាប់ ដោយការបាក់ដីនៅ Baglung នៅភាគពាយព្យ។

Nepal landslides: 12 people killed, 19 missing - Oneindia News

ក្រុមអ្នកជួយសង្គ្រោះបាននិយាយថា ការបាក់ដីទាំងពីរកន្លែងនេះ បានវាយប្រហារភូមិនានាមុនពេលថ្ងៃរះ ហើយប្រជាជនមិនអាចរត់គេចខ្លួនទៅកាន់ទីសុវត្ថិភាពទាន់ពេលវេលាបានទេ។ លោក Wasti បានប្រាប់រ៉យទ័រថា «ក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកអ្នកដែលកំពុងបាត់ខ្លួន» ។

11 dead, 23 missing in Nepal landslides

ចំនួនអ្នកស្លាប់ចុងក្រោយ បានធ្វើឱ្យចំនួនអ្នកស្លាប់ដោយសារការបាក់ដីនិងទឹកជំនន់ភ្លាមៗនៅរដូវវស្សាខែមិថុនាដល់ខែកញ្ញា កើនដល់ ៣១៤នាក់។ យ៉ាងហោចណាស់មនុស្ស ១១១នាក់ នៅតែបាត់ខ្លួន និង ១៦០នាក់ទៀតរងរបួស៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

ប៉ុស្តិ៍ទាក់ទង