ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្សល់​ទុក​ត្រឹម​វី​ដេ​អូ​ដែល​ថត​សកម្មភាព​ខ្លួនឯង​មុន​សម្រេចចិត្ត​សម្លា.ប់​ខ្លួន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មនុស្ស​២​នាក់​បាន​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួន​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​៦​ម៉ោង​ក្នុង​ថ្ងៃ​តែ​មួយ នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ក្នុង​នោះ​យុវជន​ម្នាក់​តូចចិត្ត​សុំ​ឪពុក​យក​ម៉ូតូ​ជិះ​ដើរ​លេង​មិន​បាន និង​ចោទ​ថា​ក្រុម​គ្រួសារ​មិន​ស្រឡាញ់​ខ្លួន ទើប​គិត​ខ្លី​ចង​.​ក​សម្លាប់​ខ្លួន ។ ចំណែក​ម្នាក់​ទៀត…

រាជធានី​ភ្នំពេញ ៖ មនុស្ស​២​នាក់​បាន​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួន​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​៦​ម៉ោង​ក្នុង​ថ្ងៃ​តែ​មួយ នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ក្នុង​នោះ​យុវជន​ម្នាក់​តូចចិត្ត​សុំ​ឪពុក​យក​ម៉ូតូ​ជិះ​ដើរ​លេង​មិន​បាន និង​ចោទ​ថា​ក្រុម​គ្រួសារ​មិន​ស្រឡាញ់​ខ្លួន ទើប​គិត​ខ្លី​ចង​.​ក​សម្លាប់​ខ្លួន ។ ចំណែក​ម្នាក់​ទៀត មាន​វិត្ត​ក្នុង​គ្រួសារ​ត្រូវ​បាន​លែងលះ​គ្នា​ជាមួយ​ប្រពន្ធ រួច​បាន​ផឹកស្រា​រហូត​ដល់​ស្រវឹង​ហើយ​ក៏​ចង​.​ក​សម្លាប់​ខ្លួន​តែ​ម្ដង ហើយ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​បុរស​នេះ​បាន​យក​ទូរស័ព្ទ​បើក​កាមេរ៉ា​ចោល​ដាក់​ក្នុង​បន្ទប់ទឹក​ថត​ពី​សកម្មភាព​ដែល​ខ្លួន​បាន​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួន​នេះ​ទឿ​ត​ផង ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ការ​ធ្វើ​អត្តឃាត​នោះ​លើក​ទី​១ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ យុវជន​ខាងលើ​ឈ្មោះ និ​ត ដា​រ៉ូ អាយុ​២០​ឆ្នាំ បាន​យក​ក្រណាត់​កន្សែង​ចង​.​ក​ជាប់​នឹង​ធ្នឹម​ផ្ទះ ស្ថិត​នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ ។

យុវជន​នេះ​មាន​ម្ដាយ​ឈ្មោះ វ៉ា​ន់ ច​ន្ថា អាយុ​៤៨​ឆ្នាំ និង​ឪពុក​ឈ្មោះ ម៉ៅ ផានិត អាយុ​៤៩​ឆ្នាំ ។ ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា កាល​ល្ងាច​ថ្ងៃ​ទី​០៨ ខែកុម្ភៈ ក្រោយ​ពី​ចេញពី​ធ្វើការ​រោងចក្រ យុវជន​ខាងលើ​បាន​សុំ​យក​ម៉ូតូ​ទៅ​ជិះ​ដើរ​លេង ប៉ុន្តែ​ខណៈនោះ​ឪពុក​រួម​ទាំង​ក្រុម​គ្រួសារ​ទាំងមូល​មិន​ឲ្យ ព្រោះ​មិន​ចង់​ឲ្យ​យុវជន​នេះ​ដើរ​លេង​យប់​ផ្ដេសផ្ដាស ។

លុះដល់​វេលា​យប់​យុវជន​ខាងលើ បាន​ចូល​ដេក​ជា​ធម្មតា រហូត​ដល់​ព្រឹក​ឡើង​បាន​និយាយ​ថា «​អ្នក​ផ្ទះ​ទាំងអស់​គ្នា​មិន​ស្រលាញ់​ខ្លួន​សោះ​» ប៉ុន្តែ​ពេល​នោះ​មិន​មាន​នរណា​តបត​ទេ ។ លុះដល់​វេលា​ម៉ោង​កើតហេតុ ស្រាប់តែ​ប្រទះ​ឃើញ​យុវជន​រូប​នេះ​ចង​.​ក​ស្លាប់​បាត់​ទៅ​ហើយដោយ​យក​ក្រណាត់​កន្សែង​ចង​.​ក​ជាប់​ជាមួយ​ធ្នឹម​ផ្ទះ ។

ដោយឡែក​ការ​ធ្វើ​អត្តឃាត​ទី​២ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​០៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​០៩ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​ចំណុច​ក្នុង​រោង​បិទ​ស្កុ​ត​ម៉ូតូ ស្ថិត​នៅ​តាម​ផ្លូវ​បេតុង ភូមិ​គោ​គ​ចំបក់ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

យុវជន​ខាងលើ​ឈ្មោះ ហាក់ ភា​រ៉ា អាយុ​២៣​ឆ្នាំ មុខរបរ​ជាង​បិទ​ស្កុ​ត​ម៉ូតូ មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុងភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ប្រភព​ដដែល​បាន​បន្ត​ថា បុរស​នេះ​មាន​វិ​បត្ត​ក្នុង​គ្រួសារ​ដោយ​បាន​លែងលះ​គ្នា​ជាមួយ​ប្រពន្ធ ប៉ុន្តែ​មិន​មាន​នរណា​បានដឹង​ថា​មាន​ទំនាស់​អ្វី​នោះ​ឡើយ ហើយ​ទើប​លែងលះ​គ្នា​បាន​មួយ​រយៈពេល​ខ្លី​តែ​ប៉ុណ្ណោះ ។

លុះដល់​ថ្ងៃ​កើតហេតុ​ខាងលើ បុរស​នេះ​បាន​ផឹកស្រា​ជាមួយ​មិត្តភក្ដិ​រហូត​ដល់​ស្រវឹង​ទើប​ក្រោក​ដើរទៅ​បន្ទប់ទឹក​រួច ក៏​ចង​.​ក​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់ទឹក​នោះ​តែ​ម្តង ។ ប៉ុន្តែ​មុន​នឹង​ចង​.​កបាន​យក​ទូរស័ព្ទ​បើក​កាមេរ៉ា​ចោល​ដាក់​ក្នុង​បន្ទប់ទឹក​ថត​ពី​សកម្មភាព​ដែល​ខ្លួន​បាន​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួន​នេះ ហើយ​រូបភាព​ទាំងនោះ​ត្រូវ​បាន​នគរបាល​ប្រមូល​ទុកជា​ភស្តុ​តាង​ផង​ដែរ ៕

https://youtu.be/IsTaOC987Dk

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ