ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ ​«​ផ្សារ​កា.ប់​គោ​» ​ថោ​ន​ដាក់​តួ​នាង​រំដួល​លិច​ទឹក​ត្រៀម​ចូល​ឆ្នាំ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បទ​ចម្រៀង​«​ផ្សារ​កាប់​គោ​»​ជា​បទ​ចាស់​ត្រូវ​ផលិតកម្ម​ថោ​ន​ថត​ឡើង​វិញ​រំលេច​ឈុត​ឆាក​គួរ​ឱ្យ​គាប់​ភ្នែក​ដោយ​មាន​នាង​កា​តុ និង​តារា​សម្តែង​លោក​គន់ រៀម​រតនៈ ហៅ​ចែ​រ៉ូ​ហ្សា សម្តែង​ជា​តួអង្គ​សំខាន់​កាច់​កុង​គ្នា​ដណ្តើម​ប្រុស ។ ដោយ​យល់​ថា​លោក​គន់ រៀម​រតនៈ​ហៅ​ចែ​រ៉ូ​ហ្សា​សម្តែង​បាន​ល្អ​ផលិតកម្ម​ថោ​ន​សម្រេច​ជ្រើសរើស​ឱ្យ​សម្តែង​ជា​តួអង្គ​ក្នុង​ចម្រៀង​ខារ៉ាអូខេ​ថ្មី​បទ​«​ផ្សារ​កាប់​គោ​»​ជា​បទ​ជំនាន់​មុន…

រាជធានី​ភ្នំពេញ ៖ បទ​ចម្រៀង​«​ផ្សារ​កាប់​គោ​»​ជា​បទ​ចាស់​ត្រូវ​ផលិតកម្ម​ថោ​ន​ថត​ឡើង​វិញ​រំលេច​ឈុត​ឆាក​គួរ​ឱ្យ​គាប់​ភ្នែក​ដោយ​មាន​នាង​កា​តុ និង​តារា​សម្តែង​លោក​គន់ រៀម​រតនៈ ហៅ​ចែ​រ៉ូ​ហ្សា សម្តែង​ជា​តួអង្គ​សំខាន់​កាច់​កុង​គ្នា​ដណ្តើម​ប្រុស ។

ដោយ​យល់​ថា​លោក​គន់ រៀម​រតនៈ​ហៅ​ចែ​រ៉ូ​ហ្សា​សម្តែង​បាន​ល្អ​ផលិតកម្ម​ថោ​ន​សម្រេច​ជ្រើសរើស​ឱ្យ​សម្តែង​ជា​តួអង្គ​ក្នុង​ចម្រៀង​ខារ៉ាអូខេ​ថ្មី​បទ​«​ផ្សារ​កាប់​គោ​»​ជា​បទ​ជំនាន់​មុន ដោយ​ប្រើ​បច្ចេកទេស​បង្កើត​ជា​ស្នាដៃ​ថ្មី​ប្លែក​។ អ្វី​ដែល​សំខាន់​ចែ​រ៉ូ​ហ្សា​បង្កើត​ស្ទីល​សម្តែង​រស់​រវើក ។

គ្រាន់តែ​បទ​«​ផ្សារ​កាប់​គោ​»​ចេញ​មួយ​ប្រាវ​ច្រៀង​ដោយ​នាង​កា​តុ នៅ​តាម​ហ្វេ​ស​ប៊ុ​ក​មាន​ការ​ចាប់អារម្មណ៍​ច្រើន ដោយ​ចំនួន​អ្នក​ចូល​មើល​កើន​ឡើងជា​លំដាប់​ធ្វើ​ឱ្យ​ក្រុមការងារ​នៅ​ថោ​ន​ចាប់ផ្តើម​រំលេច​ជា​ចម្រៀង​កាយវិការ​ខារ៉ាអូខេ​ថត​បែប​MV ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លោក​អ៊ុ​ក រតនា ជា​អ្នក​និ​ព​ន្ឋ និង​ដឹកនាំ​ម្នាក់​នៅ​ផលិតកម្ម​ថោ​ន​បាន​បង្ហាញ​តួអង្គ សំខាន់​ៗ​សម​នឹង​សម្តែង​បទ​នេះ ។ គ្រាន់តែ​ផ្ទុះ​ការ​ទាក់ទាញ​មក កា​តុ និង​លោក​គន់ រៀម​រតនៈ ព្យាយាម​បញ្ចេញ​កាយវិការ​កាច់​កុង​បញ្ចូល​តួ​ដាក់​គ្នា​យ៉ាង​រស់​រវើក ហើយ​សង្ឃឹម​ក្រោយ​ចេញ​ជា​ផ្លូវការ​បទ​នេះ​រឹតតែ​ល្អមើល និង​ក្លាយជា​ចំណី​អារម្មណ៍​ថ្មី​ក្នុង​ពេល​ជិត​ចូល​ឆ្នាំ ។

លោក​គន់ រៀម​រតនៈ បាន​លើក​ឡើង​ថា «​បទ​«​ផ្សារ​កាប់​គោ​» ត្រូវ​បញ្ចេញ​កាយវិការ​ដណ្តើម​តួ​ប្រុស​ដែល​អ្នកដឹកនាំ​បទ​នេះ​ឲ្យ​ធ្វើ​យ៉ាងណា​មានការ​បញ្ចេញ​ចរិត​ញិ​ុ​ញ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ។ អ៊ី​ចឹ​ង​ហើយ​ក្រោយ​ពេល​លោក​ពង្រឹង​ស្ទីល​សម្តែង​ឃើញ​ថា​អាច​មាន​ភាព​ស៊ីសង្វា​ក់​ក្នុង​ន័យ​មុខមាត់​សិល្បៈ​»​។

មាន​មតិ​រិះគន់​ច្រើន​ដែរ​ថា គ្មាន​មោទនភាព​អ្វី​ចំពោះ​ការ​យក​បទ​ចម្រៀង​ចាស់​មក​កែ​ច្នៃ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ