ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបបានជោគជ័យត្រឹម៣ថ្ងៃ​

6 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​​ ៖ សេចក្តីរាយការណបានឱ្យដឹងថា ជនសង្ស័យ​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន​៤​នាក់ និង​ថ្នាំ​ញៀន​១៣៥​កញ្ចប់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថចាប់​បញ្ជូន​ទៅ​តុលាការ​ខេត្ត នៅ​ព្រឹក​ថ្ងៃ​០៩ ​ធ្នូ ​នេះ…

ខេត្តស្ទឹងត្រែង​​ ៖ សេចក្តីរាយការណបានឱ្យដឹងថា ជនសង្ស័យ​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន​៤​នាក់ និង​ថ្នាំ​ញៀន​១៣៥​កញ្ចប់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថចាប់​បញ្ជូន​ទៅ​តុលាការ​ខេត្ត នៅ​ព្រឹក​ថ្ងៃ​០៩ ​ធ្នូ ​នេះ បន្ទាប់ពីកម្លាំង​ចុះ​ឃាត់ខ្លួន​នៅ​រយៈ​ពេល​៣​ថ្ងៃ​បន្តបន្ទាប់​គ្នា គឺ​ចាប់ពី​ថ្ងៃ​ទី​៦​ ធ្នូ រហូត​ដល់​ថ្ងៃ​ទី​០៨​ធ្នូ  នៅ​ក្នុង​តំបន់​ទំនប់​វា​រី​អគ្គិសនី​​សេ​សាន្ត​ក្រោម​២ ​ក្នុងភូមិ​ភ្លុក ឃុំ​ភ្លុក ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ។

សេចក្តីរាយការណ៍បន្តថា ​ជនសង្ស័យ​​​ទាំង​៤​នាក់ ១​-ឈ្មោះ សុះ លី អាយុ​៤០​ឆ្នាំ ២-​ឈ្មោះ​សុខ គ្រី​ស្មា​អែ​ល អាយុ​២៩​ឆ្នាំ ៣-ឈ្មោះ ជី អ៊ី​សា អាយុ​៣៥​ឆ្នាំ អ្នក​ទាំង​៣​ជា​ជនជាតិ​អ៊ី​ស្លា​ម និង​៤-ឈ្មោះ ឈុំ ឆាល់ អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ ​​ ។ ​ក្នុង​ពេល​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​បាន​ដកហូត​បាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ម៉ា​ទឹកកក ice ចំនួន​១៣៥​កញ្ចប់​តូច ម៉ូតូ​ធំ​១​គ្រឿង រួម​ជាមួយ​សម្ភារៈ​វត្ថុ​តាង​បទល្មើស មួយ​ចំនួន​ទៀត​ផង​ដែរ ។

ប្រភពឱ្យដឹងទៀតថា ​​ជនសង្ស័យ​ទាំង​៤​នាក់ ថ្នាំ​ញៀន​ទាំង​១៣៥​កញ្ចប់ ម៉ូតូ​ធំ​១​គ្រឿង រួម​ជាមួយ​វត្ថុ​តាង​មួយ​ចំនួន​ទៀត ត្រូវ​បាន​មន្ត្រី​ជំនាញ​គ្រឿងញៀន កងរាជអាវុធហត្ថ​ខេត្ត កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​សាលាដំបូង និង​អយ្យការ​ខេត្តស្ទឹងត្រែង វិនិច្ឆ័យ​ទោស​នោះ​ហើយ ។

អត្ថបទសរសេរ ដោយ