ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នុះ​..! តារា​ល្បី​ក្នុង Facebook ស្រី​ស្អាត Pey Pey Ly…

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ក្នុង​ចំណោម​មិត្តភក្តិ​២​នាក់​ទៀត​ដែល​អះអាង​ថា ខ្លួន​ជាតា​រា Facebook ចេញពី​ផឹកស៊ី​បើករថយន្ត​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​មួយ​គ្រឿង​ទៀត​បណ្តាល​ឲ្យ​ខូចខាត​រថយន្ត​ទាំង​សងខាង​តែ​មិន​បង្ក​ឲ្យ​រង​របួស​ទេ ដែល​ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​សុរា​ម្រិ​ត…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ក្នុង​ចំណោម​មិត្តភក្តិ​២​នាក់​ទៀត​ដែល​អះអាង​ថា ខ្លួន​ជាតា​រា Facebook ចេញពី​ផឹកស៊ី​បើករថយន្ត​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​មួយ​គ្រឿង​ទៀត​បណ្តាល​ឲ្យ​ខូចខាត​រថយន្ត​ទាំង​សងខាង​តែ​មិន​បង្ក​ឲ្យ​រង​របួស​ទេ ដែល​ហេតុការណ៍​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​សុរា​ម្រិ​ត នៅ​ចំណុច​រង្វង់​មូល​សម្តេច​សង្ឃ ជួនណា​ត ស្ថិត​នៅ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​មួយ​គ្រឿង ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AK-7109 ជិះ​ក្នុង​រថយន្ត​មាន​ស្ត្រី​ស្រស់​ស្អាត​៣​នាក់​ក្នុង​នោះ​ស្ត្រី​ជា​អ្នក​បើករថយន្ត​គេ​ស្គាល់​ថា ជាតា​រា​ល្បី​នៅ​ក្នុង​សង្គម Facebook ដែល​មានឈ្មោះ​ថា Pey Pey Ly បើកបរ​ក្នុង​ស្ថានភាព​ស្រវឹងស្រា​បើក​តាម​បណ្តោយ​ផ្លូវ​សុរា​ម្រិ​ត​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​មួយ​គ្រឿង​បើក​ស្រប​ទិស​គ្នា​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2K-8231 បណ្តាល​ឱ្យ​រថយន្ត​តូ​យ៉ូ​តា​ព្រូស​រង​ការ​ខូចខាត​កំ​ពិត​កាង​មុខ​ផ្នែក​ខាងស្តាំ ចំណែកឯ​រថយន្ត​ឡិច​ស៊ី​ស RX300 ខូចខាត​ស្តុ​ប​ខាងឆ្វេង​បន្តិចបន្តួច ។ បន្ទាប់​ពី​កើតហេតុ​អ្នក​យក​ព័ត៌មាន​របស់​ទូរទស្សន៍​ហង្ស​មាស​បាន​ចុះ​ទៅ​ផ្តិត​យក​រូបភាព​គ្រោះថ្នាក់​ចរាចរណ៍ ស្រាប់តែ Pey Pey Ly រួម​នឹង​ជាមួយ​មិត្តភក្តិ​បាន​មក​ហាម​មិន​ឱ្យ​ថត​ទេ ហើយ​បាន​ក្របួច​អាវ​អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​ហង្ស​មាស ហើយ Pey Pey Ly បាន​និយាយ​ថា អ្នក​សារព័ត៌មាន​ស្គាល់​គាត់ ដឹង​ថា​គាត់​ជា​អ្នក​ណា​អត់ គឺ​គាត់​ជា Pey Pey Ly តែ​អ្នក​យក​ព័ត៌មាន​មិន​ចង់​ប្រកែក​អី​នោះ​ទេ ព្រោះ​ស្ត្រី​ជា​អ្នក​បើករថយន្ត​មាន​ធុំក្លិន​ស្រា​ក៏​បាន​ដើរ​ចេញ​ហើយ​ទៅ​ថត​យក​រូបភាព​ជា​បន្ត​ទៀត ។

បើ​តាម​សំដី​របស់​ម្ចាស់​រថយន្ត​តូ​យ៉ូ​តា​ព្រូស​ដែល​ជា​មិត្តភក្តិ​របស់​កញ្ញា Pey Pey Ly ដែល​ជា​អ្នក​បើករថយន្ត​បាន​ប្រាប់​ថា មុន​ពេល​ដែល​កើតហេតុ​គាត់​ជាមួយនឹង​មិត្តភក្តិ​២​នាក់​ទៀត​បាន​ទៅ​លេង​នៅ​ផ្សារ​កុង​ទ័​រ​តឺ​ន័​រ ហើយ​ពួក​គេ​ក៏​បាន​ផឹកស្រា​បន្តិច លុះ​ពេល​ដែល​ចេញ​មក​វិញ​កញ្ញា Pey Pey Ly សុំ​រថយន្ត​របស់​គាត់​បើក ដំបូង​គាត​មិន​ចង់ឱ្យ​បើក​នោះ​ទេពី​ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​ចរាចរណ៍ តែ​ខ្លាច​ថា គាត់​ចិត្តអាក្រក់​ទើប​គាត់​ព្រមឱ្យ​បើក​មក​ដល់​ចំណុច​កើតហេតុ​ក៏​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​ឡិច​ស៊ី​ស​តែ​ម្តង​ទៅ ។

នគរបាល​ប៉ុស្តិ៍​ចតុមុខ​ក៏​បាន​ចុះ​ទៅ​សួរនាំ ក៏​ត្រូវ​កញ្ញា Pey Pey Ly ដេញ​សមត្ថកិច្ច​មិន​ឱ្យ​ដោះស្រាយ​ទេ​គឺ​ដោះស្រាយ​ដោយ​ខ្លួនឯង​មិន​ចាំបាច់​សមត្ថកិច្ច​មក​ជួយ​ដោះស្រាយ​នោះ​ទេ ។ ក្រោយ​ពេល​កើតហេតុ​រថយន្ត​ឡិច​ស៊ី​ស RX300 ទាមទារ​សំណង​ចំនួន​១០០​ដុល្លារ ប៉ុន្តែ​ខាង​កញ្ញា Pey Pey Ly គាត់​មិន​ព្រម ណាមួយ​ខាង​ម្ចាស់​រថយន្ត​ឡិច​ស៊ី​ស RX300 គាត់​មិន​ចង់​ឲ្យ​គេ​ឃើញ​មុខ​ក្នុង​កញ្ចក់​ទូរទស្សន៍​ក៏​បាន​បើករថយន្ត​ចេញ​ទៅ​បាត់​ដោយ​មិន​ចង់បាន​សំណង​នោះ​ទេ ៕