ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារីស្រឡាញ់​ភេទ​ដូច​គ្នា​បោក​បុរសរួមរ័ក​យក​កូន

6 ឆ្នាំ មុន

«The Mirror» របស់​អង់គ្លេស​ផ្សាយ​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ថា នាង​Kafa Yat Adegoke អាយុ​៣០​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា ជា​និស្សិត​មហាវិទ្យាល័យ​លី​ដ​ទ្រី​នី​ទី ក្រុង​លី​ដ…

«The Mirror» របស់​អង់គ្លេស​ផ្សាយ​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ថា នាង​Kafa Yat Adegoke អាយុ​៣០​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា ជា​និស្សិត​មហាវិទ្យាល័យ​លី​ដ​ទ្រី​នី​ទី ក្រុង​លី​ដ ចក្រភព​អង់គ្លេស មាន​បំណង​ចង់​ក្លាយជា​អ្នក​ម្ដាយ តែ​មិន​ចង់បាន​ប្ដី​ទេ ព្រោះ​នាង​ជា​មនុស្ស​ស្រលាញ់​ភេទ​ដូច​គ្នា ។ ហេតុ​ដូច្នេះ​ហើយ​នាង​ទាក់ទង​បុរស​ជា​ច្រើន​នាក់​ដែល​ខ្លួន​ពេញចិត្ត​ហើយ​រួមរ័ក​ជាមួយ​ពួក​គេ​ដើម្បី​ឱ្យ​មានគភ៌ ។

នាង Kafa Yat Adegoke នឹង​រួមរ័ក​ជាមួយ​បុរស​ម្នាក់​បើ​បានដឹង​ពី​ជីវប្រវត្តិ​ក្រុម គ្រួសារ​សុខភាព និង​ក្រុម​ឈាម​របស់​គេ ។ នាង Adegoke និយាយ​ថា នាង​មិន​ចង់​ទិញ​ទឹក​ស្ពែ​ម​ទេ ព្រោះ​ចង់​ជ្រើសរើស​បុរស​ជា​ឪពុក​របស់​កូន​នាង​ដែល​មានគុណ​ស​ម្ប​តិ្ត​ល្អ ស្រប​តាម​បំណង​របស់​ខ្លួន ។ ពី​មុន​នាង​ស្នាក់​នៅ​តំបន់ «​វ៉ែ​ស យ៉​ក​សៀ​» ហើយ​បុរស​ទី​១ គឺជា​អ្នក​ប​ច្ឆេ​ក​ទេ​សំណង់ អាយុ​៤០​ឆ្នាំ មាន​បុគ្គលិកលក្ខណៈ​ល្អ ភ្នែក​ពណ៌​ខៀវ ។ នាង​ចាប់ផ្ដើម​សេពគប់​ជាមួយ​បុរស​នោះ និង​គិត​ថា​គេ​អាច​ផ្ដល់​កំណើត​កូន​ដែល​មានមុខមាត់​ស្អាត ។ ទោះជា​យ៉ាងណា​ក្ដី​ទីបំផុត​ដឹង​ថា​គេ​ជា​មនុស្ស​ដែល​គ្មាន​អារម្មណ៍​គួរ​ឱ្យ​ព្រឺ​ព្រួយ ទើប​បោះបង់​ចោល ព្រោះ​មិន​ត្រូវការ​អ្នក​ដែល​មាន​ចរិត​បែប​នេះ​ស្នង​ដល់​កូន ។

ក្រោយមក​នាង​Kafa Yat Adegoke ជួប​បុរស​ម្នាក់​កំពុង​ហាត់ប្រាណ​អាយុ​៣៥​ឆ្នាំ មាន​បុគ្គលិក​លក្ខណៈ​​ល្អ ក៏​ចាប់ផ្ដើម​សេពគប់​គ្នា ។ ក្នុង​រយៈពេល​ប៉ុ​ន្មា​ន​ស​ប្ដា​ហ៍​ក្រោយ​មក​នាង​បាន​រួមរ័ក​ជាមួយ​គេ ។ ក្រោយមក​ដោយ​នាង​គ្មាន​គភ៌ ក៏​ឈប់​សេពគប់​គេ​ព្រោះ​មិន​ចង់ឱ្យ​ខាត​ពេល​ទៅ​លើ​បុរស​ដែល​មិន​អាច​ធ្វើ​ឱ្យ​ខ្លួន​មាន​ផ្ទៃពោះ​បាន ។

បុរស​ទី​៣ ស្គាល់​តាម​រយៈ​ការងារ​របស់​ខ្លួន ព្រោះ​គេ​ជា​វិស្វករ​នៅ​ស្ទូ​ឌី​យោ អាយុ​៣៤​ឆ្នាំ មានគុណ​សម្បត្តិ​ល្អ ឆ្លាត​វាងវៃ​ក៏​ចាប់ផ្ដើម​ទាក់ទង និង​រួមរ័ក​ជាមួយ​គ្នា ។ ក្រោយមក​នាង​ចង់​ក្អួតចង្អោរ ហើយ​ទីបំផុត​នាង​មានគភ៌ សម​តាម​បំណង ។ ដូច្នេះ​ហើយ​នាង​សម្រេចចិត្ត​បោះបង់​គេ​ចោល ប៉ុន្ដែ​មុន​ពេល​ចាកចេញ​នាង​ប្រាប់​ការណ៍​ពិត​ធ្វើ​ឱ្យ​រូបគេ​តក់ស្លុត​បំផុត និង​បាន​ដៀលត្មះ​នាង ។ ក្រោយមក​មិន​បាន​ប៉ុន្មាន​ខែ​ផង​នាង​Adegoke ផ្លាស់​ទៅ​រស់នៅ​ក្នុង​ទីក្រុង​លី​ដ ជាទី​តាំង​ដែល​នាង​កំពុង​សិក្សា ។ បច្ចុប្បន្ន​នាង​សេពគប់​ជាមួយ​នាង​Aisha ហើយ​មាន​គម្រោង​រៀប​ការ​ក្នុង​ពេល​អនាគត ។

នាង​Adegoke និយាយ​ថា នាង​មិន​ត្រូវការ​ឪពុក​របស់​ក្មេង​ទេ គឺ​នាង​ចិញ្ចឹម​ដោយ​ផ្ទាល់​ដៃ ទោះបីជា​គេ​ព្យាយាម​ទាក់ទង​រក​នាង​ជា​ច្រើន​លើក​ក៏​ដោយ ។ អ្នកជំនាញ​ជា​ច្រើន​នាក់​រិះគន់​ថា នាង​Kafa Yat Adegoke ធ្វើ​ឱ្យ​កុមារ​ធំធាត់​ឡើង​ដោយ​មាន​បញ្ហា​ដក់​ជាប់​ក្នុង​ចិត្ត ៕