តាមប្រភពព័ត៌មាន The Sun បានឲ្យដឹងថា កីឡាករជើងខ្លាំង Cristiano Ronaldo មើលទៅហាក់បីដូចជាសប្បាយចិត្តជាធម្មតា ក្រោយត្រូវបានគេពិន័យមិនឲ្យចូលប្រកួត៥ដងនាពេលខាងមុខ ដោយសារតែច្រានអាជ្ញាកណ្តាល ។
កីឡាករក្រុមអធិរាជស Real Madrid វ័យ៣២ឆ្នាំ បានច្រានអាជ្ញាកណ្តាល លោក Ricardo de Burgos Bengoetxea ពីក្រោយខ្នង ក្នុងការប្រកួតជាមួយ Barca នៅពេលដែលលោកឲ្យកាតលឿងជាលើកទីពីរ ដែលជាកាតដេញចេញ ។
ដោយសារតែហេតុនេះហើយ ទើបអាជ្ញាកណ្តាលសម្រេចពិន័យ Ronaldo មិនឲ្យចូលប្រកួតនាពេលខាងមុខចំនួន៥ដង ។
តែទោះបីជាអញ្ចឹងក៏ដោយ ក៏វាហាក់បីដូចជាគ្មានអ្វីកើតឡើងចំពោះ Ronaldo ដែរ ។ កីឡាកររូបនេះ នៅតែសប្បាយចិត្តនឹងការហ្វឹកហាត់ជាធម្មតារបស់ខ្លួន ៕
ចែករំលែកព័តមាននេះ