ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះមានកូវីដ កម្ពុជានាំអង្ករចេញជាង​៦០​ម៉ឺនតោនក្នុងរយៈពេល១១ខែកើនជាង១៥%

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល ១១ខែ នៅឆ្នាំ២០២០ សម្រេចបាន ៦០១ ០៤៥ តោន ទៅលក់លើទៅផ្សារអន្តរជាតិ…

រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល ១១ខែ នៅឆ្នាំ២០២០ សម្រេចបាន ៦០១ ០៤៥ តោន ទៅលក់លើទៅផ្សារអន្តរជាតិ នៅក្នុងនេះមាន អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤៨១ ១២៣ តោន, អង្ករសចម្រុះគ្រប់ប្រភេទមានចំនួន ១១៣ ៧០៣ តោន និងអង្ករចំហ៊ុយមានចំនួន ៦ ១៥១ តោន។

លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានឲ្យដឹងថា អង្គរនាំចេញខាងលើនេះ  បានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ។ បើតាមលោករដ្ឋមន្រ្តី ក្នុងឆ្នាំ២០២០នេះ ការនាំអង្ករកម្ពុជាចេញទៅទីផ្សារអន្តរជាតិ មានការកើនឡើង ប្រមាណ ៨៦ ៨៩៦ តោន ស្មើនឹង +១៦,៩០% ដែលធៀបទៅនឹងរយៈពេល១១ខែ នៅឆ្នាំ២០១៩ មានតែចំនួន ៥១៤ ១៤៩ តោន ប៉ុណ្ណោះ ។ ដោយឡែកសម្រាប់ខែវិឆ្ឆិកា ឆ្នាំ២០២០ នេះសម្រេចការនាំចេញអង្ករបានចំនួន ៦៤ ៧៤០ តោន មានការកើនឡើងចំនួន ៨ ៥៣១ តោន ស្មើនឹង ១៥,១៨% ធៀបទៅនឹងបរិមាណនាំចេញនៅខែវិឆ្ឆិកា ឆ្នាំ២០១៩ ។

ទោះបីជាមានជំងឺកូវីដ១៩ក្តី តែកម្ពុជាហាក់មិនបានព្រួយបារម្ភពីការខ្វះស្បៀងនោះទេ។ លើសពីនេះគឺការនាំចេញនៅតែមានកំណើនជានិច្ច។ លោកវេង សាខុន ឲ្យដឹងថា ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ១១ខែកន្លងទៅនេះ មានចំនួន ៦០ ប្រទេស នៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន ២៤ ក្នុងចំណោម២៨ ប្រទេស ប្រទេសចិន(រួមទាំង កោះហុងកុង, ម៉ាក់កាវ និងតៃវ៉ាន់), ប្រទេសសមាជិកអាស៊ានចំនួន ៦ ហើយនិងនៅទ្វិបដ៏ទៃទៀតចំនួន ២៩ ប្រទេស ។ មានក្រុមហ៊ុនចំនួន ១០ ក្នុងចំណោម ៧២ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ ។

បើតាមថ្នាក់ដឹកនាំក្រសួងឲ្យដឹងថា ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល ១១ខែដើមឆ្នាំដូចគ្នាប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មានកំណើននៅគ្រប់គោលដៅនាំចេញទាំងអស់ ដោយឡែកប្រទេសចិនឈរនៅលំដាប់ទី១ មាន ប្រទេសចិនមានបរិមាណសរុបចំនួន ២៣៤ ៩៤០ តោន ស្មើនឹង៣៩,០៩%, ទី២គឺ ការនាំចេញទៅសហភាពអ៊ឺរ៉ុបមានចំនួន ២៤ ប្រទេស មានបរិមាណសរុបចំនួន ១៨៨ ៤៣៦ ស្មើនឹង ៣១,៣៥%, ៣) ហើយបណ្តាប្រទេសសមាជិកអាស៊ានមានបរិមាណសរុបចំនួន ៧៨ ២០៨ តោន ស្មើនឹង ១៣,០១%, ចំណែកទីផ្សារទី៤ គឺគោលដៅដទៃទៀត ចំនួន២៩ ប្រទេស មានបរិមាណសរុបចំនួន ៩៩ ៤៦១ តោន ស្មើនឹង ១៦,៥៥% ។

ជាមួយគ្នានេះ ការនាំចេញស្រូវនៅតាមបណ្តាច្រកនៃខេត្តជាប់ព្រំដែន កម្ពុជា-វៀតណាម មកទល់ថ្ងៃទី ៣០ ខែវិឆ្ឆិកា ឆ្នាំ២០២០ មានបរិមាណសរុបចំនួន ១ ៧៧៧ ១០៧ តោន ។ បរិមាណនាំចេញសម្រាប់មួយថ្ងៃ នៅថ្ងៃទី៣០ ខែវិឆ្ឆិកា ឆ្នាំ២០២០ នេះ មានចំនួន ២៦ ៦១៩ តោន ផងដែរ។

នៅពេលនេះប្រជាកសិករខ្មែរបានកំពុងប្រមូលផលស្រូវវស្សា។ នៅតំបន់ខ្លះកសិករបានត្ងូញថាតមម្លៃស្រូវបានធ្លាក់ចុះ។ ចំណែកអ្នកធ្វើការងារខាងវិស័យកសិកម្មបានទទួចសុំរដ្ឋាភិបាល​វិនិយោគឲ្យមានម៉ាស៊ីនសម្ងួតស្រូវ ដល់កសិករដើម្បីឲ្យស្រូវកសិករលក់បានថ្លៃជាងការលក់ស្រូវសើម ដូចជាពេលបច្ចុប្បន្ននេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ