ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះចំណូលទេសចរណ៍ពេលនេះធ្លាក់តែឆ្នាំក្រោយទឹកដីអង្គរនឹងប្លែកខ្លំាង

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ខេត្តសៀមរាប ដែលជាបេះដូងទេសចរណ៍របស់ប្រទេសកម្ពុជា បានកំពុងប្រែមុខមាត់ ជា      បណ្តើរ តាមៗការកែលម្អសួនច្បារ ដំាខ្មៅ  ដាំផ្កា…

ខេត្តសៀមរាប ៖ ខេត្តសៀមរាប ដែលជាបេះដូងទេសចរណ៍របស់ប្រទេសកម្ពុជា បានកំពុងប្រែមុខមាត់ ជា      បណ្តើរ តាមៗការកែលម្អសួនច្បារ ដំាខ្មៅ  ដាំផ្កា និងដើមឈើ រៀបចំឥដ្ឋការ៉ូ ឈឿនផ្លូវ កាត់ដើមឈើ ដែលបះពាល់តួប្រាសាទ ពិសេសការជួសជុល​កែលម្អប្រាសាទ ដែលការងារទំាង   នោះខ្លះរួចរាល់ ខ្លះបានដំណើរការ ។ គេសង្ឃឹមថាមួយឆ្នាំខាងមុខទៀត បរិវេណប្រាសាទ ពិសេសប្រាសាទអង្គរវត្ត កាន់តែមានភាពទាក់ទាញដល់អ្នកទេសចរជាតិនិងអន្តរជាតិ។

ទំាងអស់នេះជាការងាររបស់អាជ្ញាធរជាតិអប្សរា ប៉ុន្តែនៅមានគម្រោងដ៍ធំមួយទៀត របស់រាជ  រដ្ឋាភិបាល នោះគឺការសាងសងផ្លូវ៣៨ខ្សែ នៅក្នុងខេត្តសៀមរាប។ នេះពិតជាគម្រោងដ៍ធំដែលមិនធ្លាប់មាន សម្រាប់ស្ទួយមុខមាត់ខេត្តសៀមរាប ឲ្យកាន់តែស័ក្តិសមជាតំបន់ដែលមានសម្បត្តិបេតិកភណ្ឌពិភពលោក។

សម្តេចនាយករដ្ឋមន្រ្តី បានប្រកាសថា ផ្លូវទំាង៣៨ខ្សែ ដែលកំពុងតែផ្តើមសាងសង់នេះ ប្រើពេលតែមួយឆ្នាំប៉ុណ្ណោះ ពោលមួយឆ្នាំក្រោយ បើស្ថានភាពកូវីដ១៩ធូស្រាល ស្ថានភាពទេសចរណ៍វិលទៅរកប្រក្រតីភាពឡើងវិញ ភ្ញៀវទេសចរនិងទទួលបានទេសភាព បរិយាសកាសថ្មី នៅលើទឹកបុរាណកម្ពុជា។

នៅខែកញ្ញាមុននេះ អាជ្ញាធរជាតិអប្សរាបានបង្ហាញពីទិដ្ឋភាពស្រស់ត្រកាល ក្នុងរមណីដ្ឋានអង្គរ។ បរិវេណអង្គរ ដែលមានទេសចរណ៍ខៀវស្រងាត់ ដោយវាលស្មៅនិងដើម។ អាជ្ញាធរ បានបញ្ជាក់ថា “បច្ចុប្បន្នបរិវេណមុខប្រាសាទអង្គរវត្ត បានចាប់ផ្តើមប្រែមុខមាត់ថ្មីជាបណ្ដើរៗស័ក្ដិសមជារមណីយដ្ឋានបេតិកភណ្ឌពិភពលោកដែលមានភាពទាក់ទាញដ៏អស្ចារ្យ ដោយលោកអ្នកអាចឃើញនូវទស្សនីយភាពថ្មី ប្លែកភ្នែក ពេលមកទស្សនាប្រាសាទអង្គរវត្ត ក្រោយពីតំបន់នេះមានការអភិវឌ្ឍជាបន្តបន្ទាប់ពីសំណាក់អាជ្ញាធរជាតិអប្សរា”។

អាជ្ញាធរជាតិអប្សរា បានសូមអញ្ជើញពលរដ្ឋឲ្យទៅទស្សនាអង្គរ។ ពលរដ្ឋនឹងឃើញ ទិដ្ឋភាពនៅជុំវិញបរិវេណខាងមុខប្រាសាទអង្គរវត្ត ដែលបានរៀបចំសួនច្បារ និងដាំដើមឈើ ដើមផ្កាលម្អយ៉ាងស្រស់ស្អាត។

អង្គវត្តដែលជាកេរដំណែលដូនតាខ្មែរ បានរកចំណូលរាប់លានដុល្លារក្នុងមួយឆ្នាំៗ ជុនជាតិ។ រយៈពេល​៩​ខែ ឆ្នាំ​២០២០ រមណីយដ្ឋាន​អង្គរ​រកចំណូលបាន​ពី ជាង​១៨ លាន​ដុល្លារ ពី​ភ្ញៀវទេសចរ​បរ ដែល​ចំនួន ​៣៩៦,២៤១ នាក់ បាន​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​នេះ​។ ចំណូល​នេះ មានការថយចុះ ៧៥,១៧​% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ឆ្នាំ​២០១៩ ដោយសារជំងឺកូវីដ​។

ក្នុង​ខែកញ្ញា ឆ្នាំ​២០២០​ ថ្មីៗនេះ ​គ្រឹះស្ថាន​អង្គរ តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់បើ​គិតតែ​ រមណីយដ្ឋាន​អង្គរ រកចំណូលបាន​ជាង ១២​ម៉ឺន​ដុល្លារ ពី​ភ្ញៀវទេសចរ​បរទេស​ជាង ២,៩៤៨​នាក់​។ ចំនូ​ន​ភ្ញៀវទេសចរ ក្នុង​ខែ កញ្ញា​នេះ ថយចុះ ៩៧,៣៤​% បើ​ធៀប​នឹង​ខែកញ្ញា ឆ្នាំ​២០២០​។ 

 ទោះយ៉ាងណានៅនៅក្រោមកម្មវិធីអភិវឌ្ឍន៍ទំាងរបស់អាជ្ញាធរជាតិអប្សរានិងរដ្ឋាភិបាលទឹកអង្គរនឹងប្លែក ទាក់ទាញភ្ញៀវទេសចរកាន់តែច្រើន បើស្ថានភាពកូវីដពីភពលោកគ្រប់គ្រងបាននោះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ