ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់ទំនងមិនប៉ះពាល់ដល់ ផែនការនាំអង្ករចេញ១លានតោននៅឆ្នាំ២០២១

3 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ កម្ពុជាទំនងនៅតែអាចនាំអង្ករចេញទៅផ្សារអន្តរជាតិ បាន១លាន តោនដូចការរំពឹងដដែល នៅឆ្នាំ២០២១​ ខាងមុខនេះ ទោះបីនៅឆ្នាំនេះស្រែស្រូវកសិករខ្លះបានលិចលង់ដោយទឹកជំនន់ក្តី។ សម្រាប់ឆ្នាំ២០២០ តាមការវាយតំលៃរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា…

រាជធានីភ្នំពេញ៖ កម្ពុជាទំនងនៅតែអាចនាំអង្ករចេញទៅផ្សារអន្តរជាតិ បាន១លាន តោនដូចការរំពឹងដដែល នៅឆ្នាំ២០២១​ ខាងមុខនេះ ទោះបីនៅឆ្នាំនេះស្រែស្រូវកសិករខ្លះបានលិចលង់ដោយទឹកជំនន់ក្តី។

សម្រាប់ឆ្នាំ២០២០ តាមការវាយតំលៃរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា ការនាំចេញអង្ករកម្ពុជានឹងឈានទៅដល់៨០ម៉ឺនតោន។ លទ្ធផលនេះ ជា​សញ្ញាវិជ្ជមានដែលថា កម្ពុជា អាចនឹងនាំអង្ករចេញាបាន១លានតោននៅឆ្នាំ២០២១។

ទោះយ៉ាងណាសម្ព័ន្ធស្រូវអង្ករកម្ពុជាបានលើកឡើងថាដើម្បីសម្រេចគោលដៅនោះគេ ត្រូវការសហការយ៉ាងស្អិតរមួតជាមួយប្រទេសដែលជាទីផ្សារមានប្រទេសចិនជាដើមនោះ។ ចិន ក្នុងរយៈពេល ៩ខែឆ្នាំ២០២០ ជាចំណែក ៣៥% នៃបរិមាណអង្ករនាំចេញអង្ករកម្ពុជាទាំងមូល។

នៅក្នុងកិច្ចប្រជុំជាមួយ លោក Wu Guoquan អគ្គកុងស៊ុលសេដ្ឋកិច្ច និងពាណិជ្ជកម្ម ស្ថានទូតចិន ប្រចាំប្រទេសកម្ពុជា និងថ្នាក់ដឹកនាំ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ដែលដឹកនាំដោយ លោក ឧកញ៉ា សុង សារ៉ន។  សហព័ន្ធស្រូវអង្ករកម្ពុជា បានសូមណូមពរឲ្យភាគីប្រទេសចិន ពិនិត្យមើលលទ្ធភាពក្នុងការកំណត់កាលបរិច្ឆេទប្រចាំឆ្នាំ នៃការអនុវត្តអនុស្សរណៈយោគយល់គ្នា (MoU) ដែលគួរតែចាប់ផ្តើមពីដើមខែឧសភា ហើយចប់នៅចុងខែមេសា វិញដោយសារ ជាទូទៅការប្រមូលផលស្រូវចម្បងរបស់កម្ពុជាគឺនៅខែ វិច្ឆិកា និងធ្នូ ដែលក្នុងកំឡុងពេលនេះ គឺជាពេលមមាញឹកខ្លាំងសម្រាប់ការសម្ងួតនិងរក្សាទុក និងមួយវិញទៀតនៅចុងឆ្នាំជារដូវឈប់សម្រាកច្រើន ដែលធ្វើឱ្យពិបាកក្នុងការផ្គត់ផ្គង់ឱ្យទាន់ពេលវេលា លើបរិមាណអង្ករដែលត្រូវនាំចេញទៅតាមកាលកំណត់ចុងរដូវ។ កម្ពុជាបានសូមណូមពរឲ្យចិន ពិនិត្យលទ្ធភាពបង្កើត ក្រុមមជ្ឈឹតកររួមគ្នា កម្ពុជា-ចិន សម្រាប់ដោះស្រាយវិវាទនៅក្នុងពាណិជ្ជកម្មអង្ករ ដែលអាចមានសមាសភាពរួម កម្ពុជា-ចិន ឬតំណាងកុងស៊ុលរបស់ស្ថានទូតចិនផងដែរ។

បន្ថែមពីនេះ សហព័ន្ធស្រូវអង្ករកម្ពុជា បានស្នើសុំឱ្យភាគីប្រទេសចិន ពិនិត្យលទ្ធភាពជួយជំរុញការផ្សព្វផ្សាយ អង្ករកម្ពុជានៅក្នុងប្រទេសចិន ជាពិសេស «ម៉ាក ម្លិះ អង្គរ» តាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិនអោយបានច្រើនថែមទៀត។

នៅប៉ុន្មានថ្ងៃមុននេះ លោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានបង្ហាញលទ្ធផលនៃការនាំចេញអង្ករ និងស្រូវពីកម្ពុជាក្នុងរយៈពេល ១០ខែឆ្នាំ២០២០សម្រេចបាន ៥៣៦ ៣០៥ តោន ដែលក្នុងនេះមាន អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤២១ ១៣២ តោន អង្ករសចម្រុះគ្រប់ប្រភេទមានចំនួន ១០៩ ០១២ តោន និងអង្ករចំហ៊ុយមានចំនួន ៦ ១៣៨ តោន។

ការនាំចេញអង្កររយៈ១០ខែដើមឆ្នាំ២០២០នេះ គឺមានការកើនឡើងប្រមាណ ៧៨ ៣៦៥ តោន ស្មើនឹងជាង១៧,១១% ដែលធៀបទៅនឹងរយៈពេល១០ខែដើមឆ្នាំ២០១៩ មានចំនួន ៤៥៧ ៩៤០ តោន ។

ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ១០ខែនេះ មានចំនួន ៦០ ប្រទេស នៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន ២៤ ក្នុងចំណោម២៨ ប្រទេស ប្រទេសចិន(រួមទាំង កោះហុងកុង, ម៉ាក់កាវ និងតៃវ៉ាន់) ប្រទេសសមាជិកអាស៊ានចំនួន ៦ ហើយនិងនៅទ្វិបដ៏ទៃទៀតចំនួន ២៩ ប្រទេស។

ជំនន់ទឹកភ្លៀងនាពេលកន្លងមកបានធ្វើឲ្យប៉ះពាល់លើដំណាំស្រូវប្រមាណជិត២៨ម៉ឺនហិកតា។ ក្រសួងកសិកម្មបានកំពុងជំរុញការងារផ្តល់ស្រូវពូជដល់ប្រជាកសិករដើម្បីស្តារការខូចខាតឡើងវិញឲ្យទាន់ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ