ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទស្សនវិស័យ​សេដ្ឋកិច្ច​ផ្តល់​ឱកាស​សម្រាប់​ការ​វិនិយោគ​

6 ឆ្នាំ មុន

ទីក្រុង​ហាណូយ ៖ អ្នកជំនាញ​បាន​និយាយ​ក្នុង​សន្និសីទ​មួយ​ដែល​ប្រារព្ធ​ឡើង​កាលពី​ថ្ងៃ​សុក្រ នៅ​ខេត្ត Thanh Hoa ថា ការ​លូតលាស់​សេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា​ក្នុង​ឆ្នាំ​២០១៧ កំពុង​តែ​ជំរុញ​ដល់​ជំនឿ​ចិត្ត​លើ​សេដ្ឋកិច្ច​វៀតណាម​ក្នុង​ឆ្នាំ ២០១៨…

ទីក្រុង​ហាណូយ ៖ អ្នកជំនាញ​បាន​និយាយ​ក្នុង​សន្និសីទ​មួយ​ដែល​ប្រារព្ធ​ឡើង​កាលពី​ថ្ងៃ​សុក្រ នៅ​ខេត្ត Thanh Hoa ថា ការ​លូតលាស់​សេដ្ឋកិច្ច​ដ៏​ខ្លាំងក្លា​ក្នុង​ឆ្នាំ​២០១៧ កំពុង​តែ​ជំរុញ​ដល់​ជំនឿ​ចិត្ត​លើ​សេដ្ឋកិច្ច​វៀតណាម​ក្នុង​ឆ្នាំ ២០១៨ ដោយ​ឱកាស​វិនិយោគ​បាន​លេចឡើង​កាន់តែ​ច្រើន ។

សន្និសីទ​នេះ​ប្រារព្ធ​ឡើង​ដោយ VTV24 និង BizLIVE ដែល​មានការ​ពិភាក្សា​ពី​ឱកាស​វិនិយោគ និង​អាជីវកម្ម​ក្នុង​ឆ្នាំ​២០១៨ លើ​ផ្នែក​ហិរញ្ញវត្ថុ អចលនទ្រព្យ និង​សន្តិសុខ ។

លោក Tran Dinh Thien នាយក​វិទ្យាស្ថាន​សេដ្ឋកិច្ច​វៀតណាម និយាយ​ថា បរិស្ថាន​អាជីវកម្ម​កំពុង​តែ​ល្អ​ប្រសើរ​ឡើង ស្រប​នឹង​ការ​អភិវឌ្ឍ​វិស័យសេដ្ឋកិច្ច​ឯកជន​ដែល​បាន​ជំរុញ​ដល់​សេដ្ឋកិច្ចជាតិ ។ ប៉ុន្តែ​គួរ​ផ្តោត​សំខាន់​លើ​គុណភាព​នៃ​ការ​លូតលាស់ ។

លោក​បន្ត​ថា វា​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​ព​ន្លឿ​ន​ការ​ដោះស្រាយ​បញ្ហា​បំណុល​ខូច​, សមភាព​នៃ​សហគ្រាស​រដ្ឋ​, ការ​ដោះស្រាយ​បញ្ហា​ហ៊ុន​ធនាគារ និង​ការ​ប្រើ ប្រាស់​មធ្យោបាយ​លើកតម្កើង​ក្រុមហ៊ុន​ក្នុង ស្រុក តាម​រយៈ​ការ​ធ្វើ​ឲ្យ​ដំណើរការ​មាន​ភាព​ងាយស្រួល និង​កាត់​បន្ថយ​ការ​ចំណាយ​សម្រាប់​អាជីវកម្ម ។

លោក​បន្ថែម​ថា វិធីសាស្ត្រ​ពិសេស​សម្រាប់​ទីក្រុង​ហូ​ជី​មិ​ញ និង​តំបន់​រដ្ឋបាល​សេដ្ឋកិច្ច គឺ​ត្រូវ​តែ​មាន​ភាព​ជោគជ័យ​ដើម្បី​ជំរុញ​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច ។

លោក Thien បន្ថែម​ទៀត​ថា អ្នកចូលរួម​សន្និសីទ​ភាគច្រើន​ព្យាករ​ថា ការ​លូតលាស់ GDP ក្នុង​ឆ្នាំ​២០១៨ អាច​នឹង​ស្មើ​ពី​៦,៧% ទៅ​៧%​។

ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​ធនាគារ​កិច្ច​បាន​ផ្តល់​ទស្សនវិស័យ​កាន់តែ​ល្អ​សម្រាប់​ការ​វិនិយោគ​ផ្នែក​ហិរញ្ញវត្ថុ​ផង​ដែរ ។

អ្នកជំនាញ Le Xuan Nghia បាន​និយាយ​ថា ឆ្នាំ​២០១៧ ជា​ឆ្នាំ​ដ៏​ជោគជ័យ​មួយ​សម្រាប់​វិស័យ​ហិរញ្ញវត្ថុ រួម​មាន ផ្នែក​ធនាគារ​, សន្តិសុខ និង​ធានា​រ៉ាប់រង​ជាដើម ។ លោក​បន្ត​ថា ស្ថិរភាព​អាច​នឹង​បន្ត​ក្នុង​ឆ្នាំ​២០១៨ ប៉ុន្តែ​ប្រទេស​នេះ​ត្រូវ​តែ​បង្កើត​ធនធាន​ដើម្បី​កាត់​បន្ថយ​អត្រា​ការ​ប្រាក់ ។

ប៉ុន្តែ​លោក Can Van Luc អ្នក​ប្រឹក្សា​យោបល់​ក្នុង​ធនាគារ Bank for Investment and Development of Vietnam និយាយ​ថា ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​មិនមែន​ជា​រឿង​ងាយស្រួល​ទេ ព្រោះ​បញ្ហា​បំណុល​ខូច​ត្រូវការ​ពេល​យូរ​ដើម្បី​ដោះស្រាយ ប៉ុន្តែ​អត្រា​ការ​ប្រាក់​នឹង​មាន​ស្ថិរភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ