ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្លៃទឹកដោះ​អូស្ត្រាលី​រហូត​ដល់​៧​ម៉ឺន​ដុល្លារ បង​គ្មាន​វាសនា​ មាន​តែ​ប្រហារ​ខ្លួនឯង

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ​ ៖ បុរស​ម្នាក់​ឈ្មោះ ឡាយ ចាន់​ណា​ក់ ហៅ​ទី អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​បឹង​ប្រ​លិ​ត ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ…

ខេត្ត​ត្បូងឃ្មុំ​ ៖ បុរស​ម្នាក់​ឈ្មោះ ឡាយ ចាន់​ណា​ក់ ហៅ​ទី អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​បឹង​ប្រ​លិ​ត
ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ បាន​ធ្វើ​អត្តឃាត​ដោយ​យក​កាំភ្លើង​អាកា​៤៧ មក​បាញ់​សម្លាប់​ខ្លួន​ចំ​ក​១​គ្រាប់​ធ្លា​យមក​ក្បាល​ស្លាប់​ក្នុង​ថ្លុ​ឈាម ។

ហេតុ​ការ​ណ៍ដ៏រន្ធត់នេះ កើតឡើងកាលពី​វេលា​ម៉ោង​ប្រហែល​ជាង​៤​​​ទៀប​ភ្លឺ​​ថ្ងៃ​ទី​០៩ ​ធ្នូ នេះ ស្ថិត​ក្នុង​បន្ទប់​ទឹក​ផ្ទះ​ចាំចំការ​មួយ​កន្លែង​ នៅ​ភូមិ​ជ្រៃ ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ ដោយសារ​តែ​មាន​​វិបត្តិ​ដោះស្រាយ​មិន​ចេញ ព្រោះ​គូ​ដណ្តឹង​នៅ​អូរ​ស្ត្រា​លី​ បាន​ទាមទារ​ថ្លៃទឹកដោះ​រហូត​ដល់​ទៅ​៧​ម៉ឺន​ដុល្លារ​ឯណោះ ។

បើតាម​លោក​ឧត្តម​សេនី​យ៍​​ត្រី ប្រាក់ ប៊ុ​ន​ណុ​ន ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​ព្រហ្មទណ្ឌ​ប្រាប់​ឲ្យ​ដឹង​ថា បុរស​ដែល​ស្លាប់​ខាងលើ​នេះ​ បាន​មក​នៅចាំ​ចំការ​កៅស៊ូ ឱ្យ​លោក​ឧត្តម​សេនី​យ៍​​ទោ​យោធា​ម្នាក់ ក្នុងស្រុក​មេមត់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​​​រហូត​មកទល់​​សព្វ​ថ្ងៃនេះ ​កៅស៊ូ​ក៏​បាន​ចាក់​ជ័រ​យក​ទៅ​លក់​នៅ​លើ​ទី
ផ្សារ​ ថែម​ទាំង​មើល​ការ​ខុស​ត្រូវ​លើ​កម្មករ​នៅ​ទីនោះ​ទៀត​ផង ។

​លោក​បន្ត​ថា ពេល​កន្លង​មក ​បុរសឈ្មោះ​ទី នេះ បាន​ឱ្យ​​ចាស់ទុំ​ចូល​ស្តីដណ្តឹង​ស្ត្រី​ខ្មែរ​អាណិកជន​ម្នាក់ ​នៅ​ប្រទេស​អូរ​ស្ត្រា​លី ក្នុង​ពេល​ដំ​បូង​គេ​ទារ​ថ្លៃទឹកដោះ​១​ម៉ឺន​ដុល្លារ ហើយ​ក្រោយមក ​ក៏​បាន​ប្រឹងប្រែង​ខិតខំ​ប្រឹង​ធ្វើ​ការងារ សន្សំ​លុយ​បានសម​ល្មម ​។  ​លុះ​ពេល​ដែល​សួរនាំ​លើក​ទី​២​ បែរជា​ភាគី​ខាង​ស្រីទាមទារ​ថ្លៃទឹកដោះ​រហូត​ដល់​ទៅ​៧​ម៉ឺន​ដុល្លារ ​កាន់តែ​គ្មាន​​លទ្ធភាព​​រក​លុយ ​ដើម្បី​ឱ្យ​ទៅ​គេ​នោះ​ទេ​ ។

បន្ទាប់​មក​ បុរស​ឈ្មោះ​ទី បាន​ខូច​ខិត្ត​ឧស្សា​ហ៍ដើរ​ផឹកស្រា​ស្រវឹង និង​មាន​ពេល​ខ្លះ​ ទៅ​យក​ចង.​ក​ធ្វើ​អត្តឃាត ​តែ​ត្រូវ​បាន​សាច់ញាតិ​ជួយ​សង្គ្រោះ​ទាន់  ។  នៅ​ពេល​​​មុនថ្ងៃ​​ស្លាប់​ថ្ងៃ​ទី​០៨​ ធ្នូ បុរស​ខាងលើ​បាន​ឆាត​តាមហ្វេ​សបុ​ក ​ទៅ​ស្ត្រី​ដែល​រស់នៅ​ប្រទេស​អូរ​ស្ត្រា​លី​ទៅ​វិញ​ទៅ​មក ស្រាប់តែ​នៅ​វេលា​ម៉ោង​ប្រមាណ​​ជា​៤ទៀប​ភ្លឺ ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​០៩ ​ធ្នូ ​ណនេះ គាត់​បាន​យក​កាំភ្លើង​អាកា​៤៧ មក​បាញ់ប្រហារ
ធ្វើ​អត្តឃាត​​១​គ្រាប់​ ក្នុង​បន្ទប់ទឹក​ផ្ទះ​ចាំចំការ បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​តែ​ម្តង ។

អត្ថបទសរសេរ ដោយ