ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ២២ឬ២៥មន្រ្តីរាជការផ្តើមបើកប្រាក់ខែ តែខ្លះនៅត្អូញថាចាយមិនគ្រាន់

3 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ប៉ុន្មានឆ្នាំក្រោយនេះ ការបើកប្រាក់ខែដល់មន្រ្តីរាជការហាក់បាន លឿននិងរលួនខុស​ឆ្ងាយ​ពីអតីតកាលដែលធ្លាប់មានការលើកឡើងថាពេលខ្លះពីរខែបើកម្តង។ ការបើកប្រាក់ខែលឿននេះ ឆាប់តំាងពីរដ្ឋបានធ្វើកំណែទម្រង់ ​ឲ្យ​មន្រ្តីរាជការបើកប្រាក់បៀវត្ស​តាមធនគារមក។ បើកប្រាក់ខែលឿនមែន តែមន្រ្តីជាច្រើននៅតែត្អូញត្អែរថាប្រាក់បៀវត្សរ៍ចាយមិនគ្រប់។ ត្រឹមថ្ងៃទី២៣កញ្ញានេះ…

រាជធានីភ្នំពេញ៖ ប៉ុន្មានឆ្នាំក្រោយនេះ ការបើកប្រាក់ខែដល់មន្រ្តីរាជការហាក់បាន លឿននិងរលួនខុស​ឆ្ងាយ​ពីអតីតកាលដែលធ្លាប់មានការលើកឡើងថាពេលខ្លះពីរខែបើកម្តង។ ការបើកប្រាក់ខែលឿននេះ ឆាប់តំាងពីរដ្ឋបានធ្វើកំណែទម្រង់ ​ឲ្យ​មន្រ្តីរាជការបើកប្រាក់បៀវត្ស​តាមធនគារមក។ បើកប្រាក់ខែលឿនមែន តែមន្រ្តីជាច្រើននៅតែត្អូញត្អែរថាប្រាក់បៀវត្សរ៍ចាយមិនគ្រប់។

ត្រឹមថ្ងៃទី២៣កញ្ញានេះ មន្រ្តីរាជការរបស់ក្រសួង ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ អាចទៅបើក ឬដកប្រាក់បៀវត្សរបស់ខ្លួន នៅតាមធនាគារហើយ។ ក្រួសួងនេះបានជូនដំណឹងថា «ប្រាក់បៀវត្ស ប្រចាំអឌ្ឍមាសទី២ ខែកញ្ញា ឆ្នាំ២០២០ របសបានផ្ទេរចូលគណនី ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ រួចហើយ» ។​

សូមជម្រាបថាក្រៅពីការឲ្យបើកប្រាក់បៀវត្សតាមធនាគារហើយ សម្តេចនាយករដ្ឋមន្រ្តីបានអនុញ្ញាតឲ្យស្ថាប័នរដ្ឋ ក៏ដូចជាក្រុមហ៊ុនឯកជន ធ្វើការបើកប្រាក់ខែជូនមន្រ្តីរាជការ បុគ្គលិក កម្មករ មួយខែពីរដង គឺនៅពាក់កណ្តាលខែម្តងនិងចុងខែម្តង ដើម្បីសម្រួលដល់ការចាយវាយរបស់កម្មករនិយោជិត។

សម្រាប់មន្រ្តីរាជការ គេសង្កេតឃើញថាឲ្យតែដល់ពេលបើកប្រាក់ខែម្តង មានតម្រងជួរគ្នានៅតាមម៉ាស៊ីនដកប្រាក់ របស់ធនាគារ។បុគ្គលិករដ្ឋបានឲ្យដឹងថានៅពេលបើកប្រាក់ខែម្តងៗ ម៉ាស៊ីនដកប្រាក់កន្លែងខ្លះ ត្រូវបានគេដករហូតអស់ប្រាក់ពីម៉ាស៊ី។

«ខ្ញុំធ្លាប់ជួបតែញយ ពេលបើកប្រាក់ខែម្តងៗ ក្រដាសប្រាក់រៀលនៅក្នុងម៉ាស៊ីនដកប្រាក់ ត្រូវបានគេដកអស់ប្រាក់ពីម៉ាស៊ីន។ បើយើងចងដកប្រាក់លុះត្រាតែប្តូរពីប្រាក់រៀលទៅដុល្លារ” ។ នេះជាការឲ្យដឹងរបស់មន្រ្តីរាជការម្នាក់នៅភ្នំពេញ។

មន្រ្តីដដែលនោះបាននិយាយបែបលេងសើចថា នៅក្នុងគណនេយ្យធនាគាររបស់លោកមិនដែលមានប្រាក់សល់នោះទេ។ ឲ្យតែប្រាក់ចូលគណនេយ្យភ្លាម លោកទៅបើកភ្លែតមិនទុកយូរនោះឡើយ ដើម្បីយកមកចំណាយនានាតាមមត្រូវការប្រចំាថ្ងៃ។​

កម្ពុជា ត្រូវគេដឹងថា មានមន្រ្តីរាជការស៊ីវិលប្រមាណ២០ម៉ឺននាក់។ ប្រាក់បៀវត្សរ៍មន្រ្តីរាជការ បច្ចុប្បន្នកើតឡើងលើសពី១លានរៀលឡើងទៅ។ ប៉ុន្តែមន្រ្តីជាច្រើននៅតែត្អូញថាមិនទាន់គ្រប់គ្រាន់ នៅក្នុងការចាយវាយផ្គត់ផ្គង់គ្រួសារនោះទេ។ មិនគ្រប់ដោយសារទំនិញឡើងថ្លៃ និងត្រូវការចំណាយប្រចំាថ្ងៃច្រើន លើការអប់រំរបស់កូន សេវាសុខភាព ជាដើមនោះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ