ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ មានពលករ១០២នាក់ ចេញពីថៃចូលកម្ពុជាតាមច្រកអូរស្មាច់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រភពពីច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា រហូតមកដល់ពេលនេះ ភាគីថៃនៅតែបន្តបិទព្រំដែនរបស់ខ្លួន នៅទល់មុខច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ មិនអនុញ្ញាតឲ្យអ្នកដំណើរគ្រប់សញ្ជាតិចេញ-ចូល…

រាជធានីភ្នំពេញ ៖ ប្រភពពីច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា រហូតមកដល់ពេលនេះ ភាគីថៃនៅតែបន្តបិទព្រំដែនរបស់ខ្លួន នៅទល់មុខច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ មិនអនុញ្ញាតឲ្យអ្នកដំណើរគ្រប់សញ្ជាតិចេញ-ចូល ឆ្លងកាត់ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លងកូវីដ-១៩។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការបិទច្រកនេះ ភាគីថៃបានលើកលែងទំនិញដែលទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តដឹកទំនិញ ដែលទទួលបានការអនុញ្ញាត ព្រមទាំងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានត្រឹមត្រូវ និងពលរដ្ឋខ្មែរ ឬពលរដ្ឋថៃ ដែលត្រូវវិលត្រឡប់ចូលប្រទេសរៀងៗខ្លួន ។

ចំណែកឯពលរដ្ឋខ្មែរ ដែលបន្តវិលចូលប្រទេសវិញតាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ មានចំនួន១០២នាក់ ស្រី ៥២នាក់ ជាពលករពុំបានប្រថាប់ត្រា ត្រូវបានអជ្ញាធរដឹកជញ្ជូនយកទៅធ្វើចត្តាឡីស័ក នៅសាលាវិទ្យាល័យតេជោ សែន សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។ ចំនួន១០២នាក់នេះ សមត្ថកិច្ចគិតត្រឹមម៉ោង១៥ក្នុងថ្ងៃទី២៤ ធ្នូនេះ ។​

ចំណែកអាជ្ញាធរខេត្តឧត្តរមានជ័យបានឲ្យដឹងថា គិ​តត្រឹម​ថ្ងៃទី២៣ នេះ ពលករ​ចំនួន៤០៣នាក់ បានចូលពីថៃតាមច្រកអូរស្មាច់នៅក្នុង​នោះ ១៣១នាក់​ត្រូវ​បាន​យក​សំណាក​ទៅ​ធ្វើតេស្ត ដោយសារ​ពួក​គាត់​នៅ​ជិត​តំបន់​ដែល​មាន​ផ្ទុះ​ជំងឺ​កូ​វីដ១៩។

ចំណែកនៅក្នុងរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី២១-២២-២៣ ខែធ្នូ ឆ្នាំ ២០២០ មានពលករខ្មែរមកពីប្រទេសថៃ ចំនួន ១៩៧ នាក់បានធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កនៅស្រុកកំរៀង និងស្រុកសំពៅលូន ខេត្តបាត់ដំបង ព្រមទាំងបានយកសំណាកទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ផងដែរ ។

ក្នុងនោះពលករខ្មែរចំនួន ១៤៧ នាក់ បានធ្វើចត្តាឡីស័កក្នុងមណ្ឌលចត្តាឡីស័កទី១ ក្នុងវិទ្យាល័យកំរៀង ស្ថិតក្នុងឃុំអូរដា និងមណ្ឌល ចត្កាឡីស័កទី២ ក្នុងមណ្ឌលសុខភាពត្រាង ស្ថិតក្នុងឃុំត្រាងស្រុកកំរៀង និង ក្នុងស្រុកសំពៅលូន មានពលករ៥០នាក់ នៅមណ្ឌលចត្តាឡីស័កក្នុងមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន និងមណ្ឌលចត្តាឡីស័ក ក្នុងសាលាបឋមសិក្សា ហ៊ុន សែន ជ្រៃសីម៉ា ។

អាជ្ញាធរខេត្តបាត់ំបងបានឲ្យដឹងថា ក្នុងនោះដែរក៏មានពលករខ្មែរចំនួន២ នាក់ មកពីខេត្តសមុទ្រសាខន ប្រទេសថៃ ឆ្លងកាត់តាមច្រកអូរស្មាច់ ខេត្តបន្ទាយមានជ័យ ដែលមានទីលំនៅ នៅក្នុងស្រុកថ្មគោល ហើយបច្ចុប្បន្នត្រូវបានរដ្ឋបាលស្រុកថ្មគោល បានដាក់ឲ្យអ្នកទាំង ២ ធ្វើចត្តាឡីស័ក នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកថ្មគោល ផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ