ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៅកែស្រូវអង្ករល្បីឈ្មោះមួយរូបណែនាំកសិករឲ្យដាំដុះពូជស្រូវ២ប្រភេទសម្បូរទីផ្សារ

3 ឆ្នាំ មុន

ព្រះវិហារ ៖ លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអ្នកជំនួញស្រូវអង្ករល្បីម្នាក់នៅកម្ពុជា ដែលថ្មីៗនេះបានចុះច្រូតស្រូវជាមួយកសិករក្នុងសហគមន៍រុងរឿងខេត្តព្រះវិហារកាលពីចុងសប្តាហ៍កន្លងទៅនេះបានផ្តល់យោបល់ឱ្យសហគមន៍សាកអនុវត្តការដាំស្រូវសរីរាង្គប្រភេទពូជនាងអុក នាងអំ ដែលជាប្រភេទអង្ករសប្រណិត…

ព្រះវិហារ ៖ លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងជាអ្នកជំនួញស្រូវអង្ករល្បីម្នាក់នៅកម្ពុជា ដែលថ្មីៗនេះបានចុះច្រូតស្រូវជាមួយកសិករក្នុងសហគមន៍រុងរឿងខេត្តព្រះវិហារកាលពីចុងសប្តាហ៍កន្លងទៅនេះបានផ្តល់យោបល់ឱ្យសហគមន៍សាកអនុវត្តការដាំស្រូវសរីរាង្គប្រភេទពូជនាងអុក នាងអំ ដែលជាប្រភេទអង្ករសប្រណិត គ្រាប់ខ្នាតកណ្តាល (Medium Grain -Premium white rice) ដោយសារតែអង្ករប្រភេទនេះ កំពុងតែមានទីផ្សារល្អ និងជាពិសេសនោះ វាអាចផ្តល់នូវទិន្នផលខ្ពស់ផងដែរ។

នៅក្នុងវាលស្រែសហគមន៍សាមគ្គីរុងរឿង លោកសារ៉នកាន់កណ្ដៀវ ច្រូតស្រូវជាកសិករ។ សហគមន៍រុងរឿង ជាសហគមន៍ដែលដំាដុះស្រូវសរីរាង្គប្រភេទផ្ការំដួលលក់ឲ្យក្រុមហ៊ុនធ្វើការនាំចេញអង្ករទៅទីផ្សារអន្តរជាតិ មាននៅអឺរ៉ុបជាដើមនោះ។

 ក្រសួងកសិកម្ម និងដៃគូអភិវឌ្ឍន៍នានាបានជំរុញកសិករបង្កើតសហគមន៍ឲ្យ​បានច្រើននៅតាមមូលដ្ឋាន ដើម្បីប្រមូលផ្តុំសំឡេងក្នុងការចែករំលែកបច្ចេកទេសដំាដុះ និងព័ត៌មានទីផ្សារផង។ ជាទូទៅនៅបង្កើតបានសហគមន៍ក្រុមហ៊ុនឯកជនងាយស្រួល​នឹងចុះកិច្ចសន្យាដើម្បីទិញកសិផលក្នុងបរិមាណដែលក្រុមហ៊ុនចង់បាន។

សហគមន៍កសិករនៅខេត្តព្រះវិហារ ជាសហគមន៍ល្បីឈ្មោះនៅកម្ពុជាដែលផលិតស្រូវសរីរាង្គច្រើនជាងគេសម្រាប់នាំចេញ​ទៅទីផ្សារអន្តរជាតិពិសេស សហភាពអឺរ៉ុប។  នៅ ពេលចុះច្រូតកាត់ប្រមូលផលជាមួយកសិករ ថៅកែស្រូវ លោក ឧកញ៉ា សុង សារ៉ន បានថ្លែងអំណរគុណដល់សហគមន៍ដែលបាននិងកំពុងតែបន្តអនុវត្តនូវការផលិតស្រូវសរីរាង្គស្របតាមស្តង់ដារ និងបានចែករំលែកជូនបងប្អូនកសិករ អំពីស្ថានភាពទីផ្សារបច្ចុប្បន្ននៃស្រូវអង្ករកម្ពុជា និងផ្តល់យោបល់ឱ្យសហគមន៍សាកអនុវត្តការដាំស្រូវសរីរាង្គប្រភេទពូជនាងអុក នាងអំ ដែលជាប្រភេទអង្ករសប្រណិត គ្រាប់ខ្នាតកណ្តាល (Medium Grain -Premium white rice) ដោយសារតែអង្ករប្រភេទនេះ កំពុងតែមានទីផ្សារល្អ និងជាពិសេសនោះ វាអាចផ្តល់នូវទិន្នផលខ្ពស់ផងដែរ។

លោក​សារ៉ន ទទួចដល់ កសិករយកចិត្តទុកដាក់លើដំណើរការក្រោយការច្រូតកាត់ (Post-Harvest) ដែលមានទាំងការទុកដាក់ឱ្យស្របតាមបច្ចេកទេស ដើម្បីរក្សានូវគុណភាព ចៀសវាងការខូចខាត និងបាត់បង់ ក្រោយពេលប្រមូលផលនេះ។

សូមបញ្ជាក់ថា អង្ករ​នាង​អំ គឺ​ជា​អង្ករ​មួយ​ប្រភេទ​ដែល​ស្រាវជ្រាវ​រក​ឃើញ​ដោយ​ប្រជា​ពលរដ្ឋ​ក្នុង​ខេត្ត​ក្រចេះ​ផ្ទាល់​ក្នុង​អំឡុង​ទសវត្សរ៍​ទី​៨០ ដែល​មាន​ក្លិន​ក្រអូប​ប្រហើរ​និង​មាន​រសជាតិ​ឆ្ងាញ់​ក្រអួន ហើយ​មាន​ទម្ងន់​ធ្ងន់​ជាង​អង្ករ​នានា​ទៀត​ផង។ នេះបើយោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ