ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថវិកាពីសប្បុរសជនសម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ កើនដល់ជាង​៤៥លាន​ដុល្លារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ពីមួយថ្ងៃទៅមួយថ្ងៃការបរិច្ចាគថវិកាជាមួយរដ្ឋាភិបាលពីប្រជាពលរដ្ឋកម្ពុជា សម្រាប់ទិញវ៉ាក់សំាងកូវីដ១៩ មកចាក់ជូនពលរដ្ឋដោយឥតគិតប្រាក់បានកើនឡើងជាលំដាប់ ។ គិតត្រឹមល្ងាច ទី១១ ធ្នូ ថវិ​កាបរិច្ចាគបានពីពលរដ្ឋគ្រប់មជ្ឈដ្ឋាន​កើន​ដល់​ជាង៤៥លាន​ដុល្លារហើយ…

រាជធានីភ្នំពេញ ៖ ពីមួយថ្ងៃទៅមួយថ្ងៃការបរិច្ចាគថវិកាជាមួយរដ្ឋាភិបាលពីប្រជាពលរដ្ឋកម្ពុជា សម្រាប់ទិញវ៉ាក់សំាងកូវីដ១៩ មកចាក់ជូនពលរដ្ឋដោយឥតគិតប្រាក់បានកើនឡើងជាលំដាប់ ។ គិតត្រឹមល្ងាច ទី១១ ធ្នូ ថវិ​កាបរិច្ចាគបានពីពលរដ្ឋគ្រប់មជ្ឈដ្ឋាន​កើន​ដល់​ជាង៤៥លាន​ដុល្លារហើយ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសពី​បំណង​​ទិញ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ចាក់​ជូន​ប្រជាជនកម្ពុជា ចំនួន១០​លាន​នាក់ ។ ក្នុងចំនួនពលរដ្ឋ១០លាននាក់នេះ ​ត្រូវការ​វ៉ាក់សាំង​២០​លាន​ដូ​ស ដោយមនុស្សម្នាក់ត្រូវចាក់ពីរដង ។ ប្រមុខរដ្ឋាភិបាលបានមានប្រសាសន៍ថា ​ចំពោះមុខ​ក្នុង​ដំណាក់កាល​ទីមួយ គឺកម្ពុជាទិញ ១​លាន​ដូ​ស សម្រាប់​ចាក់​ជូន ៥០​ម៉ឺន​នាក់ ។ ពលរដ្ឋដែលអាចទទួលបានវ៉ាក់សំាងមុនគេមាន គ្រូពេទ្យ កងកម្លំាងប្រដាប់អាវុធ និងគ្រូបង្រៀនជាដើម ។

ពលរដ្ឋកម្ពុជាមានចាប់ពីព្រះមហាក្សត្រ ឥស្សរជន ដែលជាថ្នាក់ដឹកនាំ មន្រ្តីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋសាមញ្ញ ពិសេសអ្នកជំនួញធំៗ ងារជាឧកញ៉ា បានចូលរួមបរិច្ចាគថវិកាជាមួយរដ្ឋាភិបាលយ៉ាងផុសផុល ​។ រហូតដល់ព្រឹកថ្ងៃទី១២ ធ្នូ​ ២០២០នេះ កម្ពុជាមានអ្នកជំងឺកូវីដ១៩ កើនដល់៣៥៧នាក់ ក្នុងនោះអ្នកជំងឺ៣០៧នាក់ បានព្យាបាលជាសះស្បើយ។ អ្នកជំងឺ៥០នាក់ បានកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ។

ប្រមុខដឹកនាំកម្ពុជា បានប្រកាសទិញវ៉ាក់សំាង ក្រោយពីកម្ពុជាមានអ្នកជំងឺឆ្លងចូលដល់សហគមន៍ កាលពីថ្ងៃទី២៨ វិច្ឆិកា និងស្របពេលដែលវ៉ាក់ប្រទេសជាច្រើនបានសម្រេចដាក់លក់ និងផ្តើមចាក់ទៅលើប្រជាពលរដ្ឋ។

ដំណឹងល្អពីការមានវ៉ាក់សំាងការពារជំងឺកូវីដ១៩ ក្តី តែមន្រ្តីសុខាភិបាល ទទួចឲ្យពលរដ្ឋបន្តអនុវត្តវិធានការការពាងបន្តទៀត មិនត្រូវប្រហែសនោះឡើយ ។ មន្រ្តីអង្គការសុខភាពពិភពលោក ប្រចំានៅកម្ពុជា បានលើកឡើងថា កម្ពុជា ទំនងរងចំាដល់ខែមីនា ឆ្នាំក្រោយទើបអាចមានវ៉ាក់សំាងចាក់ជូនពលរដ្ឋបាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ