ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត​ខ្សែភ្លើង​ដាក់​អាំង​វ័​រ​ទ័​រ​បញ្ចូល​អា​គុយ​ឆក់​ខ្លួនឯង​ស្លា.ប់

6 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​ត្រូវ​បាន​ចរន្ត​ភ្លើងអគ្គិសនី​ឆក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ខណៈ​ពេល​កំពុង​ត​ភ្លើង​ចេញពី​ព្រី​ភ្លើង​ចូល​ទៅ​អាំង​វ័​រ​ទ័​រ ហើយ​ភ្លាត់ស្នៀត​ត្រូវ​ភ្លើង​ឆក់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៨…

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​ត្រូវ​បាន​ចរន្ត​ភ្លើងអគ្គិសនី​ឆក់​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ខណៈ​ពេល​កំពុង​ត​ភ្លើង​ចេញពី​ព្រី​ភ្លើង​ចូល​ទៅ​អាំង​វ័​រ​ទ័​រ ហើយ​ភ្លាត់ស្នៀត​ត្រូវ​ភ្លើង​ឆក់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែមករា ឆ្នាំ​២០១៨ នៅ​លើ​ផ្ទះ​ជន​រង​គ្រោះ​ដែល​ស្ថិត​ក្នុងភូមិ​ត្រ​ចក ឃុំ​មេបុណ្យ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ។ ជន​រង​គ្រោះ​មានឈ្មោះ ជួប ប៉ាន់ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ក្បែរ​ផ្ទះ​កើតហេតុ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នេះ ជន​រង​គ្រោះ​តែងតែ​ធ្វើការ​ត​ភ្លើង​ពី​ព្រី​ភ្លើង ដាក់​ទៅ​អាំង​វ័​រ​ទ័​រ​សម្រាប់​បញ្ចូល​បន្ត​ទៅ​អា​គុយ​ជា​រៀងរាល់ថ្ងៃ តែ​មិន​ដែល​មាន​បញ្ហា​អ្វី​ទេ ទើបតែ​ព្រឹក​ថ្ងៃ​កើតហេតុ​នេះ មិនដឹង​ជា​មូលហេតុ​អ្វី ទើប​បានជា​បណ្តាល​ឲ្យ​ឆក់​ជន​រង​គ្រោះ​ស្លាប់​បែប​នេះ ។

ដោយឡែក លោក អ៊ុ​ង ផា​ន អធិការ​នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​របា​ន​ឲ្យ​ដឹង​ដែរ​ថា តាម​ការ​ចុះ​ពិនិត្យ​កន្លែង​កើតហេតុ សមត្ថកិច្ច​សន្និដ្ឋាន​ថា ពេល​កើតហេតុ​នោះ ជន​រង​គ្រោះ​បាន​យក​ខ្សែភ្លើង​ត​ភ្លើង​ចេញពី​ព្រី​.​សសរផ្ទះ ហើយ​យក​ទៅ​ចាប់​បញ្ចូល​ដុំ​អាំង​វ័​រ​ទ័​រ តែ​ទំនងជា​ពេល​ចាប់​ភ្ជាប់​ដុំ​អាំង​វ័​រ​ទ័​រ​នោះ មិន​បាន​ប្រយ័ត្ន​ទើប​ធ្វើ​ឲ្យ​ឆក់ ហើយ​ភ្លាម​ៗ​នោះ នៅ​លើ​ផ្ទះ​គ្មាន​នរណា​ដឹង និង​ជួយ​ទាន់​ទើប​បណ្ដាល​ឲ្យ​ឆក់​រហូត​ដល់​ស្លាប់​បែប​នេះ​ទៅ ។

លោក​អធិការ​បាន​បញ្ជាក់​ថា ហេតុការណ៍​បែប​នេះ​ឧស្សាហ៍​កើត​មាន​ណាស់ នៅ​ស្រុក​ស្វាយ​អ​ន្ទ​រ​នេះ ដោយសារ​ប្រជាពលរដ្ឋ​ខ្វះ​ការ​យល់​ដឹង ចូល​ចិត្ត​ធ្វើ​តាម​គ្នា​ឃើញ​គេ​ត​ខ្សែភ្លើង​ឆក់​កណ្ដុរ​បាន ខ្លួនឯង​ទៅ​ធ្វើ​តាម​គេ​ដែរ ខ្លះ​ត​ភ្លើង​ពី​ផ្ទះ​ទៅ​ឆក់​ត្រី​ក៏​មាន ដល់​លទ្ធផល​ឆក់​ទាំង​ខ្លួនឯង​ស្លាប់​ទៀត​ច្រើន​គ្នា​ហើយ តែ​ហាក់ដូចជា​មិន​មាន​អ្នកខ្លាច ឬ​រាងចាល​សោះ ហើយ​អាជ្ញាធរ និង​សមត្ថកិច្ច ក៏​តែងតែ​ធ្វើការ​ផ្សព្វផ្សាយ​គ្រប់ពេលវេលា​ដែរ ហាម​មិន​ឲ្យ​ធ្វើ​សកម្មភាព​បែប​នេះ តែ​ពលរដ្ឋ​យើង​មួយ​ចំនួន​តូច​នៅ​តែ​រឹងរូស​មិន​ព្រម​ស្តាប់​សោះ ទាល់តែ​ឆក់​ស្លាប់​បែប​នេះ ទើប​នាំ​គ្នា​យំ​ស្រែក​សុំ​ឲ្យ​ជួយ​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ