ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រសក់ស្រូវ​កសិករ​ពេញ​និយម​ដាំ​ទទួលផល​1​រ៉ៃ​បាន​កម្រៃ​មិន​តិច​ជាង​5​លាន​រៀល

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ត្រសក់ស្រូវ ជា​ដំណាំ​ដែល​ប្រជា​កសិករ​ពេញ​និយម​ដាំ​នៅ​ស្រុក​មង្គលបុរី ដោយ​អាច​ទទួលផល​ក្នុង​១​រ៉ៃ​បាន​កម្រៃ​មិន​តិច​ជាង​៥​លាន​រៀល​ទេ ក្នុង​ការ​លក់​លើ​ទីផ្សារ​ក្នុងស្រុក ។ ជាក់ស្តែង នៅ​ស្រុក​មង្គលបុរី​នេះ​ប្រជា​កសិករ​ក្រៅពី​ធ្វើស្រែ​គឺ​ធ្វើ​ចម្ការ ហើយ​បច្ចុប្បន្ន​នេះ​ដំណាំ​ដែល​ពួក​គាត់​ពេញ​និយម​ដាំ​គឺ​ត្រសក់ស្រូវ…

ខេត្តបន្ទាយមានជ័យ ៖ ត្រសក់ស្រូវ ជា​ដំណាំ​ដែល​ប្រជា​កសិករ​ពេញ​និយម​ដាំ​នៅ​ស្រុក​មង្គលបុរី ដោយ​អាច​ទទួលផល​ក្នុង​១​រ៉ៃ​បាន​កម្រៃ​មិន​តិច​ជាង​៥​លាន​រៀល​ទេ ក្នុង​ការ​លក់​លើ​ទីផ្សារ​ក្នុងស្រុក ។

ជាក់ស្តែង នៅ​ស្រុក​មង្គលបុរី​នេះ​ប្រជា​កសិករ​ក្រៅពី​ធ្វើស្រែ​គឺ​ធ្វើ​ចម្ការ ហើយ​បច្ចុប្បន្ន​នេះ​ដំណាំ​ដែល​ពួក​គាត់​ពេញ​និយម​ដាំ​គឺ​ត្រសក់ស្រូវ ដែល​ដាំ​នៅ​ម្ដុំ​ស្ពាន​ក្រ​ទ្បោ ស្ថិត​ក្នុងភូមិ​គោក​ទន្លាប់ ឃុំ​បន្ទាយ​នាង ។

កសិករ​ឈ្មោះ សង្ហា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ខាងលើ​និយាយ​ថា ក្រៅពី​ការងារ​ធ្វើស្រែ​គាត់​បាន​ដាំ​ត្រសក់ស្រូវ​ដែល​ទទួលផល​បាន​លឿន​និង​ងាយស្រួល​លក់ ប្រសើរ​ជាង​ការ​ធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់​ទៅ​ប្រទេស​ថៃ ។ កសិករ​រូប​នេះ​បាន​បញ្ជាក់​ពី​ការ​ដាំ​ត្រសក់ស្រូវ​ថា គាត់​មាន​ដី​ដាំ​ក្នុង​ចំនួន​៣​រ៉ៃ​ដែល​ស្មើនឹង​កន្លះ​ហិ​កតា បែងចែក​ការ​ដាំ​ជា​៣​លើក ហើយ​ខុស​គ្នា​រយៈពេល​១៥​ថ្ងៃ ដោយ​ប្រើ​បច្ចេកទេស​ថ្មី គឺ​ព្រោះ ។ នៅ​ពេល​ដុះ​បាន​១៥​ថ្ងៃ ដកស្មៅ និង​ដក​ដើម​ត្រសក់​ដែល​ដុះ​ក្រាស់​ពេក​ចេញ ទុកជា​ចន្លោះ ។ ក្រោយ​ពេល​ធ្វើ​ស្មៅ​ហើយ​បាញ់ថ្នាំ​ការពារ​សត្វល្អិត និង​បាញ់ថ្នាំ​ប៉ូវ​ផ្លែ​រហូត​ដល់​១​ខែ​១៥​ថ្ងៃ​ទៅ​២០​ថ្ងៃ ប្រមូល​ផល​បានជា​បណ្តើរ​ៗ​ហើយ ។

កសិករ​រូប​នេះ​បន្ត​ទៀត​ថា ចំពោះ​ការ​ប្រមូល​ផល​ត្រសក់ស្រូវ បើ​និយាយ​នៅ​ឆ្នាំ​២០១៤​កន្លង​មក ក្នុង​១​គី​ទ្បូ​ក្រាម​តម្លៃ​១.២០០​រៀល ហើយ​ប្រមូល​ផល​ក្នុង​រយៈពេល​១​ខែ​ក្នុង​១​រ៉ៃ បាន​ប្រមាណ​៤​ទៅ​៥​លាន​រៀល ដោយ​ឈ្មួញ​មក​ទិញ​ដល់​ចម្ការ​តែ​ម្តង ៕