ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែ៨ថ្ងៃ កម្ពុជាព្យាបាលឯកឧត្តមសួស យ៉ារ៉ា ជាពីកូវីដ១៩

3 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ វិច្ឆិកានេះ ក្រសួងសុខាភិបាលបានប្រកាសថា ឯកឧត្តម សួស យ៉ារ៉ា សមាជិករដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា ដែលបានឆ្លងជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍៣វិច្ឆិកា ឆ្នាំ…

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៧ វិច្ឆិកានេះ ក្រសួងសុខាភិបាលបានប្រកាសថា ឯកឧត្តម សួស យ៉ារ៉ា សមាជិករដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា ដែលបានឆ្លងជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍៣វិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅបាន​ជា​សះស្បើយហើយ។

ឯកឧត្តម សួស យ៉ារ៉ា ដែលជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពជា ត្រូវបានរកឃើញថាវិជ្ជមានកូវីដ១៩ នៅថ្ងៃទី៩ខែវិច្ឆិកា។ ដូច្នេះក្នុងរយៈពេល៨ថ្ងៃប៉ុណ្ណោះតំណាងរាស្រ្តវ័យ៤៧ឆ្នាំរូបនេះ ត្រូវបានគ្រូពេទ្យកម្ពុជា ព្យាបាលជាសះស្បើយកូវីដ១៩ ក្រោយសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្មែរមិត្តភាព-សូវៀត ។

មក​ដល់ព្រឹក​ថ្ងៃទី ១៧ វិច្ឆិកា​ ២០២០​ កម្ពុជាបានរករកឃើញករណីជំងឺកូវីដ-១៩​សរុបចំនួន៣០៣នាក់ និងបានព្យាបាលជាសះស្បើយចំនួន២៩១នាក់ នៅសល់តែ១២នាក់ប៉ុណ្ណោះដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩នេះឡើយ។

សូមជម្រាបថាព្រឹត្តិការណ៍៣វិច្ឆកាកម្ពុជាបានរកឃើញករណីវិជ្ជមានចំនួន៤នាក់។ ក្រៅពីលោក សួស យ៉ារ៉ា អ្នកផ្សេងទៀតកំពុងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យឡើយ។

បើតាមក្រសួងសុខាភិបាល នៅថ្ងៃនេះ មានអ្នកជាសះស្បើយចំនួនពីរនាក់។ ក្រៅពីលោកសួស យ៉ារ៉ា គឺស្រ្តីខ្មែរអាយុ៣១ឆ្នាំ មានស្រុកកំណើតនៅខេត្តក្រចេះ គាត់បានធ្វើដំណើរពីប្រទេសជប៉ុនចូលមកកម្ពុជាកាលពីថ្ងៃទី១៩តុលាកន្លងមកនេះ។

ករណីព្រឹត្តិការណ៍៣វិចិ្ឆកាបានធ្វើឲ្យកម្ពុជាមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺកូវីដ១៩ ចូលទៅសហគមន៍ ក្រោយពីលោករដ្ឋមន្រ្តីការបរទេសប្រទេសហុងគ្រី ត្រូវបានរកឃើញមានជំងឺនេះ ក្រោយលោកបានជួបពិភាក្សាការងារ និង​ប្រាស្រ័យទាក់ទងជាថ្នាក់ដឹកនាំ មន្រ្តីរជាន់ខ្ពស់ កម្ពុជា​ជាច្រើនរូបក្នុងដំណើរទស្សនកិច្ចរបស់លោកនៅភ្នំពេញ។ជំនួបរបស់លោកប្រមុខការទូតហុងគ្រី និងមន្រ្តីកម្ពុជាភាគច្រើនមិនបានពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពឡើយ។

សម្តេចនាយលរដ្ឋមន្រ្តី ហ៊ុន សែន បានហៅព្រឹត្តិការណ៍៣វិច្ឆិកា​ថា​ជាករណីធ្ងន់ធ្ងរមិនធ្លាប់មាន ខណៈដែលកម្ពុជាបានគ្រប់គ្រង​ស្ថានភាព​ជំងឺផ្លូវដង្ហើមនេះ មានប្រសិទ្ធភាពក្នុងរយៈ១០ខែ មកនោះ ។

ជុំវិញព្រឹត្តិការណ៍៣ វិច្ឆិកានេះផងដែរ គឺមានមន្ត្រីថ្នាក់កំពូលជាច្រើនរូប រួមទាំងសម្តេចតេជោ ហ៊ុន សែន ត្រូវបានធ្វើចត្តាឡីស័កយ៉ាងម៉ត់ចត់រយៈពេល ១៤ ថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ