ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​រាហូ​លី​វូ​ដ The Rock រៀបរាប់​បទ​ពិសោធន៍​ឆ្លង​កូ​វី​ដ​ទាំង​គ្រួសារ

3 ឆ្នាំ មុន

អា​មេ​រិ​ក​ ៖ ​អ្នក​ប្រដាល់​អាជីព ​និង​ជាតា​រាហូ​លី​វូ​ដ Dwayne “The Rock” Johnson បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា គាត់​និង​ក្រុម​គ្រួសារ​ទាំងមូល​របស់​គាត់…

អា​មេ​រិ​ក​ ៖ ​អ្នក​ប្រដាល់​អាជីព ​និង​ជាតា​រាហូ​លី​វូ​ដ Dwayne “The Rock” Johnson បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា គាត់​និង​ក្រុម​គ្រួសារ​ទាំងមូល​របស់​គាត់ បាន​ធ្វើតេស្ត​រក​ឃើញ​ថា​ មាន​ជំងឺ​ងឺ​កូ​វី​ដ​១៩ តែ​នៅ​ពេល​នេះ​បានជា​សះស្បើយ​ហើយ​។

The Rock ដែល​ជា​តារា​សម្តែង​រក​ចំណូល​បាន​ច្រើន​បំផុត​នៅ​លើ​ពិភពលោក បាន​ជម្រុញ​ឱ្យ​អ្នក​លេង​ហ្វេ​ស​ប៊ុ​ក​របស់​គាត់​ចំនួន ១៩៦​លាន​នាក់ ពាក់​ម៉ាស់​ និង​​ចៀស​វាង​ការ​ចោទប្រកាន់​បែប​នយោបាយ​លើ​ការ​ចម្លង​ជំងឺ​កូ​វី​ដ១៩ បន្ទាប់​ពី​បាន​បង្ហាញ​ថា ​គាត់​ប្រពន្ធ​និង​កូនស្រី​វ័យក្មេង​ពីរ​នាក់​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ពី​មិត្តភក្តិ​ជិត​ស្និទ្ធ​។

The Rock បាន​និយាយ​ថា​ ៖ «នេះ​គឺជា​រឿង​មួយ​ដែល​ពិបាក ​និង​លំបាក​បំផុត​ដែល​យើង​ត្រូវ​ស៊ូទ្រាំ​ក្នុង​នាម​ជា​គ្រួសារ​។ ខ្ញុំ​សង្ឃឹមថា វា​មាន​តែ​ខ្ញុំ​ទេ​ដែល​បាន​ធ្វើតេស្ត​វិជ្ជមាន​។ ប៉ុន្តែ​វា​មិនមែន​ទេ​។ វា​ជា​គ្រួសារ​របស់ខ្ញុំ​ទាំងមូល ដូច្នេះ​វា​គឺ​ជា​ការ​លំបាក​មួយ​»។​

លោក​បាន​និយាយ​ថា កូន​ៗ​របស់​លោក ដែល​មានឈ្មោះ Jasmine និង Tiana Gia មាន​រោគ​សញ្ញា​តិចតួច ប៉ុន្តែ​លោក ​និង​ភរិយា​របស់​លោក​ឈ្មោះ Lauren មាន​អាកា​រៈ​ជំងឺ​ធ្ងន់ធ្ងរ​។

ជំងឺ​​រាតត្បាត​ឆ្លង​រាលដាល​បាន​នាំ​ឱ្យ​ស្ថាប័ន​ហូ​លី​វូ​ត ស្ថិត​ក្នុង​ស្ថានភាព​ជាក់ស្តែង​មួយ ដោយ​ផលិត​កម្ម​ភាពយន្ត​ទើបតែ​ចាប់ផ្តើម​ឡើង​វិញ​នៅ​ឡូ​ស​អេ​ន​ជឺ​លេស ក្រោម​លក្ខខណ្ឌ​តឹង​រឹង ​និង​ជាមួយ​ក្រុមការងារ​។

បន្ទាប់​ពី​ត្រូវ​បាន​គេ​កោតសរសើរ​ចំពោះ​ការ​ឆ្លើយ​តប​របស់​ខ្លួន​ចំពោះ​ជំងឺនេះ រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា​បាន​ទទួល​រង​នូវ​ករណី​ច្រើន​ជាង​រដ្ឋ​អា​មេ​រិ​ក​ទាំងអស់ ដែល​ច្រើន​ជាង ៧០០,០០០​នាក់​។

កំពូល​តា​រាហូ​លី​វូ​ដ ​រួម​មាន​លោក Tom Hanks, លោក Antonio Banderas និង​លោក Idris Elba បាន​ធ្វើតេស្ត​វិជ្ជមាន​ចំពោះជំងឺ​នេះ​ប៉ុន្តែ​បានជា​សះស្បើយ​ពេញលេញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ