ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​បង្ហាញ​ម៉ូ​ដរ៉ូម៉ានីលក់​ព្រហ្មចារី​2,4​លាន​ដុល្លារ

6 ឆ្នាំ មុន

«The Sun» របស់​អង់គ្លេស​ផ្សាយ​ថា តារា​បង្ហាញ​ម៉ូ​ដ​ជនជាតិ​រ៉ូ​ម៉ា​នី បាន​ព្រមព្រៀង​លក់​ព្រហ្មចារី​របស់​ខ្លួន​២,៤​លាន​ដុល្លារ ។ បច្ចុប្បន្ន​ភាគី​ទាំង​២​បាន​កក់​បន្ទប់​សណ្ឋាគារ និង​កំណត់​ថ្ងៃ​សម្រាប់​ការ​ជួប​គ្នា​រួច​ហើយ ។ នាង…

«The Sun» របស់​អង់គ្លេស​ផ្សាយ​ថា តារា​បង្ហាញ​ម៉ូ​ដ​ជនជាតិ​រ៉ូ​ម៉ា​នី បាន​ព្រមព្រៀង​លក់​ព្រហ្មចារី​របស់​ខ្លួន​២,៤​លាន​ដុល្លារ ។ បច្ចុប្បន្ន​ភាគី​ទាំង​២​បាន​កក់​បន្ទប់​សណ្ឋាគារ និង​កំណត់​ថ្ងៃ​សម្រាប់​ការ​ជួប​គ្នា​រួច​ហើយ ។

នាង Aleexandra Khefren អាយុ​១៨​ឆ្នាំ នៅ​ក្រុង​ប៊ុ​យ​កា​រ៉េ​ស ប្រទេស​រ៉ូ​ម៉ា​នី បាន​លក់​ព្រហ្មចារី​របស់​ខ្លួន​ដល់​អ្នកជំនួញ​ហុងកុង​តាម​រយៈ​ការ​ដេញថ្លៃ ។ ការ​ដេញថ្លៃ​នេះ​ដំណើរការ​តាម​រយៈ​អ្នករក​កម្រៃជើងសា Cinderella Escorts ដោយ​ទទួល​កម្រៃ​២០% ។ ការ​លក់​ព្រហ្មចារី​នេះ​មិន​ដំណើរការ​ដោយ​រលូន​ទេ ព្រោះ​ក្រុម​គ្រួសារ​របស់​នាង Aleexabdss Khetren បាន​គំរាម​កាត់កាល់​នាង​ពី​ក្រុម​គ្រួសារ ព្រោះ​មិន​គាំទ្រ​ការ​សម្រេចចិត្ត​របស់​នាង ។

 

ក្រោយ​ពី​ការ​ដេញថ្លៃ​លក់​បាន​បញ្ចប់​សាមីខ្លួន​និយាយ​ថា «​ខ្ញុំ​បាន​ពិគ្រោះ​ជាមួយ​អតិថិជន​រួច​ហើយ និង​ប្រាប់​ថា​គេ​គឺជា​មិត្ត​ដ៏​ល្អ ប៉ុន្តែ​មិន​បាន​ផ្តល់​ទិន្នន័យ​ស្តី​ពី​ការ​ណាត់​ដើរ​កម្សាន្ត​នៅ​ពេល​នេះ​ទេ ។ ខ្ញុំ​លក់​ព្រហ្មចារី​ប្រសើរ​ជាង​ការ​ផ្តល់​ឱ្យ​មិត្ត​ប្រុស​ជួនកាល​គេ​អាច​បោះបង់​ខ្ញុំ​ចោល​។ ខ្ញុំ​គិត​ថា​មាន​ក្មេង​ស្រី​ជា​ច្រើន​នាក់​មិន​គោរព​គំនិត​ដូច​ខ្ញុំ​ទេ និង​គិត​ថា​នឹង​មាន​មនុស្ស​ច្រើន​ដែល​យល់ព្រម​លះបង់​ព្រហ្មចារី​របស់​ខ្លួន ប្រសិនបើជា​ថ្នូរ​នឹង​ប្រាក់​២,៤​លាន​ដុល្លារ​បែប​នេះ​» ៕