ខេត្តប៉ៃលិន ៖ ពោតជាដំណាំកសិផលមួយប្រភេទដែលកសិករនៅខេត្តប៉ៃលិនភាគច្រើននិយមដាំដែលក្នុងមួយឆ្នាំដាំបាន២ដង គឺនៅដើម និងចុងរដូវ។ តែឆ្នាំនេះគេសង្កេតឃើញថា ភ្លៀងផ្តើមធ្លាក់ចាប់តាំងពីដើមខែកុម្ភៈរហូតមក។
ពេលដំណាំពោតលូតលាស់បានយ៉ាងល្អស្រស់បំព្រង ដណ្តើមគ្នាចេញផ្កាពាសពេញក្នុងផ្ទៃចម្ការ និងដាក់ស្នៀតគ្រប់ដើមទៅហើយ ស្រាប់តែជួបគ្រោះអកុសលមេឃលែងបង្អុរភ្លៀង ទើបបណ្តាលឱ្យដំណាំពោតរបស់កសិករបានក្លាយទៅជាស្វិតស្រពោនខូចខាតអស់ប្រហែលជាង៣.០០០ហិកតា ក្នុងចំណោមផ្ទៃដីក្នុងផែនការចំនួន១៥.០០០ហិកតា ។ គួរកត់សម្គាល់ដែរថា រហូតមកដល់ដើមខែមិថុនា នេះ នៅខេត្តប៉ៃលិន មិនមានភ្លៀងធ្លាក់ចាប់តាំងពីដើមខែឧសភា មកម៉្លេះ ប៉ុន្តែនៅរាជធានីភ្នំពេញឯណោះវិញ បែរជាភ្លៀងធ្លាក់ញឹកញាប់ ។
ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ នៅលើទំព័រកាសែតកោះសន្តិភាព និងនៅតាមវិទ្យុសំឡេងកោះសន្តិភាព FM 87.75 រាជធានីភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕
ចែករំលែកព័តមាននេះ