ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើមចំប៉ី កំពុងត្រូវគេ​ជួញពីព្រំដែនខាងលិច ទៅ​លក់នៅព្រំដែន​ខាង​កើត

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ដើម​ចំប៉ី​បច្ចុប្បន្ន​នេះ ​កំពុង​មាន​ហាងឆេង​គួរ​ឲ្យ​កត់សម្គាល់ ដោយ​ក្រុម​ឈ្មួញ​បាន​ដើរ​ទិញ​នៅ​តាម​តំបន់​ព្រំដែន​ភាគ​ខាងលិច និង​ដឹក​ទៅ​លក់​ព្រំដែន​ខាងកើត​នៃ​ប្រទេស ។ ជា​រឿយ​ៗ​គេ​ឃើញ​ដឹក​ដោយ​រថយន្ត​តាម​ផ្លូវជាតិ​លេខ​៥​ឆ្លងកាត់​ខេត្តបន្ទាយមានជ័យ ។ ជាក់ស្តែង…

ខេត្តបន្ទាយមានជ័យ ៖ ដើម​ចំប៉ី​បច្ចុប្បន្ន​នេះ ​កំពុង​មាន​ហាងឆេង​គួរ​ឲ្យ​កត់សម្គាល់ ដោយ​ក្រុម​ឈ្មួញ​បាន​ដើរ​ទិញ​នៅ​តាម​តំបន់​ព្រំដែន​ភាគ​ខាងលិច និង​ដឹក​ទៅ​លក់​ព្រំដែន​ខាងកើត​នៃ​ប្រទេស ។ ជា​រឿយ​ៗ​គេ​ឃើញ​ដឹក​ដោយ​រថយន្ត​តាម​ផ្លូវជាតិ​លេខ​៥​ឆ្លងកាត់​ខេត្តបន្ទាយមានជ័យ ។

ជាក់ស្តែង នៅ​ថ្ងៃ​ទី​៥ ធ្នូ គេ​ឃើញ​មាន​រថយន្ត​ធុន​ធំ​៦១​គ្រឿង​បាន​ដឹក​ដើម​ចំប៉ី​ពេញ​រថយន្ត​មក​ពី​ប៉ោយ​ប៉ែ​ត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ឆ្លងកាត់​ក្រុង​សិរី​សោភ័ណ​ក្នុង​ទិស​ដៅ​ឆ្ពោះទៅ​ទិស​ខាងកើត ។ តាម​ព័ត៌មាន​ពី​អ្នកបើកបរ​រថយន្ត​ប្រាប់​ថា​ដើម​ចំប៉ី​ដែល​ដឹក​ពេញ​រថយន្ត​នេះ គឺ​ទិញ​តាម​ស្រុក​និង​ក្រុង​ជាប់​ជាយ​ដែន​ដឹក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ព្រោះថា​ដើម​ចំប៉ី​កំពុង​មាន​ហាងឆេង ពេល​ទិញ​បាន​ពេញ​រថយន្ត​ហើយ​ទើប​ដឹក​ទៅ​លក់ ។

គួរ​បញ្ជាក់​ថា ដើម​ចំប៉ី​នេះ​ភាគច្រើន​គឺ​ដាំ​តាម​បរិវេណ​វត្ត​និង​សាលារៀន ហើយ​ពេល​នេះ​កំពុង​មាន​ហាងឆេង​ទើប​ឈ្មួញ​ដើរទិញ​តែ​មិនដឹង​ថា​បាន​តម្លៃ​ប៉ុន្មាន​នោះ​ទេដឹង​ថា​ តម្លៃ​ថ្លៃ​គួរសម​ហើយ​ដឹក​តាម​រថយន្ត​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ដែល​គេ​ទិញ​ទៅ​ដាំ​លម្អ​តាម​រមណីយដ្ឋាន ឬ​សណ្ឋាគារ ។ មិន​អាច​ស្វែងរក​ការ​បំភ្លឺ​ភ្លាម​ៗ​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​បាន​នៅឡើយ​ទេ​ជុំវិញ​ការ​ទិញ​លក់​ដើម​ចំប៉ីនេះ ៕ ​

អត្ថបទសរសេរ ដោយ