ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាំ​សាលាដ​បែប​ទំនើប​និង​គ្មាន​សារធាតុ​គីមី​

6 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ​៖ ​បន្លែ​ ​គឺជា​អាហារ​​សម្រាប់​​ទ្រទ្រង់​រាង​កាយ​របស់​មនុស្ស​ដ៏​មាន​សារសំខាន់​បំផុត​ដោយ​មិន​អាច​ខ្វះ​បាន​នោះ​ទេ ​ប៉ុន្តែ​បើសិនជា​ផ្ទុក​នូវ​សារ​ធាតុគីមី​ច្រើន​​នឹង​អាច​ជះ​ឥទ្ធិពល​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរប្រឈម​នឹង​ជំងឺ​ផ្សេង​ៗ​មិន​ខាន​ ។ ដូច្នេះ​ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​​សុខភាព​នោះ​ ​​តើ​គួរហូប​​​បន្លែ​ប្រភេទ​ណា​ទើប​ប្រសើរ​នោះ? លោក​សាស្ត្រាចារ្យ ចាវ…

ខេត្តកំពង់ចាម ​៖ ​បន្លែ​ ​គឺជា​អាហារ​​សម្រាប់​​ទ្រទ្រង់​រាង​កាយ​របស់​មនុស្ស​ដ៏​មាន​សារសំខាន់​បំផុត​ដោយ​មិន​អាច​ខ្វះ​បាន​នោះ​ទេ ​ប៉ុន្តែ​បើសិនជា​ផ្ទុក​នូវ​សារ​ធាតុគីមី​ច្រើន​​នឹង​អាច​ជះ​ឥទ្ធិពល​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរប្រឈម​នឹង​ជំងឺ​ផ្សេង​ៗ​មិន​ខាន​ ។ ដូច្នេះ​ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​​សុខភាព​នោះ​ ​​តើ​គួរហូប​​​បន្លែ​ប្រភេទ​ណា​ទើប​ប្រសើរ​នោះ?

លោក​សាស្ត្រាចារ្យ ចាវ ​ប៉េង​ណាំ ​ប្រធាន​អង្គការ​អភិ​វ​ឌ្ឍ​កសិកម្ម​ធម្មជាតិ​កម្ពុជា ​មា​នទី​តាំងនៅ​ខណ្ឌ​ទួល​គក ​រាជធានី​ភ្នំពេញ ​​បាន​មាន​​ប្រសា​ស​ន៏​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ​មីនា ២០១៦ ​នេះ ​ថា សាលាដ​ជាបន្លែ​មួយ​ប្រភេទ​ដែល​អាច​ដាំ​នៅ​លើ​ដី​ ឬ​​ក្នុង​ទឹក​ក៏​បាន​​ដែរ​ ។ ​ដោយ​គ្រាន់​តែ​​យក​ដប​ទឹក​បរិ​សុទ្ធ ធុង​ ​ដែល​គេ​បោះចោល​យកមក​កែ​ច្នៃ​ ​ដើម្បី​ដាក់​​ដាំ​នោះ​បាន​ហើយ​​ ពិសេស​ប្រជា​កសិករ​រស់នៅ​ជនបទ​ និង​អ្នក​​រស់នៅ​ទីក្រុង​ក៏​អាច​ដាំ​បន្លែ​នេះ​ហូប​បាន​ដែរ  ។

សូម​បញ្ជាក់​ថា ​ក្នុង​ព្រឹត្តិ​ការណ៍​បុណ្យ​ទន្លេ​នៅ​ក្រុង​កំពង់ចាម ដែល​មាន​រយៈពេល​​៣​ថ្ងៃ ​​កន្លង​មក​នេះ​ ​រូប​លោក​ក៏​បាន​នាំ​យក​ផលិតផល​របស់​អង្ក​ការ​អភិ​វ​ឌ្ឍកសិកម្ម​ធម្មជាតិ​កម្ពុជា ​មក​តាំង​ពិ​ព័រណ៍បង្ហាញ​ពី​បច្ចេកទេស​ទំនើប​​ក្នុង​ការ​ដាំ​សា​លាដ​ផង​ដែរ ​ការ​ហូប​បន្លែ​​គ្មាន​សារធាតុ​គីមី​នាំ​មកនូវ​សុខភាព​ល្អ​​ដល់​ក្រុមគ្រួសារ ៕​

ព័ត៌​មាន​លម្អិត​មានផ្សាយជូន​នៅ​លើទំព័រកាសែត​កោះសន្តិភាព​