ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់..! បុរសពិការភ្នែកម្នាក់នេះអាចបើកម៉ូតូតាមដងផ្លូវទៅផ្ទះបាន

6 ឆ្នាំ មុន

សារព័ត៌មាន «Peoples  Daily» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​ពិការ​ភ្នែក​ម្នាក់​នៅ​ក្រុង​អុី​ណា​ន ភាគ​ខាងកើត​ខេត្ត​ជាំ​ង​ស៊ី ប្រទេស​ចិន បាន​បើក​ម៉ូតូ​តាម​ដងផ្លូវ​ឆ្ពោះទៅ​ផ្ទះ​ដោយ​មាន​ប្រពន្ធ​ជិះ​ពីក្រោយ​ជា​អ្នក​ប្រាប់ផ្លូវ​ ។…

សារព័ត៌មាន «Peoples  Daily» កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា បុរស​ពិការ​ភ្នែក​ម្នាក់​នៅ​ក្រុង​អុី​ណា​ន ភាគ​ខាងកើត​ខេត្ត​ជាំ​ង​ស៊ី ប្រទេស​ចិន បាន​បើក​ម៉ូតូ​តាម​ដងផ្លូវ​ឆ្ពោះទៅ​ផ្ទះ​ដោយ​មាន​ប្រពន្ធ​ជិះ​ពីក្រោយ​ជា​អ្នក​ប្រាប់ផ្លូវ​ ។ ទោះបីជា​បើក​ម៉ូតូ​យឺត​ក្តី ប៉ុន្តែ​អ្នកដំណើរ​បារម្ភ​ពី​សុវត្ថិភាព​ទាំង​បុរស​ពិការ​នោះ និង​អ្នកដំណើរ​លើ​ដងផ្លូវ​ជាមួយ​គ្នា។

​បុរស​ពិការ​ភ្នែក​នោះ​បើក​ម៉ូតូ​ត្រូវ​គេ​ផ្សព្វផ្សាយ​តាម​អីុ​ន​ធើ​រ​ណេ​ត​យ៉ាង​ផុលផុស​នៅ​ទូ​ទាំង​ប្រទេស​ចិន​ ។ តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប ប៉ូលិស​នៅ​ក្នុង​តំបន់​ស្រាវជ្រាវ​រក​ឃើញ គឺ​បុរស​ពិការ​ភ្នែក​នោះ​ឈ្មោះ​ឡៅ បម្រើ​ការ​នៅ​ហាង​ម៉ាស្សា​មួយ​ក្នុង​ទីក្រុង ។

បុរស​ពិការ​ភ្នែក​ម្នាក់​នោះ​តែងតែ​ទៅ​សួរសុខទុក្ខ​ម្តាយ​នៅ​តំបន់​ដាច់​ស្រយាល​ជា​រៀង​រាល់​ខែ​ដោយ​ក្នុង​មួយ​ខែ​ទៅ​ម្តង ហើយ​ពេល​ខ្លះ​ជិះ​ម៉ូតូ​ដើម្បី​សន្សំ​ប្រាក់​ពី​ការ​ជិះ​រថយន្ត​ក្រុងមាន​តម្លៃ​៦​ដុល្លារ ៕