ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈប់​ទិញ​ទឹក​ហូប ស្រាប់តែ​ជួប​រឿង​អកុសល​ភ្លាម(មានវីដេអូ)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ក្លាយ​ខ្លួន​ជា​ជន​ពិការ ចំណែក​បុរស​ជា​ប្ដី​បាន​រង​របួស​ធ្ងន់ធ្ងរ ដោយសារ​តែ​រថយន្ត​បែន​ដឹក​ថ្ម​១​គ្រឿង បើក​ក្នុង​ល្បឿន​លឿន បណ្ដាល​ឲ្យ​មាន​សភាព​ឃ្លេងឃ្លោង រួច​ហើយ​ក៏​ក្រឡាប់​សង្កត់​លើ​អ្នកដំណើរ​២​នាក់​ប្ដី​ប្រពន្ធ ។ ហេតុការណ៍​គ្រោះថ្នាក់​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១២…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ក្លាយ​ខ្លួន​ជា​ជន​ពិការ ចំណែក​បុរស​ជា​ប្ដី​បាន​រង​របួស​ធ្ងន់ធ្ងរ ដោយសារ​តែ​រថយន្ត​បែន​ដឹក​ថ្ម​១​គ្រឿង បើក​ក្នុង​ល្បឿន​លឿន បណ្ដាល​ឲ្យ​មាន​សភាព​ឃ្លេងឃ្លោង រួច​ហើយ​ក៏​ក្រឡាប់​សង្កត់​លើ​អ្នកដំណើរ​២​នាក់​ប្ដី​ប្រពន្ធ ។ ហេតុការណ៍​គ្រោះថ្នាក់​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣៥​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​២ ត្រង់​ចំណុច​រង្វង់​មូល​ដីក្រហម ស្ថិត​នៅ​ក្នុងភូមិ​កណ្ដាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ជន​រង​គ្រោះ​ទាំង​២​នាក់​ប្ដី​ប្រពន្ធ​នោះ មិន​ទាន់​ត្រូវ​បាន​ស្គាល់ឈ្មោះ​នៅឡើយ​ទេ ពួក​គាត់​ជិះ​ម៉ូតូ​១​គ្រឿង សេ​១០០​កូរ៉េ ពណ៌​ក្រហម ស្លាក​លេខ​តាកែវ ១A-២០៤២ ។ ចំណែក​រថយន្ត​បង្ក​ពណ៌​ស ស្លាក​លេខ ភ្នំពេញ​៣C-៩៣៦៨ បើក​ដោយ​យុវជន​ឈ្មោះ​ឃុន វិបុល អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ថ្ម ឃុំ​របើក ស្រុក​ឈូក ខេត្តកំពត ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​ខាងលើ​បាន​ជិះ​ម៉ូតូ​សេ​១០០​កូរ៉េ​១​គ្រឿង​នោះ ទៅ​ឈប់​ទិញ​ទឹក​សុទ្ធ​ហូប​នៅ​ត្រង់​ចំណុច​កើតហេតុ ដោយ​មិន​នឹក​ស្មានថា មានរឿង​អកុសល​បែប​នឹង​កើតឡើង​នោះ​ទេ ។ លុះ​បន្តិច​ក្រោយមក​រថយន្ត​បង្ក​បាន​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ពី​លិចទៅ​កើត​បាន​ទៅ​ដល់ ហើយ​រថយន្ត​នោះ​បាន​បើក​បត់​ឡា​កួរ​ក្រឡឹង​តាម​រង្វង់​មូល ហើយដោយ​សារ​តែ​រថយន្ត​ដឹក​ថ្ម​ពេញ​ទ្រុង​ធ្ងន់​ផង ធ្វើ​ឲ្យ​មាន​សភាព​ឃ្លេងឃ្លោង​រហូត​ទប់​លំនឹង​មិន​បាន​ក៏​ក្រឡាប់​សង្កត់​លើ​ជន​រង​គ្រោះ​ទាំង​២​នាក់​តែ​ម្ដង ។ ខណៈនោះ​បណ្ដាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ដាច់​ប្រអប់ជើង​ឆ្វេង​ម្ខាង ចំណែក​អ្នក​បើករថយន្ត​មិន​បាន​រង​របួស​នោះ​ទេ ហើយ​បាន​លូន​ចេញពី​ក្នុង​រថយន្ត​ប្រុង​រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​នគរបាល និង​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​ចាប់​បាន រួច​ហើយ​បាន​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្ដិ៍​រលួស ។

ក្រោយ​ពេល​កើតហេតុ​មានការ​កកស្ទះ​ចរាចរណ៍​ផង​ដែរ ដោយសារ​តែ​រថយន្ត​បាន​ក្រឡាប់​នៅ​កណ្ដាលផ្លូវ ហើយ​ភ្លាម​ៗ​នោះ​កម្លាំង​នគរបាល​ចរាចរណ៍​ខណ្ឌដង្កោ បាន​ចុះ​ទៅ​សម្រួល និង​ស្ទូច​យក​រថយន្ត​នោះ​ចេញពី​កន្លែង​កើតហេតុ​ព្រមទាំង​នាំ​យក​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់​ទើប​លែង​មានការ​កកស្ទះ ហើយ​រថយន្ត​បង្ក និង​អ្នកបើកបរ​ព្រមទាំង​ម៉ូតូ​សេ​១០០​កូរ៉េ ត្រូវ​នគរបាល​នាំ​យក​ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ