ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈប់​ចាប់​ម៉ូយ​ពេញ​ផ្លូវ​បណ្ដាល​ឲ្យ​កកស្ទះ​ចរាចរ (មានវីដេអូ)

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សន្តិសុខ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឃាត់​រថយន្ត​អេស​សាំ​យ៉ុ​ង​២​គ្រឿង ដែល​កំពុង​ឈប់​ចាប់​ម៉ូយ​នៅ​តាម​ផ្លូវ ដែល​ងាយ​នឹង​មានការ​កកស្ទះ​ចរាច​ណ៍ ហើយ​ដែល​អាជ្ញាធរ​បាន​ធ្វើការ​ហាមឃាត់​ជា​រៀងរាល់ថ្ងៃ​មិន​ឲ្យ​ចត​ឡើយ ។ ប៉ុន្តែ​ចំពោះ​ក្រុម​រថយន្ត​តាក់ស៊ី និង​រថយន្តឈ្នួល​ពិបាក​ណែនាំ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សន្តិសុខ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឃាត់​រថយន្ត​អេស​សាំ​យ៉ុ​ង​២​គ្រឿង ដែល​កំពុង​ឈប់​ចាប់​ម៉ូយ​នៅ​តាម​ផ្លូវ ដែល​ងាយ​នឹង​មានការ​កកស្ទះ​ចរាច​ណ៍ ហើយ​ដែល​អាជ្ញាធរ​បាន​ធ្វើការ​ហាមឃាត់​ជា​រៀងរាល់ថ្ងៃ​មិន​ឲ្យ​ចត​ឡើយ ។ ប៉ុន្តែ​ចំពោះ​ក្រុម​រថយន្ត​តាក់ស៊ី និង​រថយន្តឈ្នួល​ពិបាក​ណែនាំ និង​ដេញ​ចេញ​ណាស់​ហាក់ដូចជា​ការ​វែក​ចក​អ​ញ្ចឹ​ង​។

ការ​ឃាត់​រថយន្ត​អេស​សាំ​យ៉ុ​ង​ទាំង​២​គ្រឿង​ខាងលើ​នោះ ធ្វើ​ឡើង​នៅ​ក្នុង​ខណៈ​ពេល​ដែល​កម្លាំង​សន្តិសុខ​ខាងលើ ចុះ​ធ្វើ​សណ្ដាប់ធ្នាប់​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៨ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ខាងលិច​រង្វង់​មូល​ថ្នល់បំបែក​ចោម​ចៅ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​អេស​សាំ​យ៉ុ​ង​ទាំង​២​គ្រឿង​នោះ មាន​១​គ្រឿង​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២H-៥៩៧១ ចំណែក​១​គ្រឿង​ទៀត​ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ ២AD-៣៤២៨ ។ ដែល​រថយន្ត​ទាំង​២​គ្រឿង​នេះ គឺជា​រថយន្តឈ្នួល​ដឹក​អ្នកដំណើរ ដែល​កន្លង​មក​តែងតែ​ឈប់​ចាប់​ម៉ូយ​នៅ​ទីនោះ​ជា​រៀងរាល់ថ្ងៃ ប៉ុន្តែ​ដល់​ពេល​កម្លាំង​សន្តិសុខ​ចាប់​អ្នកបើកបរ​និយាយ​ថា ទើបតែ​ឈប់​ម្ដង​ប៉ុណ្ណោះ ។

ក្រុម​សន្តិសុខ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​និយាយ​ថា មេ (​លោក​អភិបាល​ខណ្ឌ​) បាន​ឲ្យ​រៀបចំ​សណ្ដាប់ធ្នាប់​នៅ​តាម​បណ្ដា​ផ្លូវ​នានា ជា​ពិសេស​ផ្លូវជាតិ​លេខ​៤ ដេញ​មិន​ឲ្យ​ចត​រថយន្ត​ទេ ដើម្បី​បញ្ចៀស​ការ​កកស្ទះ​ចរាចរ​ណ៌ ។ ព្រោះ​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ជិត​រង្វង់​មូល​ថ្នល់បំបែក​ចោម​ចៅ​នោះ មានការ​កកស្ទះ​ចរាចរ​រាល់ថ្ងៃ ដោយសារ​ការ​ចត​រថយន្តឈ្នួល​ដេញចាប់​ម៉ូយ​គ្មាន​សណ្ដាប់ធ្នាប់​បែប​នេះ ។

ហើយ​សន្តិសុខ​តែង​ត្រូវមាត់​លោក​អភិបាល​ខណ្ឌ​ជា​ញឹកញាប់​ដោយសារ​បញ្ហា​នេះ ម្យ៉ាង​ទេ​គន្លង​ផ្លូវ​ដែល​ត្រូវ​ឲ្យ​ឈប់​ចត ប៉ុន្តែ​ក្រុម​រថយន្ត​ទាំងនេះ​មិន​ព្រមទៅ​ចត​តាម​ការ​ណែនាំ​ឡើយ ទើបត្រូវ​ឃាត់​ប៉ុន្តែ​ក្រោយ​ពី​ការ​ណែនាំ​អប់រំ​រួច​ក៏​បាន​ដោះ​លែង​ទៅ​វិញ​អស់ហើយ ។

គួរ​កត់សម្គាល់​ផង​ដែរ​ថា រថយន្ត​ទាំង​២​គ្រឿង​បាន​នេះ​បាន​ឈប់​ចាប់​ម៉ូយ​នៅ​លើ​ផ្លូវ​តែ​ម្ដង​ដោយ​មិន​ខ្វល់​ពី​ការ​កកស្ទះ​អ្វី​ឡើយ ។ លុះ​ពេល​ត្រូវ​កម្លាំង​សន្តិសុខ​ចាប់​អ្នកបើកបរ​បាន​អង្វរ​សុំ​ឲ្យ​ដោះ​លែង​វិញ និង​និយាយ​ថា​ថ្ងៃក្រោយ​រាងចាល​ហើយ ព្រោះ​ពួក​គាត់​មិន​បានដឹង​ថា​ទីនោះ​មិន​ឲ្យ​ចត ហើយ​គាត់​ទើបតែ​ចត​កន្លែង​នោះ​ជា​លើក​ទី​១​ប៉ុណ្ណោះ ក៏​ត្រូវ​សន្តិសុខ​ចាប់​បែប​នេះ ខណៈនោះ​ដោយសារ​តែ​ការ​អង្វរ​ខ្លាំង​ពេក ទើប​សន្តិសុខ​ដោះ​លែង​ទៅ​វិញ​ក្រោយ​ពី​ការ​អប់រំ​រួច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ