ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំ លី​ណូ​ ចង់​ឃើញ​អ្នក​ប្រើ​ហិ​ង្សា​​​លើ​ក្មួយ​ស្រី​ ពិតជា​​ជាប់​​​ទោស​​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​៩ មិថុនា កន្លងមក ​​​សាលាដំបូង​រាជធានី​ភ្នំពេញ​​បាន​​​ប្រកាស​សាលក្រម​លើ​សំណុំរឿង​របស់​ក្រុម​គ្រួសារ​តារាចម្រៀង​ជុំ លី​ណូ​ ជុំវិញ​រឿង​​ក្តី​ «ឪពុកចុង​វាយ​ធ្វើបាប​កូនស្រី​»  ។​…

រាជធានីភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​៩ មិថុនា កន្លងមក ​​​សាលាដំបូង​រាជធានី​ភ្នំពេញ​​បាន​​​ប្រកាស​សាលក្រម​លើ​សំណុំរឿង​របស់​ក្រុម​គ្រួសារ​តារាចម្រៀង​ជុំ លី​ណូ​ ជុំវិញ​រឿង​​ក្តី​ «ឪពុកចុង​វាយ​ធ្វើបាប​កូនស្រី​»  ។​

ជាល​ទ្ធ​ផល ​ត្រូវ​ចេញ​ជា​ផ្លូវការ ​ដោយ​ខាង​សាច់ញាតិ​ជុំ លី​ណូ​ ទទួល​បាន​ល​ទ្ធ​ផល​ប្រសើរ ​ក្រោយ​ប្តឹង​ឡើង​តុលាការ​អស់​រាប់​ឆ្នាំ​មក​ហើយ​នោះ ​។ លោក​ឪពុកមា​របស់​តារាចម្រៀង ​ជុំ លី​ណូ​ គឺលោក​មាស ឡេ​ង​ បាន​សម្រេចចិត្ត​ប្តឹង​លោក​ភុំ មុន្នីរ​ត្ន័​ ជា​ស្វាមី​ក្រោយ​របស់​ភរិយា​ខ្លួន​ ដែល​ធ្វើ​ជា​សង្ឃ​ពី​បទ​ប្រើ​អំពើ​ហិ​ង្សា​លើ​កូនស្រី​ទី​២ ​បណ្តាល​ឲ្យ​រង​របួស​ជាប់​លើ​ផ្នែក​ខ្លះ​នៃ​តួខ្លួន​ ដោយ​បាន​​ទាម​ទារជំងឺចិត្ត​៥​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេ​រិក ​។

ទោះជា​ការ​ទាមទារ​បែប​នេះ​ក្តី​ បើ​តាម​ការ​ប្រកាស​សាលក្រម​ថ្មី​ៗ​នេះ ​តុលាការ​បាន​សម្រេច​​ឱ្យ​​បង់​ជំងឺ​ចិត្ត​ត្រឹមតែ​១២​លាន​រៀល ​និង​កំណត់​ដាក់ទោស​២​ឆ្នាំ​ និង​៦​ខែ ​និង​បង់​ពិន័យ​មួយ​ចំនួន​ទៀត ។​ ទោះ​យ៉ាងណា​ គេ​នៅ​មិន​ទាន់​ដឹង​ថា ​លោក​ភុំ មុន្នីរ​ត្ន័​ ជា​ចុង​បណ្តឹង ​មានការ​បន្ត​ឡើង​ដល់​ឧទ្ធរណ៍​ទៀត​ឬ​បែប​ណា​ទេ ​ក្រោយ​សាលក្រម​តុលាការ​ចេញ​បញ្ជាក់​ជា​ផ្លូវការ​មក​។

ដោយឡែក​លោក​ជុំ លី​ណូ​ បាន​ថ្លែង​ដែរ​ថា​ លោក​មានការ​ឈឺចាប់​ ដែល​អតីត​ភរិយា​របស់​លោកពូ​ខ្លួន  ​បាន​បែកបាក់​គ្នា​ ហើយ​បែរជា​ចងពារ​ មក​ជាមួយ​កូន​និង​លោក​ឪពុក​មា​ទៀត​សោះ ​ហើយ​បើ​ទៅ​ហើយ​ទៅ​ចុះ​ កុំមក​យក​ពារ​គ្នា​ទៀត​អី ​។​ លោក​មិន​នឹក​ស្មានថា​ កូន​ដែល​ជា​កូន​ឆ្លាត ​បែរជា​ត្រូវ​រង​អំ​ពោះ​ហិង្សា​គួរ​ឲ្យ​អាណិត​ពេក​ណាស់​។​​