ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិតកសិកខ្មែរ៖តំបន់ខ្លះប្រមូលផល​ស្រូវខណៈតំបន់ខ្លះជួបគ្រោះធម្មជាតិ

3 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ប្រជាកសិករខ្មែរនៅពេលនេះ នៅតំបន់ខ្លះបានកំពុងប្រមូលផលស្រូវ ហើយ​មានតំបន់ផ្សេងទៀត បានខូចខាតផលដំណាំ​ដោយសារទឹកជំនន់និងកំពុងរង់ចំាជំនួយពីរដ្ឋជាស្រូវពូជ ជាជី ដើម្បីដំាដុះស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។ ប្រជាកសិករ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ…

រាជធានីភ្នំពេញ៖ ប្រជាកសិករខ្មែរនៅពេលនេះ នៅតំបន់ខ្លះបានកំពុងប្រមូលផលស្រូវ ហើយ​មានតំបន់ផ្សេងទៀត បានខូចខាតផលដំណាំ​ដោយសារទឹកជំនន់និងកំពុងរង់ចំាជំនួយពីរដ្ឋជាស្រូវពូជ ជាជី ដើម្បីដំាដុះស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។

ប្រជាកសិករ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលមានតំបន់ខ្លះបានរងគ្រោះជំនន់ទឹកភ្លៀង​នោះ ពេលនេះបាននឹងកំពុងប្រមូលផលស្រូវដែរ។ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលកំពុងឃុំខ្លួនដោយឡែកពីគេ (ចត្តាឡីស័ក) ដើម្បីការពារជំងឺកូវីដ១៩ បានអបអរសាទរជាមួយពលរដ្ឋក្នុងមូលដ្ឋានខាងលើ។ លោកថា ស្រូវរបស់កសិករនៅសំរោង អាចលក់បាន ជាស្រូវសើម តំលៃ ១១០០ រៀលក្នុងមួយគីឡូក្រាម ។

ក្រៅពីតំបន់ក្រុងសំរោង ពលរដ្ឋនៅ ក្នុងឃុំរស្មី ស្រុករវៀង ខេត្តព្រះវិហារ កំពុងមមាញឹកប្រមូលផលស្រូវស្រាល និងស្រូវកណ្តាល ពិសេសស្រូវក្រអូបផ្ការំដួលចាប់ផ្តើមទុំជាបណ្តើរៗហើយដែរ។ លោករដ្ឋមន្រ្តីក្រសួងកសិកម្ម ថាគិតត្រឹមថ្ងៃទី៦ ខែវិឆ្ឆិកាឆ្នាំ២០២០ នេះ តម្លៃស្រូវក្រអូបផ្ការំដូលនៅនឹងស្រែ កសិករលក់បានតម្លៃ ១១០០រៀលក្នុងមួយគីឡូក្រាម។

ស្របពេលដែលពលរដ្ឋខ្លះកំពុងប្រមូលផលស្រូវ មានពលរដ្ឋខ្លះបានទទួលរងការខាត់បង់ ស្រូវដំណាំដោយសារជំនន់ទឹកភ្លៀងកាលពីខែតុលា។ មន្រ្តីបានកំពុងចុះចែកស្រូវពូជដល់កសិករ ដើម្បីស្តាផលដំណាំឡើងវិញ។

នៅខេត្តបាត់ដំបងថ្ងៃនេះ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី បានចុះចែក គ្រាប់ពូជស្រូវ និងស្បៀងជូនដល់ប្រជាកសិករចំនួន ១០ ២០០ គ្រួសារ សម្រាប់ធ្វើការស្តារដំណាំស្រូវឡើងវិញ ក្រោយពីទទួលរងការខូតខាតដោយជំនន់ទឹកភ្លៀង។ ជាមួយគ្នានេះ ប្រជាកសិករចំនួន១១ ១៦៩ គ្រួសារ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក៍នឹងទទួលស្រូវពូជ ស្បៀងសម្រាប់ស្តារជីវភាពឡើងវិញពីមន្រ្តីនៅថ្ងៃទី១០វិឆ្ឆិកាខាងមុខនេះដែរ។

រីឯប្រជាកសិករ ចំនួន ៤ ២៥៩ គ្រួសារ នៅអូរតាប៉ោង​ ឃុំអូរតាប៉ោង​ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីថ្ងៃ៧ ខែវិច្ឆិកាបានទទួលស្រូវពួជនិងស្បៀងពីលោក ហ៊ុន ម៉ាណែត ផងដែរ។ ក្នុងនោះផងដែរ លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ ហ៊ុន សែន ​បន្តនាំយកពូជស្រូវ និងស្បៀង ​ចែកជូនដល់ប្រជាកសិករជាង ១ម៉ឺនគ្រួសារ នៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១០ ខែវិច្ឆិកា​ ។

ទិដ្ឋភាពកន្លែងខ្លះប្រមូកផល កន្លែងខ្លះជួបគ្រោះធម្មជាតិបែបនេះ ជាជីវភាព របស់​កសិករ ដែលតែងតែជួបគ្រោះធម្មជាតិ ពេលខ្លះទឹកជំនន់ ពេលខ្លះគ្រោះរំាងស្ងួត៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ