ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្ងឺចម្លែកកំពុងវាយលុកនៅវៀតណាមកំឡុងពេលទឹកជំនន់

3 ឆ្នាំ មុន

វៀតណាម ៖ តាមប្រភពព័ត៌មាន Vietnam News បានឱ្យដឹងថា អ្នកជម្ងឺ ២៨នាក់ ដែលមានជម្ងឺម៉េឡូអ៊ីសដូស (Melioidosis)…

វៀតណាម ៖ តាមប្រភពព័ត៌មាន Vietnam News បានឱ្យដឹងថា អ្នកជម្ងឺ ២៨នាក់ ដែលមានជម្ងឺម៉េឡូអ៊ីសដូស (Melioidosis) ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅមជ្ឍមណ្ឌល Huế ចាប់តាំងពីដើមខែតុលា ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់ បើប្រៀបធៀបទៅនឹងឆ្នាំមុន ។

ប្រហែលជា ៥០% នៃអ្នកជម្ងឺគឺមកពីខេត្ត Thừa Thiên-Huế ឯអ្នកដែលនៅសេសសល់មកពីខេត្តផ្សេងទៀត ដូចជា Thanh Hóa, Hà Tĩnh, Quảng Bình និង Quảng Trị។

យោងតាមមន្ទីរពេទ្យបានឱ្យដឹងថា អ្នកជម្ងឺជាច្រើនបានមកដល់មន្ទីរពេទ្យក្នុងដំណាក់កាលចុងក្រោយនៃជម្ងឺនេះ ដោយមានការបង្ករោគក្នុងឈាមកម្រិតធ្ងន់ ការធ្លាក់ចុះសម្ពាធឈាម (Shock) ឬ ដល់ថ្នាក់ខូចគ្រឿងក្នុងថែមទៀតផង ដែលជាហេតុធ្វើឱ្យពិបាកក្នុងការព្យាបាល និង មានតម្លៃថ្លៃ ។

Central Vietnam floods cause bacterial infection outbreak - VnExpress  International

ស្ថិតិរបស់មន្ទីរពេទ្យបានបង្ហាញថា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៩ មានករណីសរុបចំនួន ៨៣ករណី ត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជម្ងឺនេះ។ ចាប់ពីខែមករាដល់ខែកញ្ញាឆ្នាំនេះ អ្នកជម្ងឺរហូតដល់ ១១នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជម្ងឺនេះ។

ចំនួនករណីនៃជម្ងឺនេះ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនិងសមាមាត្រដោយផ្ទាល់ទៅនឹងទឹកភ្លៀងប្រចាំឆ្នាំ ហើយទឹកភ្លៀងនៅវៀតណាមគឺខ្ពស់ជាពិសេស។ ជម្ងឺនេះគឺបណ្តាលមកពីបាក់តេរីម្យ៉ាងហៅថា Burkholderia Pseudomallei bacillus។

បាក់តេរីទាំងនេះត្រូវបានគេរកឃើញនៅក្នុងដី ទឹកកខ្វក់ ឬនៅតាមវាលស្រែ និងទឹកដែលនៅហ្នឹង។ ពួកវាអាចរាលដាលដល់មនុស្សនិងសត្វដោយប៉ះផ្ទាល់ជាមួយប្រភពនៃការចម្លងរោគ។ វាភាគច្រើនបណ្តាលមកពីបាក់តេរី ដែលចូលក្នុងខ្លួនមនុស្សតាមរយៈស្បែកឬអ្នកដែលស្រូបធូលីដី ចំហាយទឹក ឬផឹកទឹកដែលកខ្វក់។

វាចាប់ផ្តើមចេញរោគសញ្ញានៅ ១ទៅ២១ថ្ងៃ ក្រោយការប៉ះពាល់ ដែលរួមមាន៖ ក្តៅខ្លួន រលាកសួត មានឡើងខ្ទុះអាប់សែ ជាដើម។ វាអាចបង្កឱ្យគ្រោះថ្នាក់ដល់ជីវិត នៅពេលដែលវាឈានចូលដល់ដំណាក់ធ្លាក់សម្ពាធឈាមធ្ងន់ធ្ងរ។

ដើម្បីបងា្ករជម្ងឺនេះបាន ប្រជាជនកុំចេញផ្ទះ ឬចុះទឹក តែបើចៀសមិនផុតពាក់ស្បែកជើងកៅស៊ូកវែង និងពាក់ម៉ាស់ផង។ បើមានដំបៅ ហើយបានប៉ះជាមួយទឹក សូមលាងជាមួយទឹកស្អាត និងសាប៊ូភ្លាមៗ។ ប្រជាជនគួរគប្បីចៀសវាងការពិសារទឹក និងបន្លែឆៅ និងត្រូវចៀសវាងការដើរដោយជើងទទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ