ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ លោកពូ​ទី​នថា មក​ពី​ការ​ធ្វេសប្រហែស​

6 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ថ្លែង​កាលពី​ថ្ងៃ​តី​២៧ មីនា ថា ភ្លើង​ដែល​កាលពី​ថ្ងៃ​ទី​២៥ មីនា…

ប្រទេស​រុ​ស្ស៊ី ៖ ប្រធានាធិបតី​រុ​ស្ស៊ី លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន ថ្លែង​កាលពី​ថ្ងៃ​តី​២៧ មីនា ថា ភ្លើង​ដែល​កាលពី​ថ្ងៃ​ទី​២៥ មីនា ឆេះ​បំផ្លាញ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ទីក្រុង KEMEROVO តំបន់​ស៊ី​បេ​រី​មក​ពី​ការ​ធ្វេសប្រហែស​ឧក្រិដ្ឋ​មួយ ។

យោង​តាម​តុល្យការ​របស់​អាជ្ញាធរ​ថា អគ្គិភ័យ​នេះ​សម្លាប់​មនុស្ស​យ៉ាងតិច​៦៤​នាក់ ក្នុង​នោះ​មាន​កុមារ​ជា​ច្រើន​នាក់​រួច​មនុស្ស​ច្រើន​នាក់​រង​របួស​មួយ​ចំនួន​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ។ វា​ជា​អគ្គិភ័យ​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុត​មួយ​ចាប់តាំងពី​ការ​រលំរលាយ​សហ​ភាព​សូ​វៀត​មក ។ ភ្លើង​បាន​ឆាបឆេះ​នា​រសៀល​ថ្ងៃ​ទី​២៥ មីនា ហើយ​ឆេះ​រាលដាល​យ៉ាង​លឿន​ដល់​ជាន់​ខាងលើ​ៗ​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ ដែល​មាន​រោង​ភាពយន្ត​នានា ភោជនីយដ្ឋាន​ជា​ច្រើន ព្រមទាំង​កន្លែង​ក្មេង​លេង​មួយ ។

ពួក​អ្នកស៊ើប​អង្កេត​ប្រកាស​នា​ថ្ងៃ​ទី​២៦ មីនា ថា ភ្នាក់ងារ​សន្តិសុខ​ម្នាក់​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​ផ្តាច់​ប្រព័ន្ធ​ប្រកាស​អាសន្ន​អគ្គិភ័យ ហើយ​កត់សម្គាល់​ឃើញ​បណ្តា​ច្រក​ចេញ​សម្រាប់​សង្គ្រោះ​របស់​អគារ​ត្រូវ​រាំង​ខ្ទប់ ។ គណៈកម្មការ​ស៊ើបអង្កេត​ក៏​ប្រកាស​ផង​ដែរ​ថា​ពិនិត្យ​ឃើញ​ការ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​ទាំងឡាយ​ដល់​បណ្តា​បទដ្ឋាន​នៃ​ការ​សាង​សង់ និង​ការ​ប្រើប្រាស់​ប្លុក​អគារ​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ