ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណងដៃ​ឯកឧត្ដម កែ គឹ​ម​យ៉ា​ន ជូន​អ្នក​ភូមិ​សាលា​ក្រៅ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ លោកគ្រូ អ្នកគ្រូ និង​ប្រជាពលរដ្ឋ​ដែល​ជា​អាណាព្យាបាល​សិស្ស នៅ​ភូមិ​សាលា​ក្រៅ សង្កាត់​ភ្នៀ​ត ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ…

ខេត្តបន្ទាយមានជ័យ ៖ អាជ្ញាធរ លោកគ្រូ អ្នកគ្រូ និង​ប្រជាពលរដ្ឋ​ដែល​ជា​អាណាព្យាបាល​សិស្ស នៅ​ភូមិ​សាលា​ក្រៅ សង្កាត់​ភ្នៀ​ត ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ មានការ​សប្បាយ​រីករាយ​ក្រៃ​លែង ក្រោយ​ពី​ទទួល​បាន​សាលារៀន​ដ៏​ថ្មី​សន្លាង​ហើយ​នោះ គឺ​បាន​ផ្លូវ​ក្រាល​គ្រួ​ស​ក្រហម ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦ មក​ដល់​ក្លោ​ង​ទ្វារ​សាលារៀន ដែល​មាន​ចម្ងាយ​ពី​២២០​ម៉ែត្រ សម្រាប់​ការ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​មក​សាលារៀន​របស់​កូនចៅ​គាត់​បាន​ងាយស្រួល​។ ក្នុង​ការ​ចុះ​ត្រួតពិនិត្យ​ក្នុង​ការ​ឈូស​ឆាយ​ពង្រាបដី​នៅ​ក្នុង​បរវេ​ណ​មុខ​សាលារៀន និង​ការ​ធ្វើ​ផ្លូវ​នៅ​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០១៧​នេះ លោក អាត់ ខែ​ម សមាជិក​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខេត្តបន្ទាយមានជ័យ និង​ជា​ប្រធាន​ក្រុមការងារ​ខេត្ត​ចុះ​ជួយ​ស្រុក​ស្វាយចេក បាន​ថ្លែង​ថា​៖

សាលារៀន​១​ខ្នង​ចំនួន​៥​បន្ទប់​នេះ​គឺជា​អំណោយ​របស់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹ​ម​យ៉ា​ន ប្រធាន​អាជ្ញាធរ​ជាតិ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ និង​លោក​ជំទាវ បាន​ឧបត្ថម្ភ និង​បាន​សាសង់​រួចរាល់​ជា​ស្ថាពរ​។ ថ្ងៃនេះ​ដោយ​ពិនិត្យ​ឃើញ​ផ្លូវ​ចូល​មក​សាលា​ជួប​បញ្ហា​លំបាក​ដល់​សិស្ស ពិសេស​គឺ​នា​រដូវវស្សា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី និង​លោក​ជំទាវ ក៏​បាន​ឧបត្ថម្ភ​ដី​គ្រួ​ស​ក្រហម ចំនួន​៥៦​ម៉ែត្រគូប ស្មើនឹង​៧​រថយន្ត ចាក់​ធ្វើ​ផ្លូវ​ដែល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦ មក​ទល់មុខ​សាលារៀន​ប្រវែង​២២០​ម៉ែត្រ និង​បំពេញ​ជង្ហុក​សំបុកមាន់​ផ្លូវ​ខាងក្រោយ​សាលារៀន​ទៅ​សាលាឆាន់​តាម​ការ​ស្នើ​សុំ​របស់​ប្រជាពលរដ្ឋ ប្រវែង​៥០​ម៉ែត្រ​ទៀត​សរុប​២៧០​ម៉ែត្រ​។ ជាមួយ​គ្នា​នោះ​លោក​ក៏​បាន​ឈូស​ឆាយដី​ក្នុង​បរវេ​ណ​សាលារៀន ដើម្បី​ឲ្យ​សិស្សានុសិស្ស​ដើរ និង​រត់​លេង​បាន​ស្រួល​ផង​ដែរ​។

ពេល​ជួប​អ្នក​យក​ព័ត៌មាន អ្នកគ្រូ​ដែល​បាន​បង្ហាត់បង្រៀន​សិស្ស​នៅ​សាលា​បឋម​សិក្សា​ភូមិ​សាលា​ក្រៅ ប្រជាពលរដ្ឋ​អាណាព្យាបាល​សិស្ស ពួក​គាត់​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្រៃ​លែង ក្រោយ​ពី​ទទួល​បាន​សាលារៀន​នេះ​សម្រាប់​បណ្តុះបណ្តាល សិស្សានុសិស្ស កូនចៅ​របស់​គាត់​បាន​សិក្សា​រៀនសូត្រ​បាន​ស្រួល មិន​ជួប​ការ​លំបាក​ដូច​កាល​គ្រា​មុន​។ នៅ​ពេល​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់ គឺ​សិស្សានុសិស្ស​ត្រូវ​ខក​ខានមិនបាន​សិក្សា​រៀនសូត្រ ពីព្រោះ​សាលារៀន​ចាស់​ពុក​ផុយ ពេល​មាន​ភ្លៀង ខ្យល់ ក្រែង​មាន​គ្រោះថ្នាក់​ដល់​សិស្ស​។ ពេល​នេះ​ទន្ទឹម​នឹង​បាន​សាលារៀន​គាត់​ក៏​បាន​ទទួល​ផ្លូវ​១​ខ្សែ​ទៀត ដែល​ផ្លូវ​នេះ​មិន​មែ​សម្រាប់​តែ​សិស្ស​ទេ ប្រជាពលរដ្ឋ​ក្នុងភូមិ​ក៏​ធ្វើ​ដំណើរ​បាន​ងាយស្រួល​ផង​ដែរ​។ ជាមួយ​គ្នា​នោះ​ដែរ​លោក​អ៊ុំ​មេ​ភូមិ ដំណាង​ប្រជាពលរដ្ឋ​ក្នុងភូមិ​សាលា​ក្រៅ ក៏​មានការ​សប្បាយចិត្ត​ផង​ដែរ ដែល​ទទួល​បាន​សាលារៀន​១​ខ្នង និង​ផ្លូវ ក្នុង​នោះ​លោក​អ៊ុំ​ក៏​បាន​ថ្លែងអំណរគុណ​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឺ​ម​យ៉ា​ន និង​លោក​ជំទាវ ដែល​បាន​ផ្តល់​នូវ​សាលារៀន​សម្រាប់​កូនចៅ​ប្រជាពលរដ្ឋ​របស់​គាត់​បាន​សិក្សា​រៀនសូត្រ ដែល​ជា​ទំពាំង​ស្នង​ប្ញ​ស្សី ក្នុង​ការ​បន្តវេន​ការ​សាង​ប្រទេស​ជាតិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ