ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរលួច​គោ​២​ក្បាល​ទាំង​ថ្ងៃ យក​ទៅ​ចង​លាក់​ទុក​ក្បែរ​ម៉ុង​ខ្មោច

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​បាន​បាត់គោ​ឈ្មោល​១​ក្បាល ខណៈ​ដែល​គាត់​ចងវា​ឲ្យ​ស៊ី​ស្មៅ​ក្បែរ​ភូមិ ពេល​នោះ​គាត់​បាន​តាម​រក ហើយ​បាន​ប្រទះ​ឃើញ​នៅ​ក្បែរ​ម៉ុង​ខ្មោច​មួយ​កន្លែង ដោយ​ចោរ​បាន​លួច​ដឹក​យក​ទៅ​ចង​នៅ​ទីនោះ​ជាមួយនឹង​មេគោ​១​ក្បាល​ទៀត ត្រៀម​ដឹក​ចេញ​បន្ត​ពី​កន្លែង​នោះ​ទៅ​លក់​ឲ្យ​ទី​សត្តឃាត​(​កុងស៊ី​កាប់​គោ​) ពេល​យប់​។ ក្រោយ​ពេល​រក​ឃើញ…

រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​បាន​បាត់គោ​ឈ្មោល​១​ក្បាល ខណៈ​ដែល​គាត់​ចងវា​ឲ្យ​ស៊ី​ស្មៅ​ក្បែរ​ភូមិ ពេល​នោះ​គាត់​បាន​តាម​រក ហើយ​បាន​ប្រទះ​ឃើញ​នៅ​ក្បែរ​ម៉ុង​ខ្មោច​មួយ​កន្លែង ដោយ​ចោរ​បាន​លួច​ដឹក​យក​ទៅ​ចង​នៅ​ទីនោះ​ជាមួយនឹង​មេគោ​១​ក្បាល​ទៀត ត្រៀម​ដឹក​ចេញ​បន្ត​ពី​កន្លែង​នោះ​ទៅ​លក់​ឲ្យ​ទី​សត្តឃាត​(​កុងស៊ី​កាប់​គោ​) ពេល​យប់​។ ក្រោយ​ពេល​រក​ឃើញ ម្ចាស់​គោ​ឈ្មោល​បាន​ដឹក​យក​ទាំង​គោ​របស់​គាត់ និង​មេគោ​នោះ​ទៅ​ផ្ទះ​វិញ ដើម្បី​ប្រគល់​ជូន​លោក​មេ​ភូមិ ឲ្យ​ជួយ​ដឹង​ឮ និង​ប្រកាស​រក​ម្ចាស់​មេគោ នោះ​ឲ្យ​ទៅ​ទទួលយក​មេគោ​របស់​ខ្លួន​ទៅ​វិញ ព្រោះ​មិន​បានដឹង​ថា​មេគោ​១​ក្បាល​នោះ​ត្រូវ​បាន​ចោរលួច​ដឹក​យក​ពី​កន្លែង​ណា​ឡើយ ចំណែក​ចោរ​បាន​គេចខ្លួន​បាត់​ស្រមោល​តាំងពី​មុន​ពេល​ម្ចាស់​តាម​រកគោ​ឃើញ​ម្លេះ​។ ម្ចាស់​បាន​តាម​រកគោ​ឈ្មោល​របស់​ខ្លួន​ឃើញ កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៧ នៅ​ទីលាន​បញ្ចុះសព​ដែល​មាន ទីតាំង​ស្ថិត​នៅ​ខាងជើង​វត្ត​តា​ភេ​ម ក្នុងភូមិ​តា​ភេ​ម សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ម្ចាស់​គោ​ឈ្មោល​ខាងលើ​ឈ្មោះ អឿ​ន លី ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ស្នួល​ខ្ពស់ សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

គោ​របស់​គាត់​១​ក្បាល​នោះ​មាន​តម្លៃ​ប្រមាណ​ជាង​៣​លាន​រៀល និង​ជា​កម្លាំង​អូស​ទាញ​យ៉ាង​សំខាន់​បំផុត សម្រាប់​កសិករ​ដូច​ជា​រូប​គាត់ ក្នុង​ការ​បង្កបង្កើន​ផល​ធ្វើស្រែ​ចម្ការ ។ ចំណែក​មេគោ​១​ក្បាល​ទៀត​ដែល​ត្រូវ​ចោរលួច​ដែរ មិន​ទាន់​ត្រូវ​បាន​ស្គាល់​ម្ចាស់​នៅឡើយ​ទេ តាម​ការ​ប៉ាន់ស្មាន​វា​មាន​តម្លៃ​ប្រហែល​៣​លាន​រៀល​ចុះ​ក្រោម​។ អ្នក​ភូមិ​និយាយ​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ លោកតា អឿ​ន លី បាន​ប្រើ​កូន​ឲ្យ​ដឹកគោ​ឈ្មោល​សម្បុរ​ក្រហម​១​ក្បាល និង​ស​១​ក្បាល យក​ទៅ​ចង​ឲ្យ​ស៊ី​ស្មៅ​នៅ​វាលស្រែ​ខាងកើត​ភូមិ បន្ទាប់​ពី​ចង​រួចរាល់ កូន​របស់​គាត់​បាន​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​បាន​ធ្វើ​ការងារ​ផ្ទះ រហូត​ដល់​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ទើប ត្រឡប់​ទៅ​មើល និង​ក្នុង​បំណង​ផ្លាស់​ទៅ​ចង​នៅ​កន្លែង​ផ្សេង​ទៀត ដែល​ស្ថិត​នៅ​ជិត​ៗ​នោះ ដែរ​។ ប៉ុន្តែ​ពេល​ទៅ​ដល់​ស្រាប់តែ​ភ្ញាក់​ព្រើត ព្រោះ​បាត់គោ​១​ក្បាល​ឈ្មោល​១​ក្បាល​សម្បុរ​ក្រហម គឺ​បាត់​ទាំង​ខ្សែ​ថែម​ទៀត​ផង នៅ​សល់​តែ​១​ក្បាល​សម្បុរ​ស​ដែល​ចេះ​ជល់ ហើយ​ចោរ​ខ្លាច​អាស​នេះ​ជល់​ទើប​អត់​ហ៊ាន​ដឹក​យក និង​បាន​យក​តែ​អា​ក្រហម​១​ក្បាល​ទៅ ហើយដោយ​សារ​តែ​បែប​នេះ​កូន​ម្ចាស់​គោ​បាន​សន្និដ្ឋាន​ភ្លាម​ៗ​ថា គោ​របស់​ខ្លួន​ប្រាកដជា​ត្រូវ​ចោរ លួច​ដឹក​យក​ទៅ​ព្រោះ​បាត់​ទាំង​ខ្សែ​បែប​នេះ ប្រសិនបើ​គោ​ដាច់ ឬ​របូត​ខ្សែ​នោះ​មិន​អាច​បាត់​ទាំង​ខ្សែ បែប​នេះ​ឡើយ​ហើយ​វា​ក៏​មិន​អាច​ទៅ​ណា​ឆ្ងាយ​ពី​គ្នា​ដែរ​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ពេល​នោះ​ម្ចាស់​គោ​រួម​ជាមួយ​កម្លាំង​ប្រជា​ការពារ​ភូមិ ក៏​បាន​តាម​រក​ហើយ​ត្រូវ​បាន​អ្នក​ស្គាល់គ្នា​ប្រាប់​ថា បានឃើញ​មនុស្ស​ប្រុស​ម្នាក់​ដឹកគោ​២ ក្បាល​យក​សំដៅ​ទៅ​ទិស​ខាងកើត ពេល​នោះ​ម្ចាស់​បាន​តាម​រក​រហូត​ដល់​ចំណុច​ទីលាន បញ្ចុះសព ស្ថិត​នៅ​ខាងជើង​វត្ត​តា​ភេ​ម ក៏​បាន​ប្រទះ​ឃើញ​គោ​២​ក្បាល គឺ​គោ​ឈ្មោល​របស់​គាត់​១​ក្បាល និង​មេគោ​១​ក្បាល​ទៀត ដែល​ត្រូវ​បាន​ចោរ​ចង​នៅ​ទីនោះ ដើម្បី​ដឹក​យក​ចេញ​ទៅ​លក់​នៅ​ពេល​យប់​។ បន្ទាប់​មក​ម្ចាស់​គោ​ឈ្មោល​បាន​ដឹក​ទាំង​គោ​របស់​ខ្លួន និង​មេគោ​នោះ​ទៅ​ផ្ទះ ព្រមទាំង​ប្រគល់​មេគោ​ជូន​លោក​ប្រធាន​ភូមិ និង​ប្រជា​ការពារ​ភូមិ​រក្សា​ទុក ព្រមទាំង​ប្រកាស​ស្វែងរក​ម្ចាស់​របស់ វា ឲ្យ​ទៅ​ទទួលយក​ត្រឡប់​ទៅ​ផ្ទះ​វិញ ប៉ុន្តែ​រហូត​ដល់​វេលា​យប់​ថ្ងៃ​ដដែល​នៅ​មិន​ទាន់​រក​ម្ចាស់​ឃើញ​នៅឡើយ ប្រហែលជា​ម្ចាស់​នៅ ឆ្ងាយ​មិនមែន​នៅ​ជិត​ៗ​នោះ​ទេ ហើយ​គាត់​ក៏​មិន​បាន​ប្ដឹង​នគរបាល​ដែរ​៕
https://youtu.be/ImXzTFD6iAQ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ