ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចប់​បាត់​! មេធាវី ៤​រូប​ដាក់​ពាក្យ «​សុំ​ឈប់​ការពារ​ក្តី​» ឲ្យ​លោក កឹ​ម សុខា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​សុខ​ៗ​ស្រាប់តែ​មេធាវី​ពូកែ​ថ្វីមាត់​៤ រូប ដែល​ជា​មេធាវី​ការពារ​ក្តី​លោក កឹ​ម សុខា មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្រេច​ដាក់​ពាក្យ​ជូន​ទៅ​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ សាលា​ឧទ្ទ​រណ៍…

រាជធានី​ភ្នំពេញ ៖ នៅ​សុខ​ៗ​ស្រាប់តែ​មេធាវី​ពូកែ​ថ្វីមាត់​៤ រូប ដែល​ជា​មេធាវី​ការពារ​ក្តី​លោក កឹ​ម សុខា មេដឹកនាំ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បាន​សម្រេច​ដាក់​ពាក្យ​ជូន​ទៅ​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ សាលា​ឧទ្ទ​រណ៍ និង​តុលាការ​កំពូល​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៨ បញ្ជាក់​ថា ពួក​គាត់​ទាំង​៤​រូប «​សុំ​ឈប់​ការពារ​ក្តី​» ឲ្យ​លោក​កឹ​ម សុខា ដែល​កំពុង​តែ​ជាប់​ឃុំ នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ ។

មេធាវី​ការពារ​ក្តី​ឲ្យ​លោក កឹ​ម សុខា ទាំង​៤​រូប​រួម​មាន ៖ លោក​សំ សុ​គង់ លោក​ហែម សុ​ជាតិ លោក​កែ​ត ឃី និង​លោក​ជួង ជូ​ងី បាន​ដាក់​ពាក្យ​លាឈប់​ការពារ​ក្តី​ជា​ផ្លូវការ​ជូន​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​តាម​ការ​ស្នើ​សុំ​របស់​លោក កឹ​ម សុខា តែ​ម្តង ។
មេធាវី​ទាំង​៤​រូប​បាន​បញ្ជាក់​ថា តាម​ការ​ប្រាប់​ពី​មេធាវី​២​រូប​ផ្សេង​ទៀត គឺ​លោក​ចាន់ ចេ​ន និង​លោក​ផា​ន់ ច័ន្ទ​សាក់​ថា «​ឯកឧត្តម កឹ​ម សុខា បាន​បញ្ឈប់​យើងខ្ញុំ ការពារ​ក្តី​ជូន​ឯកឧត្តម​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ សាលា​ឧទ្ទ​រណ៍ និង​តុលាការ​កំពូល​ទៀត​ហើយ​» ។
សូម​រម្លឹក​ថា លោក កឹ​ម សុខា ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ និង​បាន​ចោទប្រកាន់​ពី​បទ​ស​ន្និ​ដ្ឋិ​ភាព​ជាមួយ​បរទេស «​ក្បត់ជាតិ​» តាម​មាត្រា​៤៤៣​នៃ​ច្បាប់ព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ពេល​នេះ​លោក​កឹ​ម សុខា កំពុង​តែ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្ត​ត្បូងឃ្មុំ​រង់ចាំ​ការ​ជំនុំជម្រះ​ទោស ។ ប្រ​សិន​តុលាការ​រក​ឃើញ​ទោស​លោក​កឹ​ម សុខា​អាច​ប្រឈម​ការ​ជាប់ពន្ធ​គារ​នារ​ពី​១៥​ដល់​៣០​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ