ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​មិនសូវ​ស្រួល​ជិះ​ម៉ូតូ​ដេញ​ដល់​ពេល​សួរនាំ​បែកធ្លាយ​ខ្ទេច

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​ពីរ​នាក់​បាន​ធ្វើ​សកម្មភាព​កាច់​.​ក​ម៉ូតូ​របស់​ជន​រង​គ្រោះ​បាន​សំរេច រួច​ហើយ​ជិះ​រត់គេច​ខ្លួន​ក៏​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​បណ្តាល​ឱ្យ​ដួល​ទើប​សមត្ថកិច្ច​ខណ្ឌទួលគោក សហការ​ជាមួយនឹង​សមត្ថកិច្ច​ខណ្ឌមានជ័យ​ឃាត់ខ្លួន​យក​មក​សាកសួរ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​នឹង​៣០​នាទី ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៧ នៅ​ម្តុំ​ច្រមុះជ្រូក…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​ពីរ​នាក់​បាន​ធ្វើ​សកម្មភាព​កាច់​.​ក​ម៉ូតូ​របស់​ជន​រង​គ្រោះ​បាន​សំរេច រួច​ហើយ​ជិះ​រត់គេច​ខ្លួន​ក៏​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​បណ្តាល​ឱ្យ​ដួល​ទើប​សមត្ថកិច្ច​ខណ្ឌទួលគោក សហការ​ជាមួយនឹង​សមត្ថកិច្ច​ខណ្ឌមានជ័យ​ឃាត់ខ្លួន​យក​មក​សាកសួរ ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​នឹង​៣០​នាទី ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០១៧ នៅ​ម្តុំ​ច្រមុះជ្រូក ស្ទឹង​មាន​ជ័យ ផ្លូវ​ព្រះ​មុនី​រ៉េ​ត សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ជនសង្ស័យ​មានឈ្មោះ អ៊ុំ ចាន់​រើ​ន ភេទ​ប្រុស មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​ជួល ម្តុំ​ផ្សារ​អូ​បែក​ក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ដកហូត​បាន​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​គី​និ​ច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១CY-០៨៥៩ និង​ឧបករណ៍​សំរាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន ព្រមទាំង​សោ​សំរាប់​កាច់​.​ក​ម៉ូតូ​មួយ​ចំនួន ។

តាម​សម្តី​លោក ហ៊ួ​រ ម៉េ​ង​វ៉ាង អធិការរង​ទទួល​បន្ទុក​នគរបាល​យុ​ត្តិ​ធ​ម៍​បានឱ្យ​ដឹង​ថា មុន​នឹង​ឈាន​​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​បាន​កម្លាំង​សមត្ថកិច្ច​បាន​ល្បាត​ក្នុង​មូលដ្ឋាន ខណៈនោះ​ស្រាប់តែ ឃើញ​បុរស​២​នាក់​កំពុង​តែ​ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​គី​និ​ច ពណ៌​ស ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​មុ​នី្ន​រ៉េ​ត​ដោយ​មានការ​សង្ស័យ​ព្រោះ​បុរស​ពីរ​នាក់​នោះ​មាន​អាកប្បកិរិយា​ខុស​ប្រក្រតី​កម្លាំង​សមត្ថកិច្ច​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ស្រាប់តែ​បុរស​ទាំង​២​នាក់​នោះ​បាន​ប្រឹង​បើក​ម៉ូតូ​រត់គេច​ចូល​ទៅ​ទឹកដី​ខណ្ឌទួលគោក ហើយ​ពេល​នោះ​សមត្ថកិច្ច​ខណ្ឌមានជ័យ​បាន​សហការ​ជាមួយនឹង​សមត្ថ​កិច្ច​ខណ្ឌទួលគោក បាន​ជិះ​ម៉ូតូ​ដេញ​តាម ធ្វើ​ឱ្យ​ជនសង្ស័យ​ភ័យ​ពេក​បាន​ជិះ​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​មិន​ស្គាល់​ម៉ាក់​មួយ​គ្រឿង​បណ្តាល​ឱ្យ​ដួល​ម៉ូតូ​ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​បុរស​ម្នាក់​ឆែកឆេរ​រក​ឃើញ​នូវ​ឧបករណ៍​សំរាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន និង​សោ​សំរាប់​កាច់​.​ក​ម៉ូតូ​មួយ​ចំនួន ចំណែក​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

បន្ទាប់​ពី​ឃាត់ខ្លួន​បាន​ជនសង្ស័យ​រូប​នោះ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​សាកសួរ នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​បាន​ធ្លាយ​រឿង​ថា ម៉ូតូ​នេះ​ជនសង្ស័យ​ទើបតែ​កាច់​.​ក​យក​ពី​ម្តុំ​ច្រមុះជ្រូក​ស្ទឹង​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ហើយ​ពួក​គេ​បាន​ជិះ​រត់គេច​ក៏​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​តែ​ម្តង​ទៅ ៕