ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ​.​ជ​.​ប ៖ ថ្ងៃ​ដំបូង​គណបក្ស​នយោបាយ​២​សុំ​ចុះបញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប បាន​ទទួល​ចុះបញ្ជី​ឈ្មោះ​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦​បាន​ចំនួន​២​ហើយ សម្រាប់​ថ្ងៃ​ទី​៣០ ខែមេសា​ជា​ថ្ងៃ​ដំបូង​នេះ ។ លោក ឌឹ​ម…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប បាន​ទទួល​ចុះបញ្ជី​ឈ្មោះ​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណត្តិ​ទី​៦​បាន​ចំនួន​២​ហើយ សម្រាប់​ថ្ងៃ​ទី​៣០ ខែមេសា​ជា​ថ្ងៃ​ដំបូង​នេះ ។

លោក ឌឹ​ម សុ​វ​ណ្ណា​រុំ​សមាជិក គ​.​ជ​.​ប និង​ជា​អ្នកនាំពាក្យ​បាន​ឲ្យ​ដឹង​ថា គ​.​ជ​.​ប ផ្តើម​ចុះ​ឈ្មោះ​គណបក្ស​-​បញ្ជី​បេក្ខជន​ឈរឈ្មោះ​បោះ​ឆ្នោត​ពី​ថ្ងៃ​៣០ មេ​សា​ដល់​១៤ ឧសភា​ពេញ​១​ព្រឹក​នេះ មាន​គណបក្ស​២​បាន​មក​ចុះ​ឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ តាម​ប្រតិទិន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​កំណត់​ទុ ករួច​មក​ហើយ គឺ​ការ​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ និង​ការ​ប្តឹង​តវ៉ា​ការ​ដោះស្រាយ​ពាក្យបណ្តឹង​ទាក់ទង​នឹង​ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ ។

លោក ឌឹ​ម សុ​វ​ណ្ណា​រុំ​បាន​បញ្ជាក់​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមេសា​នេះ​ថា ចំពោះ​ការ​សុំ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះ​ឆ្នោត គ​.​ជ​.​ប ត្រូវ​ពិនិត្យ​សម្រេច​ជូន​ក្នុង​រយៈពេល​យ៉ាង​យូរ​៧​ថ្ងៃ បន្ទាប់​ពី​ទទួល​បាន​ពាក្យសុំ ។

អ្នក​នាំពា​ក្ស​រូប​នេះ​បន្ត​ថា គិត​ចាប់ពី​ម៉ោង​ប្រមាណ​ជា​៩​រហូត​មក​ដល់​ម៉ោងជាង​១​ថ្ងៃ​ទី​៣០ មេ​សា​នេះ មាន​គណបក្ស​នយោបាយ​ចំនួន​២ គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​យុវជន​កម្ពុជា ចំណែក​ឯក​គណបក្ស​សំបុ​ក្រ​ឃ្មុំ សង្គម​ប្រជាធិបតេយ្យ បាន​យក​ប្រាក់​ចំនួន​១៥​ម៉ឺន​រៀល​ដែល​តម្កល់​នៅ​រតនាគារ​ជាតិ​មក​បញ្ជាក់​នៅ​គ​.​ជ​.​ប ។

លោក​បាន​បញ្ជាក់​ថា គណបក្ស​ដែល​បាន​ទទួល​ពា​ក្ស​ពី​គ​.​ជ​.​ប មក​ដល់​ពេល​នេះ​មាន​ចំនួន​១៧​គណបក្ស​រួច​ហើយ បាន​មក​យកពាក្យ​ពី​គ​.​ជ​.​ប ។ ហើយ​ក៏​មាន​គណបក្ស​ផ្សេង​ៗ​ទៀត ក៏​នឹង​មក​ដាក់​ពា​ក្ស​ជា​បន្តបន្ទាប់​ទៀត ។ យ៉ាងណា​លោក​បញ្ជាក់​យ៉ាង​ច្បាស់​ថា ពី​ថ្ងៃ​ទី​៣០ ដល់​ថ្ងៃ​ទី​១៤ ខែឧសភា មិន​អាច​ពន្យា​បាន​ទេ ព្រោះ​ច្បាប់​មិន​អនុញ្ញាតិ ។

ជាមួយ​គ្នា​នោះ​ដែរ​លោក ឌឹ​ម សុ​វ​ណ្ណា​រុំ​ក៏​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ មាន​គណបក្ស​នយោបាយ​ចំនួន​៥ បាន​ផ្ញើ​បង្កាន់ដៃ​ដែល​បាន​ដាក់​ពាក្យ​តម្កល់​ថវិកា​ចំនួន​១៥​លាន​រៀល នៅ​រតនាគារ​ជាតិ​រួចរាល់​ផង​ដែរ ក្នុង​នោះ​រួម​មាន ៖ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច គណបក្ស​យុវជន​កម្ពុជា គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​ពន្លឺ​ថ្មី ។

សូម​រំលឹក​ថា កាលពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ ឆ្នាំ​២០១៣ មាន​គណបក្ស​នយោបាយ​ចំនួន​៨ បាន​ចូលរួម​ឈរឈ្មោះ​បោះ​ឆ្នោត ។ ដោយឡែក​ចំពោះ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ខាង​មុខ បើ​យោង​តាម​របាយការណ៍​ដែល​គ​.​ជ​.​ប ទទួល​បាន​ពី​ក្រសួងមហាផ្ទៃ​មក​ទល់​ពេល​នេះ​មា ន​គណបក្ស​នយោបាយ​ដែល​បាន​ចុះបញ្ជី​ផ្លូវការ​ចំនួន​៣៧ គណបក្ស​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ