ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ បង្ហាញ​អ្នកកាសែត កម្ពុជា ពី​សក្ដានុពល​ខេត្ត

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ អាជ្ញាធរ​ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ បាន​រៀបចំ​យុទ្ធសាស្ត្រ​ដើម្បី​ទាញ​ការ​ចាប់អារម្មណ៍​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​ទៅ​ទស្សនា​តំបន់​ទេសចរណ៍​សំខាន់​ៗ​របស់​ខ្លួន តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយ​ហៅ​អ្នក​សារព័ត៌មាន​កម្ពុជា​ចំនួន​២០​នាក់​មក​ពី​ទីក្រុង​ភ្នំពេញ មាន​ទូរទស្សន៍ កាសែត ដើម្បី​ស្វែង​យល់​ពី​ទីតាំង​ប្រវត្តិសាស្ត្រ​មាននៅ​តំបន់​នោះ…

ខេត្តបាត់ដំបង ៖ អាជ្ញាធរ​ខេត្ត​ច័ន្ទ​បុរី ប្រទេស​ថៃ បាន​រៀបចំ​យុទ្ធសាស្ត្រ​ដើម្បី​ទាញ​ការ​ចាប់អារម្មណ៍​ប្រជាពលរដ្ឋ​កម្ពុជា​ឲ្យ​ទៅ​ទស្សនា​តំបន់​ទេសចរណ៍​សំខាន់​ៗ​របស់​ខ្លួន តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយ​ហៅ​អ្នក​សារព័ត៌មាន​កម្ពុជា​ចំនួន​២០​នាក់​មក​ពី​ទីក្រុង​ភ្នំពេញ មាន​ទូរទស្សន៍ កាសែត ដើម្បី​ស្វែង​យល់​ពី​ទីតាំង​ប្រវត្តិសាស្ត្រ​មាននៅ​តំបន់​នោះ មាន​រយៈពេល​៤​យប់​៥​ថ្ងៃ គិត​ពី​ថ្ងៃ​ទី​០៧​ដល់ទី​១១ ខែមិថុនា ឆ្នាំ​២០១៧ បាន​ផ្ដោត​ទៅ​លើ​ផ្នែក​នេសាទ និង​ចិញ្ចឹមសត្វ​ក្នុង​សមុទ្រ ការ​ដាំ​ដំណាំ​ផ្លែ​ឈើ​ដែល​ល្បីល្បាញ​ដល់​សាកលលោក សេវាកម្ម​ព្យាបាល​ដោយ​ពេទ្យ​មាន​ជំនាញ​ខ្ពស់ និង​ការ​ទទួលខុសត្រូវ ការ​ស្នាក់​នៅ​ប្រកបដោយ​ផា​សុខភាព ។

លោក វិ​ធូ​រ៉ាត់ ស៊ី​ណា​ម អភិបាលខេត្ត​ច័ន្ទ​បុរី បាន​ថ្លែងប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កម្ពុជា ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ខេត្ត​នេះ​ថា ខេត្ត​ច័ន្ទ​បុរី​សម្បូរ​តំបន់​ទេសចរណ៍ធម្មជាតិ​មាន ព្រៃ​ភ្នំ សមុទ្រ ដំណាំ ឈើ​ហួ​ប​ផ្លែ​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​ថៃ ប្រភព​នៃ​ការ​ច្នៃត្បូង​ដ៏​ល្បីឈ្មោះ​បំផុត​ក្នុង​ពិភពលោក និង​ជា​ខេត្ត​ដ៏​ចំណាស់​ខាង​ប្រវត្តិសាស្ត្រ​ផង​ដែរ ។ ប៉ុន្តែ​ទោះបី​យ៉ាងណា​ក៏​ដោយ​ខេត្ត​ច័ន្ទ​បុរី​មិន​ទាន់​ត្រូវ​បាន​អ្នក​ទេសចរណ៍​ស្គាល់​ច្រើន​នៅឡើយ​នៅទេ ។

លោក​បន្ត​ថា គម្រោងការ​បង្កើន​សក្តានុពល​ទីផ្សារ និង​ទំនាក់ទំនង​ទេសចរណ៍​ឆ្ពោះទៅ​កាន់​សេដ្ឋកិច្ច​អាស៊ាន ក្នុង​គោលបំណង​ធ្វើការ​ទំនាក់ទំនង​បង្ហាញ​តំបន់​ទេសចរណ៍​នានា នៃ​ខេត្ត​ច័ន្ទ​បុរី​ឲ្យ​ទៅ​ជា​កន្លែង​ដែល​ស្គាល់​យ៉ាង​ច្បាស់​កាន់តែ​ខ្លាំង​ឡើង​នៃ​អ្នក​ទេសចរណ៍​កម្ពុជា​ដោយ​សង្ឃឹមថា អ្នក​សារព័ត៌មាន​កម្ពុជា នឹង​ផ្សព្វផ្សាយ​សាង​នូវ​ការ​ពេញ​និយម និង​ជម្រុញ​ឲ្យ​កើត​មានការ​ធ្វើ​ដំណើរ​ទៅ​កំសាន្ត​ខេត្ត​នេះ​កាន់តែ​ខ្លាំង​ឡើង​ៗ ដោយ​ចាប់​បន្ត​ទៅ​មុខ​ទៀត​ចេញពី​ប្រទេស​កម្ពុជា​រួម​សហ​ការណ៍​ជាមួយ​ផង​ដែរ ។

លោកស្រី វះ​និ​ឆា វ៉ា​ត់​ថះ​ភុង ប្រធាន​សមាគម​ន៍​ភ្នាក់ងារទេសចរណ៍ ខេត្ត​ច័ន្ទ​បុរី​បាន​ប្រាប់​ថា ដោយ​ច័ន្ទ​បុរី​មាន​តំបន់​ទេសចរណ៍​ល្អ​ៗ ហើយ​ការ​រស់នៅ​ខេត្ត​នេះ ប្រកបដោយ​សុភមង្គល ទើប​លោកស្រី​ចង់​ចែករំលែក និង​ផ្សព្វផ្សាយ​ទៅ​កាន់​ប្រជាជន​នៅ​លើ​ពិភពលោក​សំខាន់​ជាមួយ​ប្រទេស​កម្ពុជា​ដែល​យើង​កំពុង​ពង្រឹង​ទំនាក់ទំនង​ផ្លាស់​ប្តូរ​ពី​គ្នា​ទៅ​វិញ​ទៅ​មក ជាមួយ​ខេត្ត​ដែល​មាន​ជាយ​ដែន​ជាប់​ៗ​គ្នា​ផង​ដែរ ។

ជាមួយ​គ្នា​នេះ​លោក អនុ​ឆា ធៀន​ឆៃ ប្រធាន​ក្រុមប្រឹក្សា​នៃ​អាជ្ញាធរ​ទេសចរណ៍​ខេត្ត​បាន​ឲ្យ​ដឹង​ថា ប្រទេស​ថៃ​កំពុង​ទទួលភ្ញៀវ​ទេសចរណ៍​អន្តរជាតិ​បាន​យ៉ាងច្រើន​តាម​តំបន់​មាត់សមុទ្រ ហើយ​ពេល​នេះ​កំពុង​តែ​ជម្រុញ​មក​បន្ថែម​ទៀត​ដល់​ខេត្ត​ច័ន្ទ​បុរី ដែល​បាន​លាតសន្ធឹង​ជា​បន្តបន្ទាប់​ភ្ជាប់​ជាមួយ នឹង​ប្រទេស​កម្ពុជា​ផង​ដែរ ហើយ​មាន​សណ្ឋាគារ ផ្ទះសំណាក់ គ្រប់​បែប​យ៉ាង​សម្រាប់​ទទួលភ្ញៀវ​ទេសចរណ៍​គ្រប់​ប្រភេទ មិនតែប៉ុណ្ណោះ​ក៏​ងាយ​ទិញ​ទំនិញ របស់របរ​ផ្សេង​ៗ ចូល​មន្ទីរពេទ្យ​ត្រួតពិនិត្យ​សុខភាព និង​ព្យាបាល​ប្រកបដោយ​គុណភាព និង​មាន​ទំនុកចិត្ត​បំផុត​ពី​ទីកន្លែង​នេះ​។