ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តកោះកុងគ្រោងបង្កើតតំបន់ទេសចរណ៍ធម្មជាតិខ្នាតតូចច្រើន កន្លែង

3 ឆ្នាំ មុន

ខេត្តកោះកុង ៖ ក្នុងគោលដៅពង្រីកវិស័យទេសចរណ៍ឲ្យកាន់តែសម្បូរបែប ខេត្តកោះកុង ទទួលបានសំណើសុំវិនិយោគអភិវឌ្ឍទេសចរណ៍ធម្មជាតិខ្នាតតូច ជាច្រើនកន្លែងទៀត ហើយមន្រ្តីជំនាញបានចុះសិក្សាសំណើរដល់ទីផ្ទាល់ជាច្រើនកន្លែងនៅក្នុងរយៈពេលចុងក្រោយនេះ។ លោក អ៊ុក ភ័ក្រ្តា…

ខេត្តកោះកុង ៖ ក្នុងគោលដៅពង្រីកវិស័យទេសចរណ៍ឲ្យកាន់តែសម្បូរបែប ខេត្តកោះកុង ទទួលបានសំណើសុំវិនិយោគអភិវឌ្ឍទេសចរណ៍ធម្មជាតិខ្នាតតូច ជាច្រើនកន្លែងទៀត ហើយមន្រ្តីជំនាញបានចុះសិក្សាសំណើរដល់ទីផ្ទាល់ជាច្រើនកន្លែងនៅក្នុងរយៈពេលចុងក្រោយនេះ។

លោក អ៊ុក ភ័ក្រ្តា អភិបាលរង ខេត្តកោះកុង បានអមដំណើរលោក ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន នៅថ្ងៃទី២១ធ្នូនេះ បានចុះពិនិត្យសិក្សាជាក់ស្ដែងលើទីតាំងស្នើសុំវិនិយោគអភិវឌ្ឍទេសចរណ៍ធម្មជាតិខ្នាតតូច លើផ្ទៃដីទំហំមិនលើស ១០ ហិកតា យ៉ាងតិចចំនួន៨គ្រោង ក្នុងនោះ មួយគម្រោង នៅចំណុចគីឡូម៉ែត្រលេខ១១២-១១៣ ស្ថិតក្នុងឃុំត្រពាំងរូង ស្រុកកោះកុង។

ក្រោយពីក្រុមការងារបានពិនិត្យជាក់ស្តែងរួចមកឃើញថាទីតាំងដែលស្នើសុំនេះគឺសមស្របទៅនឹងគម្រោងទេសចរណ៍ធម្មជាតិក្នុងនោះតំណាងរដ្ឋបាលខេត្តក៏បានធ្វើការគាំទ្រការអនុវត្តគម្រោង និងបានផ្តល់អនុសាសន៍មួយចំនួន ដើម្បីធ្វើយ៉ាងណាអោយការអនុវត្តគម្រោងនេះស្របទៅនឹងនីតិវិធីនៃការស្នើសុំវិនិយោគគម្រោងក្រោម១០ហិកតា គឺត្រូវតែជាគម្រោងទេសចរណ៍ធម្មជាតិ ដោយគ្មានការកាប់បំផ្លាញព្រៃឈើ មានការចូលរួមថែរក្សាបរិស្ថាន និងអនាម័យបានល្អ និងការលើកកម្ពស់ជីវភាពប្រជាជនមូលដ្ឋាន តាមរយៈការផ្តល់ឱកាសការងារ និងការជាវផលិតផលក្នុងមូលដ្ឋានដើម្បីផ្គត់ផ្គង់ដល់អ្នកទេសចរណ៍។

គម្រោងចំនួន ៧ ទៀតនៅស្រុកបូទុមសាគរ និងស្រុកមណ្ឌលសីមា ខេត្តកោះកុង ត្រូវបានមន្រ្តីជំនាញចុះពិនិត្យសិក្សាផងដែរ។

ការចុះពិនិត្យនេះមានការចូលរួមពីសំណាកតំណាងក្រសួងបរិស្ថាន តំណាងរដ្ឋបាលខេត្តកោះកុង រដ្ឋបាលស្រុកគិរីសាគរ រដ្ឋបាលឃុំភ្ញីមាស មេភូមិកៀនក្រឡាញ់ តំណាងមន្ទីរបរិស្ថានខេត្តកោះកុង នាយកឧទ្យានជាតិបុទុមសាគរ និងម្ចាស់គម្រោងចូលរួមផងដែរ។​

ក្រោយពីក្រុមការងារបានពិនិត្យជាក់ស្តែងរួចមកឃើញថា ទីតាំងដែលស្នើសុំស្ថិតនៅក្បែរព្រំប្រទល់របស់ក្រុមហ៊ុនយូញៀន ដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ (សំណងគោលនយោបាយ) និងដីគម្រោងអាងស្តុកទឹកសហគមន៍។

ខេត្តកោះកុង មានការអភិវឌ្ឍវិស័យទេសចរណ៍ស្បូរបែប រាប់ពីខ្នាតយក្សអន្តរជាតិ រហូតដល់ទេសចរណ៍សហគមន៍ មានតំបន់វិស្សមកាល តំបន់អេកូទេសចរណ៍ធម្មជាតិ ព្រៃកោងកាង ទឹកធ្លាក់ តំបន់ឆ្នេរ តំបន់ផ្កាថ្ម និងតំបន់កោះ។

នៅក្នុងឆ្នាំ២០១៩ មានភ្ញៀវទេសចរសរុបចំនួន ៣២៨,៦៦២នាក់ បានទៅកម្សាន្តនៅក្នុងខេត្តនេះ ។ ចំនួននេះកើនឡើងជាមធ្យមពី១៥% ទៅ២៥% បើប្រៀបធៀបទៅនឹងឆ្នាំ កន្លងៗមក។ខេត្តកោះកុងនឹងមាន អកាសយានដ្ឋានអន្តរជាតិតារាសាគរ នៅចុងឆ្នាំ២០២១ខាងមុខនេះ ផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ