ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ១៩៖ភាគហ៊ុនខ្លះឡើងថ្លៃខ្លះធ្លាក់ចុះ

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្រោយពីបានធ្លាក់ថ្លៃកាលពីសប្តាហ៍មុនៗ នៅសប្តាហ៍កន្លងទៅនេះ ភាគហ៊ុនជាច្រើនបានងើបថ្លៃឡើងវិញ ហើយអ្នកជូញដូរភាគហ៊ុនខ្លះបានបង្ហាញពីក្តីសង្ឃឹមថាផ្សារហ៊ុននឹងល្អ នៅពេលស្ថានភាពជំងឺកូវីដស្ងប់មិនមានឬមានអ្នកឆ្លងជំងឺកូវីដ១៩តិចតូចនោះ។ នៅដើមខែមករាឆ្នាំ២០២១នេះ សន្ទស្សន៍ផ្សារហ៊ុនកម្ពុជា បានងើបឡើងមកវិញ០,៣០%…

រាជធានីភ្នំពេញ ៖ ក្រោយពីបានធ្លាក់ថ្លៃកាលពីសប្តាហ៍មុនៗ នៅសប្តាហ៍កន្លងទៅនេះ ភាគហ៊ុនជាច្រើនបានងើបថ្លៃឡើងវិញ ហើយអ្នកជូញដូរភាគហ៊ុនខ្លះបានបង្ហាញពីក្តីសង្ឃឹមថាផ្សារហ៊ុននឹងល្អ នៅពេលស្ថានភាពជំងឺកូវីដស្ងប់មិនមានឬមានអ្នកឆ្លងជំងឺកូវីដ១៩តិចតូចនោះ។

នៅដើមខែមករាឆ្នាំ២០២១នេះ សន្ទស្សន៍ផ្សារហ៊ុនកម្ពុជា បានងើបឡើងមកវិញ០,៣០% មកដល់៦៤០,១៧ ពិន្ទុ ជាមួយនឹងទំហំជួញដូរភាគហ៊ុនសរុបចំនួន២១៦,៤៥លានរៀល។

ភាគហ៊ុនABC របស់ធនាគារអេស៊ីដា បានងើបឡើងវិញ ចំនួន៦០រៀល មកដល់ ១៦.៨៦០រៀល ស្របពេលជាមួយគ្នានេះ ភាគហ៊ុន PWSA (រដ្ឋករទឹកភ្នំពេញ) និង PPAP (កំពង់ផែស្វយ័ត្ន​ភ្នំពេញ ) ក៏បានកើនឡើងដល់ ៦.១០០រៀល និង១១.៧៨០រៀល រៀងគ្នា ដោយមានចន្លោះកំណើនពី២០រៀលទៅ៨០រៀល។ ដោយឡែក ភាគហ៊ុនPEPC (ក្រុមហ៊ុន Pestech )បានបិទនៅថ្លៃពិសេស គឺ២.៧៧០រៀល ដែលមានកំណើនខ្ពស់ជាងថ្លៃមូល ដ្ឋាន២០រៀល ។ ផ្ទុយទៅវិញ ភាគហ៊ុនGTI(ក្រុមហ៊ុនGrand Twins International) និងPPSP (តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ )បានធ្លាក់ចុះមកត្រឹម៣.២៩០រៀល និង១.១៦០រៀល ដោយមានការធ្លាក់ចុះ១០៛ និង២០រៀល រៀងគ្នា។ ចំណែក ភាគហ៊ុនPAS (កំពង់ផែអន្តរជាតិខេត្តព្រះសីហនុ)បានរក្សាថ្លៃថេរដដែលត្រឹម១៤,១០០រៀល។

នៅថ្ងៃចន្ទទី១១មករានេះ ផ្សារហ៊ុនកំពុងដំណើរជួញដូរជាធម្មតាបន្ទាប់ពីបានឈប់ សម្រាកថ្ងៃសៅរ៍និងថ្ងៃអាទិត្យមក។ ការជួញដូរមានហ៊ុនខ្លះងើបឡើង ក្រុមហ៊ុនខ្លះបន្តធ្លាក់ថ្លៃ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ