ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ១៩៖ជំងឺដែលត្រូវ ការពារគ្រប់ពេលមិនមែនមានផ្ទុះបាននាំគ្នាភ័យនោះឡើយ

3 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជារៀងរាល់ថ្ងៃ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក៏ដូចជា ស្ថាប័នសុខាភិបាល បានដាស់តឿនថា…

រាជធានីភ្នំពេញ ៖ ជារៀងរាល់ថ្ងៃ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក៏ដូចជា ស្ថាប័នសុខាភិបាល បានដាស់តឿនថា ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងជាប់ជានិច្ច​ និងបានសូមឲ្យពលរដ្ឋមានការប្រុងប្រយ័ត្ន អនុវត្តវិធានការពារជាប់ជានិច្ច ។ ដោយអនុវត្តវិធានការអនាម័យជាប្រចំា និងអនុវត្តឲ្យបានមុឹងម៉ាត់ ការលាងសម្អាតដៃ និងពាក់ម៉ាស់ការពារ ពេលដែលចាំបាច់ ជាពិសេសសូម រក្សាគម្លាតសង្គម និងគម្លាតបុគ្គល និងមិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសជិតខាងជិតខាងកម្ពុជានិង ពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ ។

ក្រសួងសុខាភិបាលបានដាស់តឿនថា «ត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​។ ជាដើម » ។ ប៉ុន្តែគេសង្កេតគេឃើញថា ពលរដ្ឋមួយចំនួន មានធ្វេសប្រហែស និងមិនបានប្រុងប្រយ័ត្នជាប្រចំានោះឡើយ​ ដោយបន្តការចូលរួមកម្មវិធីផឹកស៊ីមានគ្នាច្រើន ឬទៅពិធីមង្គលការដោយមិនបានរក្សាគម្លាតសុវត្ថុភាពឡើយ ។

ប្រាកដណាស់ គេសង្កេតឃើញពលរដ្ឋភាគច្រើនមានការភ័យព្រួយ និងអនុវត្តវិធានការពារ ជំងឺកូវីដ ១៩ ច្រើន តែនៅពេលមានករណីផ្ទុះឡើងតែប៉ុណ្ណោះ។ មួយថ្ងៃ ឬពីរថ្ងៃ ដំបូងៗ នៅពេលមានការផ្ទុះឡើង ពលរដ្ឋភ័យ នាំគ្នាការពារ ពាក់ម៉ាស់ លាងដៃញឹកញាប់ ជាដើម ឬក៏ ណែនាំកូនចៅពាក់ម៉ាស កុំចេញពីផ្ទះ កុំដើរផ្សារជាដើម ។ ប៉ុន្តែបន្ទាប់ មកក៍វិលទៅសភាពធម្មតាវិញ ដូចជា នាំគ្នាទៅផ្សារ ប្រជ្រែតគ្នា ទៅចូលរួមពិធីអាពាហ៍ពិពាហ៍ កៀកក ជល់កែវគ្នាជាដើម។ ដោយភ្លេចគិតថាជំងឺដែលមិនទាន់មានថ្នាំព្យាបាលនេះ អាចឆ្លងបាននៅគ្រប់ពេល គ្រប់ទីកន្លែង។

ជាក់ស្តែងកាលពីព្រឹត្តិការណ៍ថ្ងៃទី៣ វិច្ឆិកា កន្លងទៅ សកម្មភាពពលរដ្ឋបានស្ងាត់នៅទីសាធារណៈ ពលរដ្ឋនាំគ្នាពាក់ម៉ាសព្រោងព្រាត ផ្អាកកម្មវិធីជួបជុំ ប៉ុន្តែគ្រាន់តែស្ថានភាពនោះត្រូវបានគ្រប់គ្រងបានបន្តិច សកម្មភាពប្រចំាថ្ងៃ របស់ពលរដ្ឋបានវិលទៅជាធម្មតាវិញ។ វិលទៅរកសភាពធម្មតាដោយមិនបានពាក់ម៉ាស បង្កើតកម្មវិធីជូបជុំគ្នា មនុស្សប្រជ្រៀតគ្នា នៅជិតៗគ្នានៅក្នុងកម្មវិធីសប្បាយៗ ជាច្រើនរូបភាព មានខូបកំណើត អាពាហ៍ពិពាហ៍ និងពិធីសាសនាជាដើម ដោយភ្លេចគិតកូវីដ១៩។ លុះមកដល់ករណីថ្មីៗពនេះ គឺករណីគ្រួសារលោកអគ្គនាយកពន្ធនាគារក្រសួងមហាផ្ទៃនេះ មនុស្សបានចាប់ផ្តើមភ័យ ហើយការពារ ជំងឺកូវីដ១៩នេះម្តងទៀត។

មានការមើលឃើញថាការដែលពលរដ្ឋភ័យពក្លាចកូវីដ១៩ មួយភ្លែតៗ បែបនេះ អាចថាពួកគាត់មិនបានយល់ឲ្យបានច្រើនពីជំងឺនេះ និងបានដឹងច្បាស់ច្បាស់ពីផលលំបាករបស់វា។ លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ធ្លាប់បានលើកឡើងថាពលរដ្ឋត្រូវការពារជំងឺកូវីដ១៩នេះជាប់ជានិច្ច មិនត្រូវចំាដល់ពេលឃើញមឈូស បានស្រកទឹកភ្នែកនោះឡើយ។ អង្គការសុខាភាពពិភពលោក បានលើកឡើងថាប្រជាពលរដ្ឋអាចវិលទៅសកម្មភាពប្រចំាថ្ងៃ អាចចេញទៅប្រកកិច្ចការបាន​នៅពេលនេះ ដរាបណាគេអនុវត្តវិធានការពារ គឺពាក់ម៉ាស រក្សាគម្លាត និងឧស្សាហ៍លាងសម្អាតដៃ។ មានន័យថាគេអាចនៅជាធម្មតានៅក្នុងបរិបទកូវីដ១៩នេះ តែត្រូវប្រកាប់ភ្ជាប់ទម្លាប់ថ្មី គឺពាក់ម៉ាស រក្សាគម្លាត កុំជួបជុំមនុស្សច្រើន ជាដើម។

អ្នកនាង ស៊ិន សារី ដែលជាមន្ត្រីរាជការមួយរូបបាននិយាយថា ពលរដ្ឋមួយចំនួនហាក់ព្រងើយ ឬមិនសូវខ្វល់នូវអ្វីដែលក្រសួងតែងតែដាស់តឿននោះទេ ហេតុដូច្នេះហើយពេលនេះគឺជាវេលាសំខាន់ដែល ពលរដ្ឋគ្រប់រូបត្រូវរួមគ្នាការពារ កុំឲ្យវីរុសកូវីដ ១៩ បន្តឆ្លងរីករាលដាលក្នុងសហគមន៍របស់អ្នក ។

កក្តាមួយទៀតនោះ គឺគេមើលឃើញថា មោទនកភាពរបស់កម្ពុជានៅក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ នាពេលកន្លងមក ជាប្រការមួយដែលធ្វើឲ្យពលរដ្ឋខ្លះហាក់មើលស្រាលករណីកូវីដ១៩នេះដែរ។ ពលរដ្ឋមួយចំនួន បានមើលឃើញថាកម្ពុជាមិនមានអ្នកស្លាប់ដោយករណីនេះ ដែលធ្វើឲ្យពួកគាត់មិនសូវអើពើក្នុងការពារ ភ្លេចថាអ្នកអាចភ្លេចកូវីដ ១៩ តែជំងឺកូវីដ ១៩ មិនដែលភ្លេចអ្នកឡើយ ។ ជំងឺដែលបណ្តាលឲ្យក្អក ពិបាកដង្ហើម ឈឺចាប់សាច់ដុំ និងអស់កម្លាំងជាដើម នោះ បានសម្លាប់មនុស្សរាប់លាននៅលើពិភពលោក ពេលបច្ចុប្បន្ននេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ