ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនសិស្ស​ចេញ​ពី​សាលាដោយសារអ្នកគ្រូម្នាក់នេះ

6 ឆ្នាំ មុន

​អ្នកគ្រូ​បង្រៀន​​ជនជាតិ​អ៊ីតាលី​ម្នាក់​​ដែលជា​អតីត​​​បវរ​កញ្ញា​ និង​តារាម៉ូដែល​បាន​ទទួលរង​នូវ​ការ​រិះ​គន់​ពីសំណាក់​អាណា​ព្យាបាលសិស្ស​​ក្នុង​សាលា​រៀន​កាតូលិក​ដ៏ល្បី​ឈ្មោះ​មួយ ដោយ​បាន​អះអាង​ថា នាង​​បង្ហាញ​​រូបភាព​ដ៏សិចស៊ី​​លើ​សពី​ស្ថាន​ភាព​ជា​គ្រូ​បង្រៀន ។ នាង​អ៊ីលេ​អាណា តាក់​ហ្គោ​ណេល​លី គ្រូ​បង្រៀន​​អាយុ​២៨​ឆ្នាំ បានទទួល​ការ​តវ៉ា​ពី​ក្រុម​អា​ណាព្យា​បាល​សិស្ស ក្រោយ​ពី​មាន​រូប​​ភាព​អាស​អាភាស​របស់​​គ្រូ​បង្រៀន​រូប​នេះ…

​អ្នកគ្រូ​បង្រៀន​​ជនជាតិ​អ៊ីតាលី​ម្នាក់​​ដែលជា​អតីត​​​បវរ​កញ្ញា​ និង​តារាម៉ូដែល​បាន​ទទួលរង​នូវ​ការ​រិះ​គន់​ពីសំណាក់​អាណា​ព្យាបាលសិស្ស​​ក្នុង​សាលា​រៀន​កាតូលិក​ដ៏ល្បី​ឈ្មោះ​មួយ ដោយ​បាន​អះអាង​ថា នាង​​បង្ហាញ​​រូបភាព​ដ៏សិចស៊ី​​លើ​សពី​ស្ថាន​ភាព​ជា​គ្រូ​បង្រៀន ។

នាង​អ៊ីលេ​អាណា តាក់​ហ្គោ​ណេល​លី គ្រូ​បង្រៀន​​អាយុ​២៨​ឆ្នាំ បានទទួល​ការ​តវ៉ា​ពី​ក្រុម​អា​ណាព្យា​បាល​សិស្ស ក្រោយ​ពី​មាន​រូប​​ភាព​អាស​អាភាស​របស់​​គ្រូ​បង្រៀន​រូប​នេះ បង្ហាញ​​នៅ​លើ​​ប្រព័ន្ធ​​អ៊ីនធើរ​ណេត ។ ទង្វើ​ខាង​លើ​នេះ​ធ្វើ​ឱ្យ​អាណាព្យា​បាល​មួយ​ក្រុម​បញ្ជា​ឱ្យ​កូន​ចាក​ចេញ​​ពីសាលា​រៀន​​របស់ពួក​គេ​ដែលស្ថិត​​នៅ​​ក្នុង​ទី​ក្រុង​មីឡាន ប្រទេស​អុីតាលី ។

ទោះ​បី​ជាយ៉ាង​ណា​ក៏​ដោយ អាណា​ព្យា​បាល​​ផ្សេង​ទៀត​ ជា​ពិសេស​​ឪពុក​របស់​សិស្ស​ក្នុង​សាលា​រៀន​​សាន​កា​ឡូ រួម​ទាំង​​នាយក​សាលា​​បាន​ផ្តល់​ការ​គាំទ្រ​ដល់​អ្នកគ្រូ​តាក់​ហ្គោ​ណេលលី ។​ ស្រប​ពេលជាមួយគ្នានេះ ស្ត្រីជា​ម្តាយ​ដែល​ឱ្យ​កូន​ចាក​ចេញ​ពី​សាលា​រៀន​ខាងលើ​បាន​​និយាយ​រិះ​គន់​​​ថា ៖ «​ពួកខ្លួន​​មានអារម្មណ៍​​​​​ខ្មាស​អៀន​ចំពោះ​ទង្វើ​របស់​អ្នកគ្រូ​តាក់ហ្គោ​ណេលលី ​ខ្លាំង​ណាស់ ។ ​ពួកខ្លួន​ហាក់​ដូចជា​ចាញ់​ល្បិច​កល​ ព្រោះ​រំពឹង​ទុក​ថា សាលា​ខាងលើ​មាន​កេរ្តិ៍​ឈ្មោះ​ខ្ពង់ខ្ពស់ និងជា​ក្តី​សង្ឃឹម​របស់​សិស្ស» ៕